ភ្នំពេញ៖ កម្លាំងផ្នែកគ្រឿងញៀន នៃអធិការដ្ឋានគករបាលខណ្ឌដង្កោ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលជើងឯកចុះបង្កា្របមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្ទះសាងសង់ទុកចោល ផ្លូវបេតុង ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១១ និង០០។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ យ៉ុន ដារា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់មានទីលំនៅ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ, ទី២-ឈ្មោះ រិន ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចដកហូតវត្ថុតាង៖ ក្រាមសថ្លាចំនួន០៦កញ្ចប់ថង់តូច (ធំល្មមចំនួន០១កញ្ចប់ថង់, តូចចំនួន០៥កញ្ចប់ថង់), ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន, កញ្ចប់បារីម៉ាក MEVIUS ចំនួន០១, កូនថង់ក្រណាត់ពណ៌ក្រហមចំនួន០១, ដាវកែច្នៃចំនួន០១ដើមប្រវែង៦០សង់ទីម៉ែត្រ, សម្ភារៈប្រើប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