BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានអន្តរជាតិ

អាមេរិកអំពាវនាវចំពោះប្រទេសដែលកាន់លទ្ធិប្រជាធិតេយ្យឲ្យពង្រីកទំនាក់ទំនងជាមួយតៃវ៉ាន់

ថ្ងៃសៅរ៍, 11 ខែធ្នូ 2021 08:35  គុន ច័ន្ទរដ្ឋា

CNA-

ក្រសួងការបរទេសអាមេរិកបានធ្វើសេចក្តីអំពាវនាវដល់ “ ប្រទេសទាំងឡាយដែលផ្តល់តម្លៃដល់វិទ្យាស្ថានប្រជាធិបតេយ្យ “ ឲ្យពង្រីកទំនាក់ទំនងជាមួយនឹងតៃវ៉ាន់ “ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បត៍(9ធ្នូ)បន្ទាប់ពីប្រទេស Nicaragua បានប្រកាសថា ខ្លួនបានកាត់ផ្តាច់ចំណងការទូតជាមួយកោះនេះហើយងាកទៅរកចិនប៉េកាំងវិញ។ សេចក្តីថ្លែងការណ៍បាននិយាយថា ទង្វើររបស់លោកប្រធានាធិបតី Daniel Ortega  “ មិនបានឆ្លុះបញ្ចាំងពីឆន្ទះរបស់ប្រជាពលរដ្ឋ Nicaraguan នោះទេ “ ដោយយោលទៅតាមការបោះឆ្នោតប្រធានាធិបតីនៃប្រទេសអាមេរិកកណ្តាលនាពេលថ្មីៗនេះត្រូវបានគេចាត់ទុកថាជារឿងគួរឲ្យអៀនខ្មាស់។

photo_2021-12-08_01-59-03

“ នេះគឺជាការដកហូតនូវដៃគូរដែលមិនចេះប្រែប្រួលរបស់ប្រជាពលរដ្ឋ Nicaragua នៅក្នុងការលូតលាស់នៃប្រជាធិបតេយ្យនិងសេដ្ឋកិច្ច” សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបាននិយាយ។ ការផ្លាស់ប្តូរចំណងការទូតរបស់ Nicaragua ងាកចេញពីតៃវ៉ាន់ទៅរកចិន បានបន្សល់ទុកឲ្យកោះនេះនៅសល់តែសម្ព័ន្ធភាពការទូតតែ១៤តែប៉ណ្ណោះ ប៉ុន្តែតៃវ៉ាន់បានពង្រឹងចំណងការទូតជាមួយនឹងបស្ចឹមប្រទេសជាច្រើនរួមទាំងសហរដ្ឋអាមេរិកផងដែរតែមិនផ្លូវការ។

ភាពតានតឹងរវាងទីក្រុងប៉េកាំងនិងវ៉ាស៊ិនតុនបានកើនឡើងលើសពីធម្មតាលើរឿងជោគវាសនារបស់តៃវ៉ាន់ដែលគ្រប់គ្រងខ្លួនឯងដោយលទ្ធិប្រជាធិបតេយ្យ ដែលចិនបានប្តេជ្ញារចិត្តថាថ្ងៃមួយនឹងយកត្រឡប់មកវិញ ទោះបីជាប្រើកំលាំងបើសិនជាមានការចាំបាច់។ក្នុងពេលជាមួយគ្នានោះ សហរដ្ឋអាមេរិកបានរិះគន់យ៉ាងខ្លាំងទៅលើការបោះឆ្នោតនៅក្នុងប្រទេស Nicaragua កាលពីខែវិច្ឆិកាថា មេដឹកនាំ Ortega ដែលកាន់អំណាចដ៏យូរលង់ត្រូវបានជាប់ឆ្នោតសាជាថ្មីទៀតថាជារឿងមិនស្របច្បាប់ ហើយបានដាក់ទណ្ឌកម្មទៅលើការិយាល័យសហព័ន្ធរដ្ឋអាជ្ញារសាធារណៈនិងមន្ត្រី៩រូបជាការឆ្លើយតប។

ប៉ុន្មានខែមុនថ្ងៃបោះឆ្នោតទី៧ខែវិច្ឆិកា អាជ្ញាធរ Nicaragua បានឃុំខ្លួនមន្ត្រីប្រឆាំងប្រហែលជា៤០នាក់ រួមទាំងអនាគតអ្នកប្រកួតប្រជែងតំណែងប្រធានាធិបតី៧រូប ដែលជាការជាក់ស្តែងដើម្បីធានានូវជ័យជំនះសំរាប់ Ortega និងអនុប្រធានាធិបតីដែលជាប្រពន្ធរបស់គាត់  Rosario Murillo។ “ របបរបស់ Ortega-Murillo បានប្រកាសថាខ្លួនមានទំនាក់ទំនងការទូតតឹងតែង និងបានបញ្ចប់ការទាក់ទងជាមួយតៃវ៉ាន់។ ប៉ុន្តែការបោះឆ្នោតដ៏គួរឲ្យអៀនខ្មាស់កាលពីថ្ងៃទី៧ខែវិច្ឆិកាមិនបានផ្តល់អាណត្តិឲ្យដកប្រជាពលរដ្ឋ Nicaragua ចេញពីគ្រួសារប្រជាធិបតេយ្យជាមួយអាមេរិកនោះទេ។ សេចក្តីថ្លែងការណ៍ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃព្រហស្បត៍។


ថ្ងៃសៅរ៍, 11 ខែធ្នូ 2021 08:35  គុន ច័ន្ទរដ្ឋា