BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាមេរិកបានបញ្ជូនប្រព័ន្ធមីស៊ីលដែលប្រឆាំងនឹងរថក្រោះទៅអ៊ុយក្រែនកាលពីខែតុលា

ថ្ងៃអាទិត្យ, 12 ខែធ្នូ 2021 09:02  គុន ច័ន្ទរដ្ឋា

2021-12-12 08.55.56-2

Eurasianews-

សហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍មកថា បានបញ្ជូនប្រព័ន្ធមីស៊ីលដែលប្រឆាំងនឹងរថក្រោះ Javelin ចំនួន៣០ទៅកាន់អ៊ុយក្រែនកាលពីខែតុលា ដែលជាផ្នែកមួយនៃជំនួយយោធាប្រចាំឆ្នាំដើម្បីជួយប្រទេសនេះទប់ទល់នឹងការឈ្លានពានរបស់រុស្សី។ ការដឹកជញ្ជូនប្រព័ន្ធមីស៊ីលដែលបុរសអាចស្ពាយបាន រួមបញ្ចូលទាំង កាំជ្រួច Javelin ១៨០គ្រឿង ,ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្សី Tass បានរាយការណ៍ ដោយបញ្ជាក់ពីចម្លើយដែលគេបានទទួលពីមន្ទីរបញ្ចកោណ។ មន្ទីបញ្ចកោណមិនបានឆ្លើយតបភ្លាមៗទៅនឹងសំណូមពរ REF/RL ដែលបញ្ជាក់ពីព័ត៌មាននេះ។

សហរដ្ឋអាមេរិកកាលពីខែកញ្ញាបាននិយាយថាខ្លួនបានបញ្ជូន Javelin ទោកាន់អ៊ុយក្រែន ដែលជាផ្នែកមួយនៃកញ្ចប់ជំនួយយោធាបន្ថែមដែលមានទឹកប្រាក់ ៦០លានដុល្លារ។ តែទោះជាយ៉ាងណា ក្នុងពេលនោះគេមិនបានបញ្ចេញឲ្យដឹងពីចំនួនប្រព័ន្ធនិងរ៉ុក្កែតនោះទេ។ Javelin ជាអាវុធដ៏មានគ្រោះថ្នាក់ដែលអាចបាញ់ទម្លុះទម្លាយរថក្រោះនិងរថពាសដែក សហរដ្ឋអាមេរិកកាលពីពេលមុនបានបញ្ជូនប្រព័ន្ធ Javelin ទៅកាន់អ៊ុយក្រែនដើម្បីជួយការពារប្រឆាំងទៅនឹងលទ្ធភាពនៃការឈ្លានពានរបស់រុស្សី។

រុស្សីបានប្រមូលផ្តុំកងទ័ពដែលត្រៀមប្រយុទ្ធនិងគ្រឿងសព្វាវុធយោធានៅជិតព្រំប្រទល់ជាប់ជាមួយអ៊ុយក្រែនជាលើកទី២នៅក្នុងឆ្នាំនេះ ដែលនាំឲ្យមានការព្រួយបារម្ភកើនឡើងថាវីមានក្រឹមឡាំងបានកំពុងរៀបចំធ្វើការឈ្លានពានមួយ។ រដ្ឋមន្ត្រីក្រសួងការពារជាតិ អ៊ុយក្រែនបាននិយាយកាលពីខែមុនក្នុងអម្លុងពេលធ្វើទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ិនតុនថា កងទ័ពនៃប្រជាជាតិរបស់លោកត្រូវការការផ្លាស់ប្តូរខណៈដែលរុស្សីបានផ្លាស់បនតូរតាក់ទិក។ លោកនិយាយថា អ៊ុយក្រែនត្រូវការប្រព័ន្ធការពារអាកាសនិងនាវារបស់អាមេរិកក្នុងពេលឥឡូវនេះ ដោយនិយាយថា កងទ័ពជើងគោកពេលនេះរឹងមាំហើយ។

នៅពេលដែលរុស្សីបានឡោមព័ទ្ធសមុទ្ទខ្មៅក្នុងឧបទ្វីប Crimea លោក Reznikov បាននិយាយថា សហរដ្ឋអាមេរិកបានបញ្ជូនទីប្រឹក្សារទៅអ៊ុយក្រែនដើម្បីសិក្សារថា តើប្រព័ន្ធអ្វីការពារអ្វីដែលត្រូវផ្តល់បន្ថែមទៀតដែលជាសេចក្តីត្រូវការរបស់ប្រទេសនេះ សហរដ្ឋអាមេរិករំពឺងថានឹងបញ្ជូនជំនួយយោធាច្រើនជាង៤៥០លានដុល្លារក្នុងឆ្នាំនេះទៅអ៊ុយក្រែន។


ថ្ងៃអាទិត្យ, 12 ខែធ្នូ 2021 09:02  គុន ច័ន្ទរដ្ឋា