BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ទាហ៊ានអ៊ុយក្រែនម្នាក់ស្លាប់ក្នុងការប្រយុទ្ធជាមួយក្រុមបំបែករដ្ឋដែលគាំទ្រដោយរុស្សី

ថ្ងៃសៅរ៍, 18 ខែធ្នូ 2021 13:19  គុន ច័ន្ទរដ្ឋា

2946

Theguardian-

អ៊ុយក្រែនបាននិយាយថា ទាហ៊ានរបស់ខ្លួនម្នាក់បានបាត់បង់ជីវិតក្នុងការប្រយុទ្ធជាមួយក្រុមបំបែករដ្ឋនៅភាគខាងកើតនៃប្រទេស ខណៈដែលភាពតានតឹងជាមួយរុស្សីកំពុងកើនឡើង។ ទីក្រុង Kyiv បានជាប់ដៃក្នុងសមរភូមិជាមួយក្រុមបះបោរដែលនិយមមូស្គូនៅក្នុងតំបន់ព្រំប្រទល់ ដែលបែកជា២ជាមួយរុស្សីចាប់តាំងពីឆ្នាំ២០១៤ នៅពេលដែលវិមានក្រឹមឡាំងបានភ្ជាប់ឧបទ្វីប Crimea របស់អ៊ុយក្រែន។

រុស្សីបានប្រមូលផ្តុំកងទ័ពនៅជិតព្រំប្រទល់អ៊ុយក្រែន ដែលបស្ចឹមប្រទេសបានចោទប្រកាន់ថា មានផែនការនឹងឈ្លានពាន និងបានគំរាមរុស្សីថានឹងដាក់ទណ្ឌកម្មយ៉ាងធំសម្បើម បើសិនជាហ៊ានបើកការឈ្លានពាន។ កងទ័ពអ៊ុយក្រែនបាននិយាយថា ក្រុមបំបែករដ្ឋបានវាយប្រហារមកលើទីតាំងរបស់ខ្លួន ដោយកាំភ្លើងត្បាល់ និងកាំភ្លើងគ្រាប់បែកផ្លោង ទាហ៊ានម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួស។ ការស្លាប់ជាចុងក្រោយនាំឲ្យចំនួនអ្នកស្លាប់ឡើងដល់៦៥នាក់ ចាប់តាំងពីដើមឆ្នាំនេះ បើយោលទៅតាមការបូកសរុបរបស់ AFP ដែលជាតួលេខផ្លូវការ ដែលប្រៀបធៀបទៅនឹងឆ្នាំ២០២០ មានចំនួន៥០នាក់។

លោកប្រធានាធិបតី Joe-Biden បានព្រមានលោក Vladimir Putin ថា "នឹងមានទណ្ឌកម្មដែលលោកមិនធា្លប់បានឃើញ បើសិនជាហ៊ានវាយប្រហារទៅលើអ៊ុយក្រែន" កាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំសហគមន៍អឺរ៉ុបបានជំរុញឲ្យទីក្រុងមូស្គូ បញ្ឈប់នូវការប្រមូលផ្តុំកងទ័ព ហើយងាកមករកការចរចាដែលដឹកនាំដោយបារាំងនិងអាល្លឺម៉ង់។ ទំនាស់នៅក្នុងអ៊ុយក្រែនភាគខាងកើត បានបន្សល់ទុកឲ្យមានមនុស្សស្លាប់ចំនួយ ១៣,០០០ នាក់តាំងពីដើមរហូតមកដល់ពេលនេះ។

ក្នុងរយៈពេល២៤ម៉ោង ក្រុមបំបែករដ្ឋដែលគាំទ្រដោយរុស្សីបានបាញ់មកលើទីតាំងរបស់អ៊ុយក្រែន ដោយប្រើកាំភ្លើងផ្លោង កាំភ្លើងត្បាល់ និងដ្រូន យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ភាគច្រើននៃការប្រយុទ្ធបានកើតឡើងនៅភាគខាងកើតតំបន់ Donetsk ។ ដែលជាលទ្ធផលនៃការបាញ់ប្រហាររបស់សត្រូវយោធាម្នាក់បានស្លាប់និងម្នាក់រងរបួស និងពុំមានសេចក្តីរាយការណ៍ថាប្រជាពលរដ្ឋនៅក្នុងតំបន់រងរបួសនោះទេ។ ក្រុមបំបែករដ្ឋបាននិយាយថា យ៉ាងហោចណាស់ក៏មានទាហ៊ានរបស់ពួកគេបានស្លាប់បាត់បង់ជីវិតចំនួន៣២នាក់ចាប់តាំងពីដើមឆ្នាំ៕


ថ្ងៃសៅរ៍, 18 ខែធ្នូ 2021 13:19  គុន ច័ន្ទរដ្ឋា