ខេត្តព្រះសីហនុ ៖ នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត កម្លាំងប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានននគរបាលខេត្តព្រះសីហនុ បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ក្នុងនោះមានជនសង្ស័យចំនួន ០៣នាក់ ត្រូវបានឃាត់ខ្លួន កាលពី វេលាម៉ោង ២៣ និង ៤០នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅចំណុច ភូមិ ០៤ សង្កាត់ លេខ ០៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។
មន្រ្តីនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា ៖ ជនសង្ស័យចំនួន ០៣នាក់ ១-ឈ្មោះ មាស ណារ៉ា ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ ២-ឈ្មោះ ពៅ យ៉ង់ ភេទ ស្រី អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ ៣-ឈ្មោះ ដួង រដ្ឋា អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ ។
វត្ថុតាងដកហូតរួមមាន ៖
-ម្សៅក្រាម ពណ៌សថ្លា សង្ស័យសារធាតុញៀន ចំនួន ១២កញ្ចប់
-បំពង់ជក់ថ្នាំ ចំនួន ០១
-ទូរស័ព្ទ ចំនួន ០៤ គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងខាងលើត្រូវបានកម្លាំងជំនាញកំពុងឃាត់ខ្លួននៅស្នងការដ្ឋានននគរបាលខេត្តព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ និង ចាត់ការតាមផ្លូវច្បាប់ ៕