BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចាប់ខ្លួន២នាក់ប្ដីប្រពន្ធ ករណីលក់ដី "បឹងវាលសំណាប" ជាង២០ម៉ឺនដុល្លារ ខណៈអាជ្ញាធររួចខ្លួន

ថ្ងៃសុក្រ, 17 ខែធ្នូ 2021 10:11  ហេង សំណាង

photo_2021-12-17_09-44-52

(កណ្ដាល)៖ ពាក់ព័ន្ធការលក់ដីចំណីអូរសាធារណៈ ក្នុងដែនអនុក្រឹត្យ "បឹងវាលសំណាប" នៅស្រុកល្វាឯម ខេត្តកណ្ដាល ដែលមានទំហំជាង១ហិកតា លើទឹកប្រាក់ជាង២០ម៉ឺនដុល្លារ។ ជាហេតុនាំឱ្យសមត្ថកិច្ចចាប់ខ្លួនពលរដ្ឋ២នាក់ប្ដីប្រពន្ធ ដាក់ពន្ធនាគារ ខណៈលោកមេភូមិខ្នោការ និងលោកមេឃុំបារុង ជាអ្នកស៊ីញ៉េធានាអះអាង និងបន្ថយខែឆ្នាំដើម្បីលក់ បែរជារួចខ្លួនរហូត មិនមានទោសទាន់អ្វីទាល់តែសោះ..?។

ទាំងដែលមូលហេតុក្នុងរឿងរ៉ាវនេះ ផ្ដើមចេញពីអាជ្ញាធរមូលដ្ឋាន និងអ្នកលក់ត្រូវគ្នាជាប្រព័ន្ធ!។ ក្នុងការចុះហត្ថលេខាលក់ដី "បឹងវាលសំណាប" ឱ្យឈ្មួញដោយបន្ថយថ្ងៃខែឆ្នាំផ្ទេរកម្មសិទ្ធ។ ពោលគឺលិខិតកក់ប្រាក់ធ្វើនៅឆ្នាំ២០២១ រីឯលិខិតផ្ទេរកម្មសិទ្ធ បែរជាធ្វើនៅឆ្នាំ២០១៨វិញ!។

សូមជម្រាបថា៖ ទីតាំងដីដែលកំពុងមានទំនាស់ក្ដៅគគុកខាងលើ ស្ថិតនៅជាប់បណ្ដោយផ្លូវ។ ពីភូមិស្វាយមាស & ចូលទៅភូមិខ្នោការក្នុង ភូមិខ្នោការ ឃុំបារុង ស្រុកល្វាឯម ខេត្តកណ្ដាល ត្រង់ចំណុចស្ពានដែលមានទំហំជាង១ហិកតា។

យោងលិខិតទិញលក់បានឱ្យដឹងថា៖ អ្នកលក់ដីនោះ "ប្ដី" ឈ្មោះ គឹមឡេង សល់។ រីឯ "ប្រពន្ធ" ឈ្មោះ វ៉ា ថារី អ្នកទាំង២ នៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ អ្នកទិញឈ្មោះ ញៀវ ភីរម្យ ភេទប្រុស នៅភូមិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើទោះបីជាលិខិតទិញលក់មិនបានបញ្ជាក់ប្រាប់តម្លៃក៍ដោយ ប៉ុន្តែគេដឹងថា៖ ដីនោះមានតម្លៃជាង២០ម៉ឺនដុល្លារ។ ខណៈអ្នកទិញ បានប្រគល់លុយឱ្យអ្នកលក់គ្រប់ចំនួនអស់ហើយ នៅកំឡុងឆ្នាំ២០២១នេះ។

ប្រភពអះអាងថា៖ ដីនោះគឺលក់ទិញនៅខែមិថុនា ឆ្នាំ២០២១ ប៉ុន្តែអាជ្ញាធរ ចុះហត្ថលេខាបន្ថយដាក់ទៅឆ្នាំ២០១៨វិញ។ ជាក់ស្ដែង៖ លិខិតកក់ប្រាក់ដំបូង ធ្វើនៅឆ្នាំ២០២១ ឯលិខិតផ្ទេរកម្មសិទ្ធធ្វើនៅឆ្នាំ២០១៨។

