Euronews-
អូស្ត្រាលីនិងអង់គ្លេសបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាលពីថ្ងៃសុក្រ ដែលនឹងដកចេញនូវពន្ធនាំចេញស្ទើរតែទាំងអស់រវាងប្រទេសទាំង២។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ត្រូវបានចុះហត្ថលេខានៅក្នុងពិធីចុះហត្ថលេខាតាមវីឌីអូដោយលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អូស្ត្រាលី Dan Tehran នៅក្នុងទីក្រុង Adelaide និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិ Anne -Marie Trevelyan នៅទីក្រុងឡុងដ៍។
កិច្ចព្រមព្រៀងបានលុបចោល៩៩%ពន្ធនៃការនាំចេញ បានសន្សំនូវលុយសំរាប់អូស្ត្រាលីចំនួនប្រហែលជា១០ពាន់លានដុល្លារក្នុងការនាំចេញរួមបញ្ចូលទាំងសាច់ចៀម សាចគោ ស្ករសនិង គោចិញ្ចឹមយកទឹកដោះ។ ហើយក៏គេរំពឹងថានឹងជួយឲ្យអង់គ្លេសសន្សំបានលុយចំនួន២០០លានដុល្លារក្នុង១ឆ្នាំចំពោះវត្ថុ ដូចជា រថយន្ត វីស្គីរ និងគ្រឿងតុបតែងខ្លួន។
អ្នកនាំចេញផលិតផលកសិកម្មអូស្ត្រាលីនឹងបានចូលទៅដល់ផងដែរក្នុងទីផ្សាររបស់អងគ្លេស និងត្រូវបានដកចេញនូវពន្ធក្នុង១ឆ្នាំចំនួន៤០លានដុល្លាអូស្ត្រាលីចំពោះស្រា ដែលចូលទៅក្នុងចក្រភពអង់គ្លេស។ អូស្ត្រាលីនិងអង់គ្លេសនឹងមានភាពងាយស្រួលក្នុងការរស់នៅនិងធ្វើការនៅក្នុងប្រទេសដ៏ទៃទៀត។ Thean បាននិយាយថា កិច្ចព្រមព្រៀងនឹងចូលជាធរមានពេលមួយក្នុងឆ្នាំ២០២២ ដែលនឹងធ្វើឲ្យការវិនិយោគមានការរីកចម្រើននិងជួយឲ្យបានធូរស្បើយពីជម្ងឺរាតត្បាតពិភពលោក។ "សេដ្ឋកិច្ចរបស់យើងនឹងអាចធ្វើប្រតិបត្តិការណ៍ដោយគ្មានស្នាមប្រះឆាម្តងទៀត” Tehanបាននិយាយ បទពិសោធន៍និងឱកាសដែលក្មេងអូស្ត្រាលីនិងក្មេងអង់គ្លេសជំនាន់ក្រោយនឹងអាចមានសមត្ថភាពមើលឃើញនូវគំនិតផ្តួចផ្តើមនេះ ពិតជាអស្ចារ្យ។
អង់គ្លេសបានស្វែងរកដោយតក់ក្រហល់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម បន្ទាប់ពីខ្លួនបានធ្វើដំណើរចាកចេញពីសហគមន៍អឺរ៉ុប និងបាន"ពពាយនាយរកកិច្ចព្រមព្រៀងដោយលំបាករហូតបានសំរេចនៅនាទីចុងក្រោយ"។ Travelyan បាននិយាយថា កិច្ចព្រមព្រៀងបានបង្ហាញថា អង់គ្លេសអាចទទួលបានជោគជ័យដោយរហ័សរហួននិងឈ្លាសវៃនជាមួយនិងប្រជាជាតិដែលមានឯករាជ្យអធិបតេយ្យផ្នែកពាណិជ្ជកម្ម។ នេះវាគ្រាន់តែជាការចាប់ផ្តើម ខណៈដែលយើងឈរនៅលើជើងមុខនិងចាប់យកឱកាសដែលរង់ចាំយើងនៅលើឆាកពិភពលោក “ខ្ញុំកំពុងរង់ចាំដើម្បីកសាងនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដូចនេះ” លោកនិយាយ។