BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចិនព្រមានអាមេរិកថានឹងតបតរវិញចំពោះការដាក់ទណ្ឌកម្មដោយឥតគិត

ថ្ងៃអង្គារ, 14 ខែធ្នូ 2021 14:16  គុន ច័ន្ទរដ្ឋា

photo_2021-12-14_08-49-08 (1) (1)

Aljazeera-

ចិនបានព្រមានសហរដដ្ឋអាមេរិកថានឹងវាយប្រហារតបតរវិញក្នុងការឆ្លើយតបទៅនឹងទង្វើរដោយឥតគិត,ដោយជំរុញឲ្យទីក្រុងវ៉ាស៊ីនតោន ដកការដាក់ទណ្ឌកម្មថ្មីៗដែលទើននឹងអនុម័ត្តទៅលើក្រុមមនុស្សនិងស្ថាប័ន្រដោយភ្ជាប់ទៅនឹងសិទ្ធមនុស្សដែលប្រព្រឹត្តិដោយទីក្រុងប៉េកាំង។ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មដោយផ្តោតទៅលើបញ្ហាសិទ្ធមនុស្សកាលពីថ្ងៃសុក្រប្រឆាំងទៅនឹងបុគ្គលចិននិងស្ថាប័ន្រ។ ដោយបានបន្ថែមបុគ្គលនិងស្ថាប័ន្រក្នុងភ្ជាប់ទៅនឹង មីយ៉ាន់ម៉ា កូរ៉េខាងជើងនិងបង់គ្លាដែស។

អ្នកនាំពាក្យក្រសួងការបរទេស លោក Wang Wenbin បាននិយាយប្រឆាំងទៅនឹងការដាក់ទណ្ឌកម្មនេះថាជាខូចនឹងរឹងទទឹងខុសច្បាប់។ "យើងជំរុញឲ្យសហរដ្ឋអាមេរិកដកចេញវិញជាបន្ទាន់នូវការសំរេចចិត្តខុសដែលពាក់ព័ន្ធទៅនិងបញ្ឈប់នូវការលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងនិងធ្វើឲ្យមានការឈឺចាប់ដល់ផលប្រយោជន៍ចិន" បើសិនជាអាមេរិកធ្វើការវាយប្រហារដោយឥតគិត ចិននឹងចាត់វិធានការណ៍ដ៏មានប្រសិទ្ធិភាពដើម្បីវាយប្រហារត្រឡប់ទៅវិញដោយគ្មានញញើតញញើម” Wang បាននិយាយនៅក្នុងសន្និសិទកាសែតប្រចាំថ្ងៃនៅក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃច័ន្ទ។

វិធានការណ៍នេះគឺជាចុងក្រោយ នៅក្នុងទណ្ឌកម្មជាបន្តរបន្ទាប់ ដែលបានកើតឡើងទន្ទឹមគ្នាជាមួយនឹងកិច្ចប្រជុំកំពូល២ថ្ងៃតាមរយៈវីឌីអូសំរាប់លទ្ធិប្រជាធិបតេយ្យរបស់លោក Biden, ដែលលោកបានប្រកាសនូវគំនិតផ្តួចផ្តើមដើម្បីជំរុញនូវប្រជាធិបតេយ្យជុំវិញពិភពលោកនិងគាំទ្រនូវការធ្វើច្បាប់និយមប្រជាធិបតេយ្យនៅក្នុងសហរដ្ឋអាមេរិក។ កាលពីថ្ងៃច៏ន្ទ Wang បានប្តេជ្ញាចិត្តថា. "ប៉េកាំងមិនញាប់ញ័រនៅក្នុងការតាំងចិត្តដើម្បីការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍នៃការអភិវឌ្ឍន៍"លោកក៏បានការពារនូវគោលនយោបាយចិនក្នុងពាក់ព័ន្ធទៅនឹងសហគមន៍មូស្លីម Uighur នៅក្នុងតំបន់ស្វ័យយ័ត Zinjiang  ដោយនិយាយថាវាជាការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងទៅនឹងអំពើហឹង្សារ ភេវរកម្ម ការបំបែករដ្ឋ និងកំលាំងសាសនាជ្រុលនិយម។

“ទង្វើរខុសច្បាប់ របស់សហរដ្ឋអាមេរិក មិនអាចបំផ្លាញនូវគ្រប់ទ្រាយនៃការអភិវឌ្ឍន៍ក្នុង Xinjiang,បញ្ឈប់នូវការរីកចម្រើនរបស់ចិន ឬក៏ធ្វើឲ្យទំនោរនៃការអភិវឌ្ឍន៍ជាប្រវត្តិសាស្ត្រវិលត្រឡប់ថយក្រោយវិញបាននោះទេ”។ នៅក្នុងចំណោមនៃបុគ្គលនិងស្ថាប័ន្រទាំងឡាយដែលជាមុខព្រួញរបស់ក្រសួងរតនាគារអាមេរិកក្នុងបញ្ជីរទណ្ឌកម្ម មាន ក្រុមហ៊ុនសិប្បនិម្មិតឈ្លាសវៃរបស់ចិន Sense Time ដោយរងការចោទប្រកាន់ថាបានផលិតនូវកម្មវិធីបញ្ជាក់អត្តសញ្ញាណដោយចាប់មុខ ដើម្បីកណត់មុខសញ្ញាជនជាតិភាគតិច ដែលផ្តោតទៅលើជនជាតិ Uighur។


ថ្ងៃអង្គារ, 14 ខែធ្នូ 2021 14:16  គុន ច័ន្ទរដ្ឋា