Reuters-
ការឈ្លានពានរបស់តៃវ៉ាន់ជាមួយនឹងការកងទ័ពឡើងគោកនិងការចាន់យកកំពង់ផែនិងព្រលានយន្តហោះវានឹងមានការពិបាកនឹងទទួលបានជោគជ័យដោយសារបញ្ហាចិនត្រូវឡើងគោកនិងផ្គត់ផ្គង់កងទ័ព ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយនៅក្នុងការគណនាការគំរាមកំហែងជាចុងក្រោយ។ ភាពតានតឹងនៃតៃបុិនិងប៉េកាំង ដែលបានអះអាងថាកោះដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យថាជាបូរណភាពដែនដីរបស់ខ្លួន បានកើនឡើងនៅក្នុងអស់រយៈពេល២ឆ្នាំកន្លងមក ខណៈដែលចិនបានបង្កើននូវសកម្មភាពយោធានៅជិតតៃវ៉ាន់ដើម្បីកៀបសង្កត់ឲ្យទទួលយកការគ្រប់គ្រងរបស់ចិន។
នៅក្នុងរបាយការណ៍មួយទៅកាន់សភា, ក្រសួងការពារប្រទេសតៃវ៉ាន់បាននិយាយថា សមត្ថភាពក្នុងការដឺកជញ្ជូនរបស់ចិននាពេលបច្ចុប្បន្ននៅមានកំរិត មិនអាចបញ្ជូនកងទ័ពរបស់គេតែមួយជើង ហើយត្រូវពឺងផ្អែកទៅលើនាវាដែលគ្មានស្តងដារនិងត្រូវការកំពង់ផែហើយយន្តហោះទៀតសោតក៏ត្រូវការព្រលានដើម្បីចុះចត។ ទោះជាយ៉ាងណា កងទ័ពជាតិត្រូវតែការពារកំពង់ផែនិងព្រលានយន្តហោះឲ្យខ្លាំង និងមិនអាចអនុញ្ញាតិឲ្យសត្រូវចូលកាន់កាប់ដោយងាយក្នុងរយៈពេលដ៏ខ្លី។ ប្រតិបត្តិការណ៍ឡើងគោកនឹងប្រឈមនឹងហានិភ័យខ្ពស់បំផុត ក្រសួងបាននិយាយក្នុងរបាយការណ៍ ព័ត៌មានថតចម្លងដែល Reuters បានទទួល។
ការដឹកជញ្ជូនភស្តុតាងរបស់ចិនក៏ត្រូវប្រឈមនឹងឧបសគ្គផងដែរ ខណៈដែលកងទ័ពត្រូវការការផ្គត់ផ្គង់គ្រាប់រំសេវនិងអាវុធនិងស្បៀងអាហារថ្នាំពេទ្យនៅចន្លោះច្រកតៃវ៉ាន់ដែលបែងចែករវាងប្រទេសទាំង២។ កងទ័ពរបស់ប្រជាជាតិមានប្រៀបនៅក្នុងច្រកចេញចូលតៃវ៉ាន់ ដោយសារអំណោយផលភូមិសាស្ត្រពីធម្មជាតិដែលអាចប្រើប្រាស់ក្នុងប្រតិបត្តិការណ៍ទប់ស្កាត់ កាត់ផ្តាច់នូវការដឹកជញ្ជូនស្បៀងសំរាប់កងទ័ពចិន និងកាត់បន្ថយបានច្រើនន៙វប្រសិទ្ធភាពនៃការប្រយុទ្ធនិងទប់ទល់នៃការវាយសម្រុកឡើងគោក។
ចិនក៏ត្រូវការកងកម្លាំងផងដែរដើម្បីទប់ស្កាត់នូវកម្លាំងទ័ពបរទេសដែលនឹងមកជួយតៃវ៉ាន់និងត្រូវការកម្លាំងដើម្បីការព្រំប្រទល់ប្រទេសរបស់ខ្លួននៅតាមព្រំដែន ដូចជាឥណ្ឌានិងសមុទ្ទចិនខាងត្បូង។ ក្រសួងបាននិយាយ មូលដ្ឋានកងទ័ពអាមេរិកជប៉ុននៅជិតតៃវ៉ាន់ ហើយការឈ្លានពានណាមួយមកលើតៃវ៉ាន់នឹងត្រូវបានតាមមើលយ៉ាងយកចិត្តទុកដាក់ ដូច្នេះចិនត្រូវការកម្លាំងបម្រុងដើម្បីទប់ស្កាត់ការអន្តរាគមន៍ណាមួយពីកងកម្លាំងបរទេស។ "វាជារឿងមួយដែលពិបាកក្នុងការផ្តោតមកលើការប្រឹងប្រែងដើម្បីវាយលុកចូលតៃវ៉ាន់ "។
ក្រុមអ្នកជំនាញបាននិយាយថា ទោះជាយ៉ាងណាក៏ដោយ ចិនមានមធ្យោបាយផ្សេងទៀតដើម្បីឲ្យតៃវ៉ាន់លុតជង្គង់នៅមុខគេដោយមិនបាច់ឈ្លានពានតៃវ៉ាន់ រួមបញ្ចូលទាំងការរាំងខ្ទប់បាញ់ស្រោចមីស៊ីលទៅលើតៃវ៉ាន់។