BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អូងសាន ស៊ូជីបង្ហាញខ្លួនចំពោះមុខតុលាការក្នុងសំលៀកបំពាក់ជាអ្នកទោស

ថ្ងៃសៅរ៍, 18 ខែធ្នូ 2021 09:34  គុន ច័ន្ទរដ្ឋា

The guardian-

មេដឹកនាំមីយ៉ាន់ម៉ាដែលត្រូវបណ្តេញចេញពីតំណែង អ្នកស្រី អូងសាន ស៊ូជី បានបង្ហាញខ្លួននៅចំពោះមុខតុលាការក្នុងសំលៀកបំពាក់ឯកសណ្ឋានជាអ្នកទោស, ប្រភពមួយដែលបានដឹងពីដំណើរការរបស់តុលាការបាននិយាយ ។​ ជ័យលាភីពានរង្វាន់ណូបែល អាយុ ៧៦ឆ្នាំ ត្រូវបានកាត់ទោសដោយតុលាការក្នុងខែនេះឲ្យជាប់ពន្ធនាគារ៤ឆ្នាំ ពីបទញុះញង់និងរំលោភទៅលើបទពញ្ញត្តិនៃជម្ងឺកូរ៉ូណាវីរុស។ សាលក្រមរបស់លោកស្រីក្រោយមកត្រូវបន្ថយមកនៅត្រឹម២ឆ្នាំក្នុងការឃុំឃាំងដែលគេមិនបានដឹងពីទីកន្លែងពិតប្រាកដ។

photo_2021-12-17_17-55-40

អ្នកស្រីបានបង្ហាញខ្លួនក្នុងសម្លៀកបំពាក់ពណ៌សលើសូកូឡាជាសំពត់រុំខ្លួនដែលគេស្គាល់ថាជាផ្នែកមួយនៃឯកសណ្ឋានរបស់អ្នកទោសនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះគឺជាលើកទី១ដែលអ្នកស្រី អូងសាន ស៊ូជី ដែលល្បីល្បាញថាជាអ្នកដែលចូលចិត្តស្លៀកពាក់សំលៀកបំពាក់តាមប្រពៃណីដ៏ស្រស់ឆើតឆាយ ពេលខ្លះមានសៀតផ្កានៅលើសក់របស់អ្នកស្រី ត្រូវបានគេឃើញនៅក្នុងសម្លៀកបំពាក់ឯកសណ្ឋានជាអ្នកទោសនៅក្នុងតុលាការ ហើយវានៅមិនទាន់ច្បាស់ថានេះគឺជាសញ្ញានៃការផ្លាស់ប្តូរចំពោះលោកស្រីនិងមន្ត្រីជាន់ខ្ពស់នៅក្នុងការកាត់ក្តីនឹងទៅជាយ៉ាងណា។

មីយ៉ាន់ម៉ាបានធ្លាក់ទៅក្នុងភាពវឹកវរចាប់តាំងពីមានរដ្ឋប្រហារប្រឆាំងនឹងរដ្ឋាភិបាលដែលជ្រើសរើសដោយលទ្ធិប្រជាធិបតេយ្យរបស់អ្នកស្រី អូងសា ស៊ូជីដែលបណ្តាលឲ្យមានការតវ៉ាប្រឆាំងពាសពេញប្រទេសនឹងធ្វើឲ្យមានការខ្វាយខ្វល់ពីសំណាក់អន្តរជាតិអំពីការបញ្ចប់នូវការសាកល្បងកែរទម្រង់បន្ទាប់ពីមានការគ្រប់គ្រងដោយរបបយោធាជាច្រើនទសវត្យរ៍។​ សាលក្រមនេះគឺជាការកាត់ក្តីលើកទី១ក្នុងចំណោមករណីជាច្រើនប្រឆាំងទៅនឹងអ្នកស្រី ដែលនឹងត្រូវជាប់ទោសជាង១០០ឆ្នាំក្នុងពន្ធនាគារបើសិនជារកឃើញកំហុស អ្នកស្រីបានប្រកែករាល់ការចោទប្រកាន់។

Myo Aung អតីតចៅហ្វាយក្រុង ណៃពិដោរ ដែលកំពុងស្ថិតនៅក្នុងសវនាការជាមួយអ្នកស្រី អូងសាន ស៊ូជី ក៏បានបង្ហាញខ្លួនក្នុងឯកសណ្ឋានអ្នកទោសផងដែលកាលពីថ្ងៃសុក្រ ប្រភពមួយដែលសុំមិនបញ្ចេញឈ្មោះបាននិយាយ។ Longyi ជាសំពត់ប្រពៃណី ដែលស្លៀកទាំងស្រីទាំងប្រុសនៅក្នុងប្រទេសមីយ៉ាន់ម៉ា។​ ពាក្យសំដីរបស់មេដឹកនាំយោធា មីង អូងលាំង ដែលចាក់ផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃអង្គារ៍បាននិយាយថា អ្នកស្រី អូងសាន ស៊ូជី និងប្រធានាធិបតី Win Myint នឹងនៅតែស្ថិតនៅកន្លែងដដែលដោយមិនបញ្ជូនទៅពន្ធនាគារនោះទេបន្ទាប់ពីការកាត់ទោស។


ថ្ងៃសៅរ៍, 18 ខែធ្នូ 2021 09:34  គុន ច័ន្ទរដ្ឋា