ឆ្នាំជូត (រាសីឡើងខ្ពស់ត្រដែត) រៀបចំខ្លួនលោកអ្នកសម្រាប់ការចាប់ផ្តើមថ្មី និងការផ្លាស់ប្តូរវិជ្ជមាន។ លោកអ្នកអាចមានអារម្មណ៍ថា មានថាមពលច្រើនចំពោះសកម្មភាពទាំងអស់ដែលនៅជុំវិញលោកអ្នក ដែលអនុញ្ញាតឱ្យលោកអ្នកពង្រីកបណ្តាញសង្គមរបស់លោកអ្នក និងបង្កើតទំនាក់ទំនងថ្មី។ ប្រសិនបើស្ថានភាពរបស់លោកអ្នកអនុញ្ញាត នោះនៅទីបំផុត លោកអ្នកអាចនឹងមានទំនាក់ទំនងស្នេហា។ សូមកុំខកខាន។ |
|
ឆ្នាំឆ្លូវ (រាសីល្អជាមធ្យម) លោកអ្នកអាចឃើញខ្លួនឯងថា មានទំនួលខុសត្រូវច្រើននៅកន្លែងធ្វើការ។ ពិចារណាជំហាននេះក្នុងទិសដៅត្រឹមត្រូវមួយ។ លោកអ្នកអាចស្វែងរកការគាំទ្រពីគ្រួសាររបស់លោកអ្នក ព្រោះពួកគេអាចជាប្រភពនៃភាពសប្បាយរីករាយ ហើយនឹងជួយលោកអ្នកកុំឱ្យធ្វើការខ្លាំងពេក។ |
|
ឆ្នាំខាល (រាសីល្អជាមធ្យម) ការធ្វើផែនការអាចបង្ហាញថា ជាគន្លឹះនៃភាពជោគជ័យរបស់លោកអ្នកនៅថ្ងៃនេះ។ ទំនាក់ទំនងអាចមានភាពប្រេះឆា ដូច្នេះនេះគឺជាផ្នែកមួយដែលលោកអ្នកប្រាកដជាចង់គិតមុន នៅពេលលោកអ្នកធ្វើសកម្មភាព។ លោកអ្នកក៏នឹងមានភាពឆ្លាតវៃដែរក្នុងការប្រុងប្រយ័ត្នបន្ថែមជាមួយនឹងលុយកាក់របស់លោកអ្នក។ ការចេញទៅក្រៅ អាចជាការបន្ធូរអារម្មណ៍ដ៏ល្អ ប៉ុន្តែត្រូវបង្កើតថវិកាសម្រាប់ខ្លួនអ្នកជាមុនសិន ដើម្បីចៀសវាងការចំណាយលើស។ |
|
ឆ្នាំថោះ (រាសីល្អជាមធ្យម) វានឹងជារឿងល្អ ដែលលោកអ្នកបានប្រើការសំរេចចិត្តក្នុងការជ្រើសរើសមនុស្សដែលលោកអ្នកចង់រាប់អានជាមួយ។ មិត្តរួមការងារ ដៃគូអាជីវកម្ម ឬមិត្តភ័ក្តិ អាចមិនមានចេតនាល្អដូចដែលពួកគេបានអះអាងនោះទេ។ គេចចេញពីភាពអវិជ្ជមានដោយផ្តោតមកលើគ្រួសារ (ជាពិសេសប្រសិនបើមានសមាជិកថ្មី)។ |
|
ឆ្នាំរោង (រាសីឡើងខ្ពស់ត្រដែត) នេះអាចជាថ្ងៃដ៏ល្អបំផុតមួយរបស់លោកអ្នកក្នុងរយៈពេលដ៏យូរមកនេះ។ លោកអ្នកអាចរកឃើញថា ខ្លួនលោកអ្នកនៅក្នុងតួនាទីមួយដើម្បីដើរតួជាលោកអ្នកដឹកនាំ។ វាជាថ្ងៃល្អក្នុងការប្រថុយប្រថានខ្លះដែរ - ទាំងរឿងហិរញ្ញវត្ថុ និងបញ្ហាបេះដូង។ |
|
ឆ្នាំម្សាញ់ (រាសីឡើងខ្ពស់ត្រដែត) លោកអ្នកអាចក្លាយជាបេក្ខជនដ៏ល្អឥតខ្ចោះសម្រាប់ការដោះស្រាយវិវាទ និងអាជីវកម្មមិនទាន់បានបញ្ចប់នៅថ្ងៃនេះ។ ប្រើសមត្ថភាពនៃការសង្កេតមើលរបស់លោកអ្នក ដើម្បីស្វែងរករវាងហេតុនិងផល ហើយវិភាគភាសាកាយវិការរបស់មនុស្សម្នាក់ៗ។ ថាមពលផ្លូវចិត្តរបស់លោកអ្នកកំពុងឈានដល់កម្រិតកំពូល។ សូមប្រើពួកវា។ |
|