ករណីនេះបានផ្ទុះឡើង នៅពេលអ្នកទិញទៅធ្វើប្លង់កម្មសិទ្ធ "ប្លង់រឹង" មិនបាន ដោយមន្ត្រីជំនាញខេត្តអះអាងថា៖ ដីនោះជាដី "ចំណីអូរ" ផង និងក្នុងអនុក្រឹត្យ "បឹងវាលសំណាប" ផង ពោលគឺមិនអាចចេញប្លង់កម្មសិទ្ធឱ្យបានទេព្រោះជា "ដីរដ្ឋ"។

photo_2021-12-17_09-44-53

photo_2021-12-17_09-44-53 (2)

ក្រោយជួបរឿងបែបនេះ អ្នកទិញបានស្កាត់ជួបអ្នកលក់ ដើម្បីដោះស្រាយគ្នា និងតម្រូវឱ្យអ្នកលក់ ប្រគល់លុយមកវិញ ឬមានដីផ្សេងដើម្បីដោះដូរក៍បាន?។ ប៉ុន្តែភាគីអ្នកលក់ពុំមានដីដោះដូរ ស្របពេលដែលលុយនោះជាង២០ម៉ឺនដុល្លារ វាច្រើនផង និងប្រើការអស់ហើយ!។ 

ទើបកើតជារឿងប្ដឹងផ្ដល់ អ្នកទិញប្ដឹងអ្នកលក់ពីបទ៖ «ឆបោក រំលោភលើទំនុកចិត្ត យកដីរដ្ឋមកលក់ឱ្យខ្លួនតម្លៃជា២០ម៉ឺនដុល្លារ»។ រហូតឈានដល់ចាប់ខ្លួនទាំងប្ដីនិងប្រពន្ធ "ឈ្មោះ គឹមឡេង សល់ ឈ្មោះ វ៉ា ថារី " នៅដើមខែឆ្នូ ឆ្នាំ២០២១នេះ។

បើទោះបីជាដីនោះជាដីរដ្ឋក្នុង "បឹងវាលសំណាប" ក៍ដោយ ប៉ុន្តែលោក ហែម ហុន មេភូមិខ្នោការ រួមនិងលោក នួន ចក់ មេឃុំបារុង។ បានចេញលិខិតបញ្ជាក់ប្រវត្តិដី ដោយអះអាងថា៖ ដីនោះពិតជាដីកម្មសិទ្ធរបស់ពលរដ្ឋ។ ដែលរដ្ឋអំណាចចែកឱ្យនៅឆ្នាំ១៩៨៥ ប្រាកដមែន ថែមទាំងបានធ្វើលិខិតផ្ទេរកម្មសិទ្ធ បន្ថយខែឆ្នាំនៅភូមិឃុំ (អត់បង់ពន្ធប្រថាប់ត្រា) ទៀតផង!។

លោក ហែម ហុង មេភូមិខ្នោការ.....។ 
លោក នួន ចក់ មេឃុំបារុង.....។

ចំណែកលោក កន សុខកាយ អភិបាលស្រុកល្វាឯម បានប្រាប់ អ្នកសារព័ត៌មានយើងខ្ញុំថា នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ថា៖ លោកពុំបានដឹងទេរាល់ការទិញលក់ដីនុង។ ព្រោះពុំមានឯកសារមកស្រុកឬឆ្លងសុំគោលការពីស្រុកឡើយ ហេតុនេះអ្នកណាធ្វើអ្នកនោះទទួល។

សូមជម្រាបថា៖ នៅមូលដ្ឋានឃុំបារុង មានករណី "ស៊ីញេ" ទិញលក់ដីរដ្ឋ "ដីបឹងវាលសំណាប" ជាច្រើនលើកច្រើនសារមកហើយខណៈអាជ្ញាធរចាំតែរួចខ្លួនរហូត៕

photo_2021-12-17_09-44-54

photo_2021-12-17_09-44-54 (2)

photo_2021-12-17_09-44-53 (3)

 


ថ្ងៃសុក្រ, 17 ខែធ្នូ 2021 10:11  ហេង សំណាង