BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អគ្គិភ័យឆាបឆេះផ្ទះអស់ជិត ១០០ខ្នង នៅក្នុងខណ្ឌដូនពេញ និងខណ្ឌឫស្សីកែវ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជិត ២០០គ្រឿង

ថ្ងៃសៅរ៍, 11 ខែធ្នូ 2021 09:11  ហេង សំណាង

រាជធានីភ្នំពេញ ៖ អគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋអស់ជិត ១០០ខ្នង នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ និងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ ត្រូវសមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុង ក្រោយពីអន្តរាគមន៍ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យយជិត ២០០គ្រឿង ។

photo_2021-12-11_08-32-25 (3)

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ចំពោះគ្រោះអគ្គិភ័យលើកទី១ ៖ បានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ប្រមាណជា ៨០ខ្នង បណ្តាលឲ្យរងការខូចខាតអស់ទាំងស្រុង ដែលស្ថិតនៅចំណុចសំណង់មិនមានរៀបរយ តាមបណ្តោយផ្លូវរថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលម្ចាស់ទីតាំងមានឈ្មោះ សាន ដេន ភេទស្រី អាយុ ៥៨ឆ្នាំ មុខរបរនៅផ្ទះ។ ចំពោះមូលហេតុ នៃការឆាបឆេះបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី។ ដោយនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បណ្តាលឲ្យឆាបឆេះផ្ទះឈើប្រក់ស័ង្កសីសំណង់មិនរៀបរយអស់ទាំងស្រុង។ 

photo_2021-12-11_08-32-25 (2)

ករណីទី២ ៖ បានឆេះបំផ្លាញអស់ ផ្ទះចំនួន ១៧ខ្នង បណ្តាលឲ្យរងការខូចខាតអស់ទាំងស្រុង ដែលស្ថិតនៅចំណុចសំណង់មិនមានរៀបរយ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ដែលម្ចាស់ទីតាំងមានឈ្មោះ លី  ភឿង ភេទស្រី អាយុ ៧០ឆ្នាំ មុខរបរនៅផ្ទះ។ ចំពោះមូលហេតុ នៃការឆាបឆេះបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី។ 

photo_2021-12-11_08-30-58

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបន្តទៀតថា សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ កម្លាំងជំនាញរបស់បានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ៤៨គ្រឿង ប្រើប្រាស់ទឹកអស់ ៩៨ឡាន ស្មើរនឹង ៣៩២ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យជំនួយរបស់ក្រសួងមហាផ្ទៃ ចំនួន ៦គ្រឿង ប្រើប្រាស់ទឹកអស់ ៨ឡាន ស្មើរនឹង ៤៤ម៉ែត្រគូប, រថយន្តពន្លត់អគ្គិភ័យ អង្គភាព ង៧០ ចំនួន ៤គ្រឿង ស្មើរនឹង ២០ម៉ែត្រគូប, រថយន្តពន្លត់អគ្គិភ័យ OCIC ទីក្រុងជ្រោយចង្វារ ចំនួន ១៤គ្រឿង ប្រើប្រាស់ទឹកអស់ ២៧ឡាន ស្មើរនឹង ១០៨ម៉ែត្រគូប,

photo_2021-12-11_08-32-25

 រថយន្តពន្លត់អគ្គិភ័យ OCIC ទីក្រុងកោះពេជ្រ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៩ឡាន ស្មើរនឹង ៣៦ម៉ែត្រគូប, រថយន្តពន្លត់អគ្គិភ័យទីក្រុង អូឡាំព្យា ចំនួន ៦គ្រឿង ប្រើប្រាស់ទឹកអស់ ២៤ម៉ែត្រគូប, រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើរនឹង ១២ម៉ែត្រគូប, រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន Ganzberg ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើរនឹង ៨ម៉ែត្រូគូប, រថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌឫស្សីកែវ ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើរនឹង ៤ម៉ែត្រគូប, អូប័រការិយាល័យនគរបាលចរាចរណ៍ជើងទឹក ចំនួន ២គ្រឿង និងទូកម៉ាស៊ិនបូមទឹកសាលាសង្កាត់ច្រាំងចំរេះទី២ ចំនួន ១គ្រឿងទើបរលត់ទាំងស្រុង នៅវេលាម៉ោង៩និង៤៥នាទីនាថ្ងៃដដែរ៕


ថ្ងៃសៅរ៍, 11 ខែធ្នូ 2021 09:11  ហេង សំណាង