ឆ្នាំមមី (រាសីស្រុតចុះ) ប្រសិនបើលោកអ្នកមានអារម្មណ៍ថា លោកអ្នកកំពុងជួបនឹងផ្លូវទាល់នៅគ្រប់ទិសទី ចូរធ្វើអ្វីដែលលោកអ្នកអាចធ្វើបានដោយច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាភ្លាមៗ។ នេះអាចជាថ្ងៃមួយដែលតម្រូវឲ្យលោកអ្នកមានការព្យាយាមបំផុត; ដូច្នេះសង្ឃឹមថា លោកអ្នកអាចសម្រាកពីការងារបាន។ |
|
ឆ្នាំមមែ (រាសីល្អជាមធ្យម) ជាញឹកញាប់ យើងត្រូវតែដើរចេញក្រៅ ដើម្បីដឹងច្បាស់ពីអ្វីដែលកំពុងកើតឡើង។ ការរៀបចំផែនការសម្រាប់ចុងសប្តាហ៍ដើម្បីដើរលេង អាចធ្វើឱ្យលោកអ្នកមានអារម្មណ៍ស្រស់ថ្លា។ បើអាច សូមនាំមិត្តភ័ក្តិទៅជាមួយ។ បង្កើនភាពស្និតស្នាល ព្រោះវាមិនមែនជាថ្ងៃល្អសម្រាប់ទំនាក់ទំនងស្នេហានោះទេ។ |
|
ឆ្នាំវក (រាសីឡើងខ្ពស់ត្រដែត) សម្រាប់លោកអ្នកលីវ ប្រសិនបើលោកអ្នកកំពុងគិតថា តើត្រូវតាមស្រលាញ់នរណាម្នាក់ឬក៏អត់នោះ ថ្ងៃនេះជាថ្ងៃរបស់លោកអ្នកដើម្បីចាត់វិធានការហើយ។ សម្រាប់លោកអ្នកដែលមានទំនាក់ទំនងស្នេហា ថ្ងៃនេះជាថ្ងៃល្អក្នុងការបង្កើនភាពផ្អែមល្ហែមជាមួយដៃគូរបស់លោកអ្នក ហើយរីករាយជាមួយគ្នា។ |
|
ឆ្នាំរកា (រាសីស្រុតចុះ) លោកអ្នកប្រហែលជាចង់ពិនិត្យមើលហិរញ្ញវត្ថុរបស់លោកអ្នក ដើម្បីជៀសវាងការដកប្រាក់លើស បង់ថ្លៃសេវាយឺត ឬរឿងដែលមិនអាចនឹកស្មានផ្សេងៗ។ ប្រសិនបើលោកអ្នកមានអារម្មណ៍ថា មានសម្ពាធក្នុងការចូលទៅក្នុងកិច្ចព្រមព្រៀងមួយចំនួន សូមកុំទាន់ធ្វើវាអី។ ចំណាយពេលរបស់លោកអ្នក ហើយគិតវាឱ្យបានល្អិតល្អន់ ដើម្បីសម្រេចចិត្តឲ្យបានត្រឹមត្រូវ។ តាមពិតទៅ វាមិនមែនជាថ្ងៃល្អសម្រាប់ការចរចា ឬសូម្បីតែទំនាក់ទំនងរវាងមនុស្សទូទៅនោះទេ។ |
|
ឆ្នាំច (រាសីល្អជាមធ្យម) ធុញទ្រាន់នឹងការងារ អ្នកជិតខាង ឬមនុស្សជុំវិញខ្លួនមែនទេ? ឈប់ត្អូញត្អែរ ហើយចាត់វិធានការបន្តិច។ ការផ្លាស់ប្តូរតូចមួយ អាចនាំទៅរកអ្វីដែលធំជាង និងប្រសើរជាងមុន។ ប្រើការស្រមើលស្រមៃរបស់លោកអ្នក ដើម្បីកែលម្អជីវិតផ្ទាល់ខ្លួន និងវិជ្ជាជីវៈរបស់លោកអ្នក។ វាទំនងជាថ្ងៃចម្រុះ ដូច្នេះសូមចូលទៅជិតវាបែបនេះ។ |
|
ឆ្នាំកុរ (រាសីល្អជាមធ្យម) ឱកាសថ្មីៗអាចមានន័យថាបញ្ហាប្រឈមថ្មីៗផងដែរ ប៉ុន្តែមិនចាំបាច់គិតអវិជ្ជមាននោះទេ។ ជាមួយនឹងទស្សនវិស័យត្រឹមត្រូវ លោកអ្នកនឹងរកឃើញវិធីដើម្បីរីកចម្រើន ទាំងអារម្មណ៍ និងផ្នែកហិរញ្ញវត្ថុ នៅក្នុងស្ថានភាពណាមួយ។ ត្រូវប្រាកដថា លោកអ្នកបានពិចារណាពីជម្រើសរបស់លោកអ្នកទាំងអស់ នៅពេលធ្វើការសម្រេចចិត្ត។ |