BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួងវប្បធម៌​ រៀបចំ​ព្រឹត្តិការណ៍​​អបអរសាទរ​ទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន​​

ថ្ងៃសុក្រ, 10 ខែធ្នូ 2021 18:01  មានជ័យ

SRphoto_2020-10-23_16-59-03 (4)

នៅ​​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ ​ក្រសួងវប្បធម៌​ សហការជាមួយអាជ្ញាធរ​ខេត្ត​សៀមរាប បានរៀបចំ​បើកព្រឹត្តិការណ៍វប្បធម៌ ដើម្បី​អបអរសាទរជាទីក្រុងវប្បធម៌អាស៊ាន​ ដែលពិធីនេះរៀបចំ​នៅ​មុខប្រាសាទអង្គរវត្ត​ ក្រោមអធិបតីភាព​លោកស្រី ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប​​។​

ថ្លែងនៅក្នុងពិធីនោះ លោកស្រី ប៉ែន មុនីមករា លើកឡើងថា ការរៀបចំប្រារព្ធព្រឹត្តិការណ៍វប្បធម៌​នេះ បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់​កម្ពុជា ក្នុងនាមជាសមាជិកអាស៊ាន និង​ជាប្រធានប្តូរវេន នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ាន សម្រាប់ឆ្នាំ២០២០ ដល់ឆ្នាំ២០២២។ លោកស្រីបន្ដថា ការសម្រេចជ្រើសរើសក្រុងសៀមរាបជា “ទីក្រុងវប្បធម៌អាស៊ាន” ពុំមែនជាការចៃដន្យឡើយ ពីព្រោះសៀមរាប គឺជាអតីតរាជធានីនៃចក្រភពខ្មែរ យ៉ាងហោចណាស់ចាប់ពីសតវត្សទី៩ដល់សតវត្សទី១៥។ ខេត្តដែលមានប្រាង្គប្រាសាទអង្គរវត្តដ៏ស្កឹមស្កៃជាសក្ខីភាព និងជាខេត្តសម្បូរទៅដោយមត៌កវប្បធម៌ទាំងរូបី និង​អរូបី ដែលជាគោលដៅទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញនៅអាស៊ីអាគ្នេយ៍យើងនេះ។​

SRphoto_2020-10-23_16-59-03 (3)

SRphoto_2020-10-23_16-59-03 (6)

​​ទីក្រុង​សៀម​រាប នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​ប្រកាស​ជា ទីក្រុង​វប្បធម៌​អាស៊ាន ក្នុង​កិច្ចប្រជុំ​លើក​ទី​៩ រដ្ឋមន្ត្រី​អាស៊ាន ទទួល​បន្ទុក​វប្បធម៌ និង​សិល្បៈ នេះបើតាមការឲ្យដឹងពី​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០​​​ ហើយការ​ជ្រើសរើស​ទីក្រុង​សៀមរាប ជាទី​ក្រុង​វប្បធម៌​អាស៊ាន សម្រាប់​ឆ្នាំ​២០២១-២០២២ គឺ​ដោ​យសារ​ទីក្រុង​សៀមរាប គឺជា​អតីត​រាជធានី​នៃ​ចក្រភព​ខ្មែរ សម្បូរ​ទៅ​ដោយ​មរតក​វប្បធម៌​ទាំង​រូបី និង​អរូបី និង​ជា​គោលដៅ​ទេស​ចរណ៍វប្បធម៌ ធម្មជាតិ​ដ៏​ល្បីល្បាញ​ពាសពេញ​ពិភពលោក របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

ទីក្រុង​វប្បធម៌​អាស៊ាន ដែល​បាន​ជ្រើសរើស​កន្លង​មក​រួម​មាន ៖ ទី១. ទីក្រុង Cebu នៃ​ប្រទេស​ហ្វី​លី​ពី​ន ចាប់ពី​ឆ្នាំ ២០១០ -២០១១ ទី២. ទីក្រុង Singapore នៃ​ប្រទេស សឹ​ង្ហ​បុរី ចាប់ពី​ឆ្នាំ ២០១២-២០១៣ ទី៣. ទីក្រុង Hue នៃ​ប្រទេស​វៀតណាម ចាប់ពី​ឆ្នាំ ២០១៤-២០១៥ ទី៤. ទីក្រុង Bandar Seri Begawan នៃ​ប្រទេស​ប្រ៊ុ​យ​ណេ ចាប់​ឆ្នាំ ២០១៦-២០១៧ និងទី៥. ទីក្រុង Yogyakarta នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ចាប់ពី​ឆ្នាំ ២០១៨-២០២០​។

SRphoto_2020-10-23_16-59-03 (5)

SRphoto_2020-10-23_16-59-03 (7)

​លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាបបញ្ជាក់ដែរ​ថា ខេត្តសៀមរាប គឺជាប៉ូលទេសចរណ៍មួយដ៏សំខាន់ របស់ព្រះរាជាណាចក្រកម្ពុជា ដែល​មានប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិ​កភណ្ឌពិភពលោក និងមានតំបន់ទេសភាពធម្មជាតិ អេកូទេសចរណ៍ជាច្រើនកន្លែងផ្សេងទៀត សម្រាប់ភ្ញៀវទេសចរណ៍ទស្សនាកម្សាន្ត។ ប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងមានការចង្អុលបង្ហាញពីក្រសួងទេសចរណ៍ ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អ ជាមួយវិស័យឯកជន ព្រមទាំងការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិនានា ពិសេសការចូលរួមចំណែកគាំទ្រពីបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជាភ្ញៀវជាតិ-អន្តរជាតិ បានធ្វើឱ្យវិស័យទេសចរណ៍ខេត្តសៀមរាប មានសន្ទុះរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំគួរឱ្យកត់សម្គាល់ក្នុងរយៈកាលកន្លងមក។

លោកស្រីបន្តថា ទាំងនេះគឺជាកត្តាមួយបានចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តឱ្យមានសន្ទុះយ៉ាងលឿនទៅមុខ។ បច្ចុប្បន្ននេះ វិបត្តិជំងឺឆ្លងជាសកលកូវីដ-១៩ បានធ្វើឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចសកល ក៏ដូចជាសេដ្ឋកិច្ចជាតិ ពិសេសប្រតិបត្តិករនិងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍។ ផលវិបាកនៃជំងឺនេះ បានធ្វើឱ្យខេត្តសៀមរាប ពិសេសតំបន់រមណីយដ្ឋានអង្គរ ដែលធ្លាប់តែទទួលបានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មក​ទស្សនាកម្សាន្ត​យ៉ាងច្រើនកុះករ បែរជាមានភាពស្ងប់ស្ងាត់ទៅវិញ៕ ​(មានជ័យ)

SRphoto_2020-10-23_16-59-03 (2)

SRphoto_2020-10-23_16-59-03 (1)

 


ថ្ងៃសុក្រ, 10 ខែធ្នូ 2021 18:01  មានជ័យ