BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ជប៉ុននិងអាមេរិកប្តេជ្ញានឹងពង្រីកសមត្ថភាពសម្ព័ន្ធមិត្តដើម្បីប្រឈមនឹងចិន

ថ្ងៃអាទិត្យ, 12 ខែធ្នូ 2021 13:21  គុន ច័ន្ទរដ្ឋា

photo_2021-12-12_09-18-37 (1)

Jakarta post-

រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន Yoshimasa Hayashi និងសមភាគីរបស់លោក Antony Blinken បានយល់ព្រមកាលពីថ្ងៃសៅរ៍ ដើម្បីពង្រឹងនូវភាពគួរឲ្យញញើតនិងឆ្លើយតបទៅនឹងសមត្ថភាពនៃប្រទេសដែលជាសម្ព័ន្ធមិត្ត ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃការវាតទីរបស់ចិននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងការគំរាមកំហែងនុយគ្លេអ៊ែរនិងមីស៊ីលរបស់កូរ៉េខាងជើង។ ការជួបប្រជុំនៅក្រៅកិច្ចប្រជុំ២ថ្ងៃនៃរដ្ឋមន្ត្រីក្រសួងការបរទេសប្រទេស G-7 រហូតដល់ថ្ងៃអាទិត្យនៅ Liverpool ប្រទេសអង់គ្លេស។

Hayashi និងរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Antony Blinken បានគូសបញ្ជាក់ពីសេចក្តីត្រូវការក្នុងកិច្ចសហប្រតិបត្តិការណ៍ជាមួយប្រទេសប្រជាជាតិអាស៊ីអគ្នេយ៍ក៏ដូចជាប្រទេសដែលមានចិត្តគំនិតដូចគ្នា ដួចជា អូស្ត្រាលី និងឥណ្ឌា, ក្រសួងការបរទេសជប៉ុនបាននិយាយ។ "មន្ត្រីទាំង២បានយល់ព្រមថា វាមានសារៈសំខាន់ណាស់ ដើម្បីជម្រុញនូវការរុញរានិងឆ្លើយតបទៅនឹងសមត្ថភាពនៃសម្ព័ន្ធមិត្តនៅក្នុងអម្លុងពេលដែលបរិយាកាសនៃសន្តិសុខបានកើនឡើងយ៉ាងខ្លាំង" ក្រសួងបាននិយាយ។

ក្នុងអម្លុងពេលនៃការជួបគ្នាដោយផ្ទាល់ ចាប់តាំងពី Hayashi បានចូលកាន់តំណែងរបស់លោកនៅដើមខែវិច្ឆិកា ពួកគេមិនបានជជែកគ្នាអំពីការធ្វើពហិការការទូតនៃកីឡាអូឡាំពិករដូវក្តៅនាក្រុងប៉េកាំងនៅដើមឆ្នាំក្រោយនោះទេ, មន្ត្រីក្រសួងការបរទេសម្នាក់បាននិយាយ។ Hayashi និង Blinken ក៏បានបញ្ជាក់ផងដែរថារដ្ឋាភិបាលទាំង២នឹងរៀបចំឲ្យមានការធ្វើទស្សនកិច្ចឆាប់ៗនេះទៅកាន់សហរដ្ឋអាមេរិកដោយលោកនាយករដ្ឋមន្ត្រី Fumo Kishida សំរាបជំនួបកំពូលលើកទី១ជាមួយលោកប្រធានាធិបតី Joe-Biden បន្ទាប់ពីបានក្លាយទៅជានាយករដ្ឋមន្ត្រីជប៉ុននៅដើមខែតុលា។

ទន្ទឹមគ្នានោះដែរ, Hayashi និង Blinken បានយល់ព្រមដើម្បីរៀបចំឲ្យមានការជួបគ្នាលើកក្រោយដែលគេហៅថា កិច្ចប្រជុំសន្តិសុខ 2+2 ដែលមានការចូលរួមពីមន្រ្តីការបរទេសនិងការពារជាតិជាន់ខ្ពស់នៅក្នុងកាលបរិច្ឆេទដ៏ខ្លីខាងមុខនេះ ក្រសួងបាននិយាយ។ នៅក្នុងសុន្ទរកថាដែលនិយាយអំពីគោលនយោបាយក្នុងពេលថ្មីៗនេះ Kishida បានធ្វើការប្តេជ្ញាចិត្តនឹងពិចារណាលើរាល់ជំរើស ដើម្បីឲ្យមានការរីកចម្រើនលើវិស័យការពារជាតិ រួមបញ្ចូលទាំងសមត្ថភាពក្នុងការវាយប្រហារទៅលើមូលដ្ឋានសឹករបស់សត្រូវ។

Hayashi និង Blinken បាននិយាយដោយទទូចនូវការប្រឆាំងទៅនឹងគោលបំណងរបស់ចិនក្នុងការប្រែក្រឡាស់ស្ថានការណ៍បច្ចុប្បន្នដោយប្រើកំលាំងទៅលើសមុទ្ទចិនខាងកើត និងខាងត្បូង និងបញ្ជាក់ពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៅច្រកតៃវ៉ាន់, បើយោលទៅតាមមន្ត្រីជប៉ុនបាននិយាយ៕


ថ្ងៃអាទិត្យ, 12 ខែធ្នូ 2021 13:21  គុន ច័ន្ទរដ្ឋា