BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តារាសម្ដែងស្រីជនជាតិម៉ិកស៊ិកកូម្នាក់ ត្រូវបានគេបាញ់សម្លាប់ខណៈពេលកំពុងរង់ចាំកូនប្រុសរបស់នាង

ថ្ងៃសុក្រ, 17 ខែធ្នូ 2021 15:06  BeeTube News

photo_2021-12-17_11-53-09c (1)

របាយការណ៍បាននិយាយថា Tania Mendoza ដែលជាតារាសម្តែងស្រី និងតារាចម្រៀងម៉ិកស៊ិកកូម្នាក់ ត្រូវបានបាញ់សម្លាប់ ខណៈដែលនាងរង់ចាំទទួលកូនប្រុសអាយុ 11 ឆ្នាំរបស់នាងពីសាលាបណ្តុះបណ្តាលផ្នែកបាល់ទាត់ក្នុងរដ្ឋ Morelos ។ Tania Mendoza នៅខាងក្រៅកន្លែងកីឡាក្នុងទីក្រុង Cuernavaca ជាមួយឪពុកម្តាយផ្សេងទៀត នៅពេលបុរសចំនួនពីរនាក់ ដែលភ្ជាប់ដោយប្រដាប់អាវុធ បានជិះម៉ូតូមកដល់ ហើយម្នាក់ក្នុងចំណោមពួកគេបានបាញ់នាងជាច្រើនគ្រាប់មុន នឹងរត់គេចខ្លួនបាត់ស្រមោលជាមួយបក្ខពួកកាលពីថ្ងៃអង្គារ។

យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា យ៉ាងហោចណាស់ស្ត្រី 10 នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសនេះជារៀងរាល់ថ្ងៃកាលពីឆ្នាំមុន។
អង្គការសិទ្ធិមនុស្ស Amnesty International បាននិយាយថា ប្រហែលមួយភាគបីនៃជនរងគ្រោះគឺជាករណីនៃការធ្វើអត្តឃាត ឬឃាតកម្មដោយចេតនាលើស្ត្រី ដោយសារតែភេទរបស់ពួកគេ ដោយគេហៅវាថាជា "ជំងឺរាតត្បាតដ៏រន្ធត់មួយ"។ Mendoza ដែល មាន អាយុ 42 ឆ្នាំ  បានទទួល កេរ្តិ៍ឈ្មោះក្នុងឆ្នាំ 2005 បន្ទាប់ពីបានដើរតួជាតួឯកក្នុងរឿង La Mera Reyna del Sur ។ នាងក៏ធ្លាប់បានលេចមុខនៅក្នុងល្ខោនអូប៉េរ៉ាមួយចំនួនផងដែរ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនាងបានប្តេជ្ញាចិត្តលើអាជីពជាអ្នកចម្រៀង និងបានថតអាល់ប៊ុមចំនួនប្រាំផងដែរ។

photo_2021-12-17_11-52-36m

ក្នុងឆ្នាំ 2010 នាងត្រូវបានគេចាប់ពង្រត់ជាមួយប្តី និងកូនប្រុសរបស់នាង ដែលមានអាយុត្រឹមតែប្រាំមួយខែ ពីអាជីវកម្មលាងរថយន្តរបស់ពួកគេ។ ចាប់តាំងពីពេលនោះមក នាងបានរាយការណ៍ទៅការិយាល័យអគ្គមេធាវីរដ្ឋ Morelos ពីការគំរាមកំហែងសម្លាប់ជាច្រើនដង។ វាមិនទាន់ច្បាស់ថាអ្នកណានៅពីក្រោយឃាតកម្មរបស់ Mendoza ឬដើមហេតុនៃការធ្វើឃាតកម្មដែលអាចកើតមាននោះទេ។ ក្រោយការបាញ់ប្រហារប៉ូលិសបានធ្វើប្រតិបត្តិការតាមរកជនសង្ស័យ ប៉ុន្តែមិនមាននរណាម្នាក់ត្រូវបានចាប់ខ្លួនឡើយ។
ការិយាល័យអគ្គមេធាវី បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Efe ថាករណីនេះនឹងត្រូវបានស៊ើបអង្កេតជាអំពើឃាតកម្មទោះបីជាមិនមានព័ត៌មានលម្អិតត្រូវបានផ្តល់ឱ្យក៏ដោយ។

ម៉ិកស៊ិកកូ បានទទួលរងនូវឧក្រិដ្ឋកម្មកម្រិតខ្ពស់ជាយូរយារណាស់មកហើយ ជាមួយនឹងអំពើហិង្សាជាច្រើនពាក់ព័ន្ធនឹងក្រុមជួញដូរគ្រឿងញៀន។ ការសម្លាប់ស្ត្រី គឺជាមូលហេតុដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ប៉ុន្តែទោះបីជាមានចលនាលើកកម្ពស់ការយល់ ដឹងអំពីបញ្ហានេះក៏ដោយអាជ្ញាធរមិនអាចបញ្ឈប់ការកើនឡើងនៃការសម្លាប់នេះបានឡើយ។
យោងតាមអង្គការ Amnesty ករណី ទាំងនេះកម្រត្រូវបានគេស៊ើបអង្កេតណាស់ ហើយជនល្មើសភាគច្រើននៅតែមិនទាន់ទទួលទោសតាមច្បាប់នៅឡើយ។

អត្ថបទដកស្រង់ពី BBC
បកប្រែនិងកែសម្រួលដោយ Mr. Blue


ថ្ងៃសុក្រ, 17 ខែធ្នូ 2021 15:06  BeeTube News