Republicworld-
រដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ កាលពីថ្ងៃច័ន្ទបានព្រមានថាប៉រកាំងអាចនឹងពង្រាយទ័ពនៅជិតកោះតៃវ៉ាន់ដោយធ្វើលេសជាសមយុទ្ធហើយបន្ទាប់មកនើការវាយប្រហារឈ្លានពានមកលើតៃវ៉ាន់។ នៅក្នុងរបាយការណ៍មួយដែលផ្ញើរជូនទៅសភាតៃវ៉ាន់ដោយនិយាយអំពីការរៀបចំធ្វើសមយុទ្ធដោយកងទ័ពរំដោះប្រជាជនចិន(PLA) ,មន្ត្រីបានបានវែកញែកថា ចិនដីគោកអាចនឹងដាក់ទីតាំងទ័ពនៅប៉ែកខាងកើតនិងអគ្នេយ៍នៃដែនកោះ ។ ក្នុងការគូសវាសនៃសក្តានុពលផែនទីផ្លូវដែលត្រូវឈ្លានពាន របាយការណ៍ក៏បានអះអាងផងដែរថា ប៉េកាំងនឹងបញ្ជូននាវាចម្បាំងទៅទិសខាងលិចនៃមហាសមុទ្ទប៉ាស៊ីហ្វីក “ដែលនៅក្នុងរបៀបនេះដើម្បីហ៊ុព័ទ្ធតៃវ៉ាន់” NHK បានរាយការណ៍។
ភាពតានតឹងរវាងចិននិងតៃវ៉ាន់បានកើនឡើងចាប់តាំងពីខែតុលាថ្ងៃទី១ បន្ទាប់ពីយន្តហោះបានហោះចូលមកក្នុងតំបន់កំណត់អត្តសញ្ញាណដែនអាកាសតៃវ៉ាន់ (ADIZ) ដែលជាការប្រកាសភាពអាសន្ននៃសក្តានុពលនៃការឈ្លានពាននិងការចាប់យកដែនកោះតៃវ៉ាន់ដោយកំលាំង។ ក្នុងខណៈដែលអាជ្ញាធរតៃវ៉ាន់បានព្យាយាមក្នុងថែររក្សារសុវត្តិភាពដែនកោះនិងព្រំប្រទល់នៃទឹកដី, របាយការណ៍បានលើកឡើងអំពីការខ្វាយខ្វល់អំពីសមត្ថភាពរបស់ចិនក្នុងការបាញ់ផ្លោងជាមួយនឹងប្រតិបត្តិការណ៍ឡើងគោកដើម្បីចាប់យកតៃវ៉ាន់ក្នុងរយៈពេលដ៏ខ្លីដែលអាចធ្វើទៅបាននិងការខូចខាតក្នុងកំរិតអប្បបរិមារ។ របាយការណ៍បានលេចចេញមកក្នុងរយៈពេល២ឬ៣ថ្ងៃបន្ទាប់ពីចិនបានបញ្ជូនយន្តហោះចម្បាំងចំនួន១៣គ្រឿងទៅក្នុងតំបន់កំណត់អត្តសញ្ញាណដែនអាកាសតៃវ៉ាន់ភាគខាងត្បូង ដែលជាផ្នែកមួយក្នុងការដាក់សម្ពាធជាបន្តរបន្ទាប់ដើម្បីរុកគួនមកលើកោះដែលគ្រប់គ្រងដោយខ្លួនឯង។
នៅថ្ងៃទី១០ខែធ្នូ យន្តហោះចម្បាំចំនួយ១៣គ្រឿង រួមមានួន្តហោះទម្លាក់គ្រាប់បែក H-6 ២គ្រឿង Y-8 យន្តហោះប្រឆាំងនាវមុជទឹក,Y-8 ដ្រូន ,KJ-500 យន្តហោះជំនាន់ទី៣ ,J-16 ៦គ្រឿង ,Chenda J-10 ២គ្រឿង ,តៃវ៉ាន់បានរាយការណ៍ ដោយដកស្រង់ពីក្រសួងការពារជាតិតៃវ៉ាន់។ លោកប្រធានាធិបតី Joe-Biden បានសង្កត់ធ្ងន់ថាទីក្រុងវ៉ាស៊ិនតោននឹងគាំទ្រតៃវ៉ាន់ប្រឆាំងទៅនឹងការឈ្លាពានរបស់ចិន ដែលបណ្តាលឲ្យមានការប្រេះឆាកាន់តែធំរវាងដែនកោះនិងចិនដីគោក។
ប្រធានាធិបតីចិន Xi Jing Ping បានចាត់ទុកថាតៃវ៉ាន់គឺជាខេត្តដែលបែកចេញពីចិនព្រមទាងបានប្តេជ្ញាថានឹងធ្វការបង្រួបបង្រួមឡើងវិញជាមួយនិងចិនដីគោក ហើយបើមានការចាំបាច់នឹងប្រើកំលាំង។ តែទោះជាយ៉ាងណាក៏ដោយ ទីក្រុងតៃបុិបានមើលឃើញខ្លួនឯងថាជាប្រទេសឯករាជ្យដែលគ្រប់គ្រងខ្លួនឯងដោយប្រជាធិបតេយ្យ ទោះបីជាមិនបានប្រកាសជាផ្លូវការនូវសេរីភាពពីចិន។