BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អៀរ៉ង់មានបំណងជាក់លាក់ក្នុងការជជែកជាមួយមហាអំណាចពិភពលោកលើករឿងនុយគ្លេអ៊ែរ

ថ្ងៃអាទិត្យ, 12 ខែធ្នូ 2021 09:11  គុន ច័ន្ទរដ្ឋា

2021-12-12 09.05.10-2

Reuters-

លោកប្រធានាធិបតីអៀរ៉ង់ Ebrahim Raisi បាននិយាយកាលពីថ្ងៃសៅរ៍ថាទីក្រុង Tehran មានបំណងពិតប្រាកដ នៅក្នុងការជជែកពីបញ្ហានុយគ្លេអ៊ែរជាមួយនឹងមហាអំណាចពិភពលោកនៅក្នុងទីក្រុងវីយ៉េន ,មន្ត្រីទីភ្នាក់ងារព័ត៌មាន IRNA បានរាយការណ៍។ ការជជែកគ្នាមិនចំពោះមុខរវាងអាមេរិកនិងអៀរ៉ង់ ដើម្បីសើរើឡើងវិញនូវកិច្ចព្រមព្រៀងនុយគ្លេអ៊ែរ ២០១៥ កាលពីថ្ងៃព្រហស្បត៍នៅក្នុងរដ្ឋធានីនៃប្រទេស អូទ្រីស។ អ្នកការទូតមកពី បារាំង ,អង់គ្លេស,អាល្លឺម៉ង់,រុស្សីនិងចិន បានជជែកគ្នាដោយអន្តរការីរវាងភាគីទាងសងខាង ដោយសារអៀរ៉ង់បានបដិសេធមិនធ្វើទំនាក់ទំនងដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក។

ប្រភពពីជនជាតិអឺរ៉ុបម្នាក់,ដែលបាននិយាយក្នុងលក្ខ័ណអនាមិក បានឲ្យយោបល់កាលពីថ្ងៃសុក្រថា អៀរ៉ង់បានយល់ព្រមនឹងបន្តរនូវការជជែកគ្នានៅពេលដែលគេបានដើរចេញពីខែមិថុនា មន្ត្រីអៀរ៉ង់បានបដិសេធរឿងនេះ។ នៅក្រោមកិច្ចព្រមព្រៀងដើម ដែលកាលនោះ លោកប្រធានាធិបតីន Donald Trump បានបោះបង់ចោលនៅក្នុងឆ្នាំ២០១៨, អៀរ៉ង់បានកំរិតនូវកម្មវិធីនុយគ្លេអ៊ែររបស់ខ្លួនដែលបានទទួលត្រឡប់មកវិញនូវការសង្រ្គោះទណ្ឌកម្មពី អាមេរិក សហគមន៍អឺរ៉ុបនិងអ.ស.ប.។

“ ការពិតគឺថា យើងបានបង្ហាញនូវអត្ថបទដែលជាសំណើររបស់អៀរ៉ង់ ទៅដល់ភាគីដែលចរចារដែលបង្ហាញថាយើងមានបញ្ហាពិតប្រាកដក្នុងការជជែក, ហើយបើសិនជាភាគីម្ខាងទៀតមានការហ្មត់ចត់ក្នុងការលើកលែងទណ្ឌកម្មរបស់អាមេរិក យើងនឹងបានសម្រចជោគជ័យដែលជាកិច្ចព្រមព្រៀងមួយដ៏ល្អ។ IRNA បានដកស្រង់សម្តីលោក Raisi បាននិយាយ។ មួយឆ្នាំបន្ទាប់ពី Trump បានដាក់ទណ្ឌកម្មលើអៀរ៉ង់ឡើងវិញ ទីក្រុង Tehran បានចាប់ផ្តើមរំលោភបន្តិចម្តងៗលើការកំណត់កំរិតនៃកិច្ចព្រមព្រៀង អៀរ៉ង់ចង់ឲ្យមានការលើកលែងទណ្ឌកម្មទាំងអស់។

នៅពេលដែលគេសួរថា ពង្រាងនៃសំណើរថ្មីដែលអៀរ៉ង់បានដាក់ចូលកាលពីសប្តាហ៍មុនកំពុងតែបានពិភាក្សារឬយ៉ាងណា ? Bagheri Kano បាននិយាយថា “បាទ” ពង្រាងដែលយើងបានស្នើរឡើងកាលពីសប្តាហ៍មុនកំពុងតែយកមកពិភាក្សារនៅក្នុងកិច្ចប្រជុំជាមួយភាគឺដ៏ទៃទៀត។ មន្ត្រីជាន់ខ្ពស់នៃសហគមន៍អឺរ៉ុបម្នាក់បាននិយាយកាលពីថ្ងៃសុក្រថា ការជជែកគ្នាកំពុងតែធ្វើដំណើរទៅមុខនិងថារឿងរ៉ាវសំខាន់ៗជាច្រើន កំពុងតែបើកចំហរសំរាប់កិច្ចព្រមព្រៀងនៅក្នុងអត្ថបទចុងក្រោយ។


ថ្ងៃអាទិត្យ, 12 ខែធ្នូ 2021 09:11  គុន ច័ន្ទរដ្ឋា