BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីប្រគល់ពង្រាងកិច្ចព្រមព្រៀងសន្តិសុខឲ្យទៅអាមេរិក, ដែលមានការរំពឹងថានឹងជជែកគ្នាឆាប់ៗនេះ

ថ្ងៃសុក្រ, 17 ខែធ្នូ 2021 08:55  គុន ច័ន្ទរដ្ឋា

1000 (2)

Moscow- AP

វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រុស្សីបានប្រគល់ឯកសារពង្រាងដែលគូសបញ្ជាក់ពីការសម្រួលនូវសន្តិសុខ ដែលខ្លួនចង់ជជែកជាមួយនិងសហរដ្ឋអាមេរិកនិង សម្ព័ន្ធមិត្ត NATO នៅពេលដែលមានការអូសបន្លាយភាពតានតឹងជាមួយអ៊ុយក្រែន។ អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov បាននិយាយថា អ្នកការទូតជាន់ខ្ពស់រុស្សីបានប្រុងប្រៀបរួចជាស្រេច ដើម្បីចេញដំណើរភ្លាមៗសំរាប់ការជជែកនៅក្នុងប្រទេសអព្យាក្រិតណាមួយនៅលើសំណើរនេះ។

Peskov បានប្រាប់អ្នកយកព័ត៌មានថា លោកប្រធានាធិបតី Vladimir Putin អាចនឹងមានការជជែកតាមទូរស័ព្ទជាមួយនឹងលោកប្រធានាធិបតី Joe-Biden នៅក្នុងដំណាច់ឆ្នាំនេះ ដើម្បីជជែកពីបញ្ហាសន្តិសុខ ប៉ុន្តែរឿងនេះនៅមិនទាន់បានយល់ព្រមនៅឡើយទេ។ នៅក្នុងការសន្ទនាតាមវីឌីអូកាលពីសប្តាហ៏មុនជាមួយ Putin, Biden បានបង្ហាញការព្រួយបារម្ភពីការប្រមូលផ្តុំកងទ័ពរុស្សីនៅតាមព្រំប្រទល់អ៊ុយក្រែន ហើយ Putin បានថា "រុស្សីនឹងជួបនឹងផលវិបាកធ្ងន់ធ្ងរ បើសិនជាហ៊ានវាយប្រហារប្រទេសជិតខាង"។

Putin បានប្រកែកចំពោះផែនការក្នុងការរៀបចំឈ្លានពាន អ៊ុយក្រែន ព្រមទាំងបានដកថយនូវការសន្ទនាដោយជំរុញឲ្យមេដឹកនាំលោកខាងលិច ឲ្យផ្តល់នូវការធានាជាផ្លូវច្បាប់ការពារទុកជាមុនមិនឲ្យ NATO ពង្រីកទៅដល់អ៊ុយក្រែននិងការដាក់ពង្រាយនូវសព្វាវុធរបស់សម្ព័ន្ធមិត្តនៅទីនោះ ដោយហៅថាទង្វើរដូចនេះជា "បន្ទាត់ក្រហម" សំរាប់ទីក្រុងមូស្គូ។ សហរដ្ឋអាមេរិកមិនបានបដិសេធមិនបានផ្តល់នូវអំណះអំណាងនេះ, ប៉ុន្តែ Biden និង Putin បានយល់ព្រមកាលពីសប្តាហ៍មុនថា នឹងមានការជជែកគ្នាបន្ថែមទៀតចំពោះការព្រួយបារម្ភរបស់រុស្សីនៅលើរឿងនេះ។

1000 (3)

សំណើរសុំរបស់រុស្សី បានប្រគល់ឲ្យទៅលោកឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសំរាប់កិច្ចការអឺរ៉ុប Karen Donfrie ដែលបានទៅធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូកាលពីថ្ងៃពុធនិងបានជួបជាមួយ អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី លោក Sergei Ryabkov ។ Riabkov បានប្រុងប្រៀបរួចជាស្រេចដើម្បីធ្វើដំណើរចេញទៅធ្វើការជជែកគ្នានៅក្នុងប្រទេសអព្យាក្រិតណាមួយ, Peskov បាននិយាយដោយមិនបានធ្វើសេចក្តីលំអិត។

Ryabkov បានព្រមានកាលពីសប្តាហ៍មុនថា ការបរាជ័យក្នុងការកាត់បន្ថយភាពតានតឹងដែលកើនឡើងរវាងរុស្សីនិងលោកខាងលិច អាចនឹងរុញច្រានឲ្យចូលទៅដល់ស្ថានការណ៍ស្រដៀងគ្នានឹងវិបត្តិមីស៊ីលនៅគុយបាក្នុងឆ្នាំ១៩៦២ ដែលនឹងនាំឲ្យពិភពលោកប៊ិះតែធ្លាក់ចូលទៅក្នុងសង្រ្គាមនុយគ្លេអ៊ែរ៕


ថ្ងៃសុក្រ, 17 ខែធ្នូ 2021 08:55  គុន ច័ន្ទរដ្ឋា