BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សាធារណរដ្ឋអារ៉ាប់រួមព្យួរកិច្ចព្រមព្រៀងដែលមានតម្លៃពាន់លានដុល្លារជាមួយអាមេរិក ជាសញ្ញាបង្ហាញពីការស្រងាកចិត្តជាមួយអាមេរិក

ថ្ងៃពុធ, 15 ខែធ្នូ 2021 10:13  គុន ច័ន្ទរដ្ឋា

photo_2021-12-15_09-41-26

UEA-(CNN)

សាធារណរដ្ឋអារ៉ាប់រួម (UEA) បានព្យួរកិច្ចព្រមព្រៀងដែលមានតម្លៃរាប់ពាន់លានដុល្លារ ដើម្បីទិញយន្តហោះ F-35 ដែលជាសញ្ញាមួយថាទីក្រុង Abu Dhabi មានការមិនសប្បាយចិត្តជាមួយនឹងការប៉ុនប៉ងរបស់ទីក្រុងវ៉ាស៊ីនតោន កំរិតនូវការលក់បច្ចេកវិទ្យារបស់ចិនទៅឲ្យរដ្ឋដែលសម្បូរណ៌ទៅដោយប្រេងមួយនេះ។ " UEA បានជូនដំណឹងអាមេរិកថា ខ្លួននឹងផ្អាកការជជែកអំពីការទទួលយក F-35" មន្ត្រី UEA ម្នាក់បានប្រាប់ CNN។ តម្រូវការខាងបច្ចេកទេស, បំរាមប្រតិបត្តិការណ៍ក្នុងការការពារទឹកដី, និងការវិភាគទៅលើតម្លៃដែលនាំឲ្យមានការពិចារណាឡើងវិញ។

“សាធារណរដ្ឋអារ៉ាប់រួម និងសហរដ្ឋអាមេរិកបានធ្វើការរួមគ្នា ដើម្បីស្វែងយល់និងបង្ហាញនូវលក្ខ័ណការការពារសន្តិសុខជួយគ្នាទៅវិញទៅមក ក្នុងការផ្តល់នេះ” មន្ត្រីបាននិយាយ។ "សហរដ្ឋអាមេរិកនៅតែជាអ្នកផ្គត់ផ្គង់ដែលជាទីពេញចិត្តសំរាប់តម្រូវការក្នុងការការពារជាតិដ៏ទំនើប ហើយការជជែកគ្នាសំរាប់ F-35 នឹងធ្វើការជជែកគ្នាឡើងវិញក្នុងពេលអនាគត" ។ ក្រសួងការបរទេសអាមេរិកបាននិយាយថា សេតវិមាននៅតែតាំងចិត្តជាមួយ នឹងកិច្ចព្រមព្រៀងនេះ ដែលគេបានមើលឃើញថា ជាប្រវត្តិសាស្ត្រនៃកិច្ចព្រមព្រៀងកាលពីខែកក្កដា ឆ្នាំ២០២០ ដើម្បីធ្វើឲ្យក្លាយទៅជាធម្មតាឡើងវិញនូវទំនាក់ទំនងការទូតរវាង UAE និងអុីស្រាអែល។

ការលក់របស់អាមេរិកដែលមានការពាក់ព័ន្ធទៅនឹងអាវុធយុទ្ធភ័ណ្ឌដ៏ទំនើបជាងគេរបស់អាមេរិក ហើយដែលនឹងត្រូវបញ្ជូនទៅឲ្យរដ្ឋអារ៉ាប់ កំពុងតែមានការប៉ះទង្គិចគ្នា ចាប់តាំងពីពេលនោះមក ដែលធ្វើឲ្យអ្នកនយោបាយអាមេរិកលើកឡើងពីការព្រួយបារម្ភនៃកិច្ចព្រមព្រៀងនេះ។ កាលពីថ្ងៃអង្គារ៍, អ្នកនាំពាក្យមន្ទីរបញ្ចកោណ John Kirby ក៏បាននិយាយផងដែរថា "យើងនៅតែទទូច ដែលវាជារឿងតម្រូវការនូវលក្ខន្តិកៈច្បាប់ និងគោលនយោបាយ នៃតម្រូវការចុងក្រោយខុសៗគ្នាសំរាប់អ្នកប្រើប្រាស់ ដែលនេះគឺជាផ្នែកមួយ។ ហើយតម្រូវការរបស់អ្នកប្រើប្រាស់ចុងក្រោយនេះ និងការការពារនូវគ្រឿងអាវុធរបស់អាមេរិកវាជារឿងសាកល, មិនអាចជជែកបានទេ ហើយក៏មិនមែនសំរាប់តែ UAE ដែរ។"

ការព្យួរនៅកិច្ចព្រមព្រៀងនេះបានលេចចេញមកមួយថ្ងៃ បន្ទាប់ពីនាយករដ្ឋមន្ត្រីអុីស្រាអែល Naftali Bennett បានជួបជាមួយព្រះអង្គម្ចាស់ដែលនឹងត្រូវឡើងគ្រងរាជ្យ Mohammed bin Zayed នៅក្នុងរាជធានី UAE ។ នេះគឺជាលើកទី១នៃទស្សនកិច្ចជាផ្លូវការដោយនាយករដ្ឋមន្ត្រីអុីស្រាអែលទៅកាន់រដ្ឋឈូងសមុទ្ទ។ "ដូចយើងបានបញ្ជាក់នៅក្នុងពិពណ៌យន្តហោះ រដ្ឋការរបស់ Biden- Harris នៅតែប្តេជ្ញាចិត្តក្នុងការលក់យន្តហោះ F-35, MQ9B, និងអាវុធយុទ្ធភ័ណ្ឌ ទោះបីជាក្នុងពេលនេះយើងកំពុងបន្តពិភាក្សាដើម្បីធានាថា យើងមានការច្បាស់លាស់ យល់ពីគ្នាទៅវិញទៅមកនៃកាតព្វកិច្ចរបស់ប្រជាជនអេមីរ៉ាត់ និងទង្វើពីមុនមក ក្នុងអម្លុងពេលនៃការប្រគល់អាវុធនិងបន្ទាប់មក"៕


ថ្ងៃពុធ, 15 ខែធ្នូ 2021 10:13  គុន ច័ន្ទរដ្ឋា