DW-
សភាអាល្លឺម៉ង់បានបោះឆ្នោតអនុម័តសេចក្តីសំរេចមួយ អំពាវនាវឲ្យរដ្ឋាភិបាលធ្វើការពិចារណារឡើងវិញនូវនយោបាយជាមួយតៃវ៉ាន់ហើយនិងធ្វើការផ្លាស់ផ្តូរទៅវិញទៅមកឲ្យបានស៊ីជំរៅជាមួយទីក្រុងតៃបុិ ប៉ុន្តែបានច្រានចោលនូវលទ្ធភាពរៀបចំឲ្យមានទំនាក់ទំនងការទូតជាផ្លូវការជាមួយតៃវ៉ាន់។ គណកម្មាធិការទទួលញត្តិនៃរដ្ឋសភាថ្មី ដែលបានជួបប្រជុំគ្នាជាលើកដំបូងក្នុងខែតុលាបន្ទាប់ពីការបោះឆ្នោតសហព័ន្ធនៅក្នុងខែកញ្ញា បានអនុម័តសេចក្តីសំរេចកាលពីថ្ងៃទី៩ខែធ្នូជំរុញឲ្យរដ្ឋាភិបាលធ្វើការផ្លាស់ប្តូរទៅវិញទៅមកនូវទំនាក់ទំនងស៊ីជំរៅជាមួយតៃវ៉ាន់។
គណកម្មាធិការក៏បានសំរេចផងដែរយោងទៅតាមញត្តិក្នុងការរៀបចំឲ្យមានទំនាក់ទំនងការទូតជាផ្លូវការជាមួយនឹងសាធារណរដ្ឋតៃវ៉ាន់ចំពោះក្រសួងការបរទេស និងគណកម្មាធិការនីមួយៗនៃរដ្ឋសភា។ សេចក្តីសំរេចបានចែងថា ចាប់តាំងពីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់បានមានទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋប្រជាមានិតចិនក្នុងឆ្នាំ១៩៧២ ប្រទេសបានភ្ជាប់ទៅនឹងគោលការណ៍ចិនតែមួយ ដែលមិនបានរាប់បញ្ចូលនូវលទ្ធភាពទំនាក់ទំនងការទូតបរទេសជាមួយតៃវ៉ាន់នោះទេ។
ទោះបីជាយ៉ាងណា ក៏អាល្លឺម៉ង់មានការគាំទ្រក្នុងការធ្វើឲ្យមានទំនាក់ទំនងយ៉ាងជិតស្និទ្ធផ្នែកនយោបាយ សង្គមនិងសេដ្ឋកិច្ចជាមួយតៃវ៉ាន់ និងពង្រីកកិច្ចសហប្រតិបត្តិការណ៍ជាមួយទីក្រុងតៃបុិនៅក្នុងផលប្រយោជន៍អាល្លឺម៉ង់និងអឺរ៉ុប,សេចក្តីថ្លែងការណ៍បាននិយាយ។ ម៉្យាងវិញទៀត នៅក្នុងការដែលមានការប្រែប្រួលយ៉ាងឆាប់រហ័សនៃស្ថានការណ៍អន្តរជាតិ រដ្ឋាភិបាលអាល្លឺម៉ង់គួរតែវាយតម្លៃឡើងវិញនូវនយោបាយរបស់ខ្លួនចំពោះតៃវ៉ាន់ រួមបញ្ចូលទាំងសក្តានុពលនៃការទទួលស្គាល់តៃវ៉ាន់ថាជារដ្ឋឯករាជ្យ និងពិចារណារនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការណ៍ស៊ីជម្រៅ។
ញត្តិនោះបានស្នើរសុំឲ្យអាល្លឺម៉ង់រៀបចំទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ដែលផ្តួចផ្តើមគំនិតដោយ វិទ្យាស្ថានជាតិអាល្លឺម៉ង់ Michael Kreuzberg ក្នុងខែឧសភា ២០១៩ និងទទួលបានជាង៥០,០០០ ហត្លេខាក្នុងខែតុលាឆ្នាំដដែលនោះ ដែលតម្រូវឲ្យបញ្ជូនទៅរដ្ឋសភាដើម្បីធ្វើការពិភាក្សារ។ គណកម្មាធិការទទួលញត្តិនៃរដ្ឋសភាសហព័ន្ធ បានរៀបចំឲ្យមានការដឹងលឺរជាសាធារណៈក្នុងខែធ្នូ២០១៩អំពីញត្តិនេះ។