Bloomberg-
រដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់ថ្មី អ្នកស្រី Annalena Baebock បានសង្កត់បន្ថែមនូវការព្រមានពីអ្នកនយោបាយលោកខាងលិចចំពោះរុស្សីលើអ៊ុយក្រែន ដោយនិយាយថាមូស្គូនឹងបង់ក្នុងតម្លៃយ៉ាងខ្ពស់បើសិនជាហ៊ានធ្វើការឈ្លានពានទៅលើអ្នកជិតខាង។ អធិបតេយ្យភាពនិងបូរណភាពដែនដីរបស់អ៊ុយក្រែនមិនអាចជជែកតថ្លៃបានទេ Baebock បាននិយាយកាលពីព្រហស្បត៍បន្ទាប់ពីជជែកជាមួយនឹងសមភាគីបារាំងរបស់លោកស្រី គឺលោក Jeans -Yvette Le Adrian នៅក្នុងទីក្រុងប៉ារីស, ជំរុញឲ្យដៃគូរ NATO និងសហគមន៍អឺរ៉ុបធ្វើការរួមគ្នាដើម្បីកាត់បន្ថយភាពតានតឹង។
“រុស្សីនឹងបង់ក្នុងតម្លៃនយោបាយនិងសេដ្ឋកិច្ចក្នុងការរំលោភសារជាថ្មីទៅលើរដ្ឋអ៊ុយក្រែន” លោកស្រីបាននិយាយ "យើងអាចនឹងស្វែងរកដំណោះស្រាយតែមួយគត់ គឺវិធីការទូត", Baebock ដែលជាសហប្រធាននៃគណបក្សបៃតងរបស់អាល្លឺម៉ង់ បានចាប់ផ្តើមសម្ពោធការធ្វើដំណើរទៅក្រៅប្រទេស បន្ទាប់ពីបានចូលកាន់តំណែងកាលពីថ្ងៃព្រហស្បត៍នៅក្នុងរដ្ឋាភិបាលចម្រុះថ្មីក្រោមការគ្រប់គ្រងរបស់គណបក្សសង្គមប្រជាធិបតេយ្យនៃលោកអធិការបតី Olaf Schoal ។
Schoal បានបញ្ចេញការព្រមានផ្ទាល់របស់លោកទៅកាន់លោកប្រធានាធិបតី Vladimir Putin កាលពីថ្ងៃពុធ នៅពេលដែលលោកបាននិយាយថា ការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែននឹងនាំឲ្យមានការផ្ចាញ់តបតរទៅវិញ លោកបានប្រកែកមិននិយាយឲ្យចំថានឹងបញ្ឍប់បំង់បង្ហូរឧស្ម័ន Nord Stream 2 ដែលតភ្ជាប់ពីរុស្សីទៅភាគខាងជើងអាល្លឺម៉ង់ ដែលជាផ្នែកនៃការឆ្លើយតប។ អាមេរិកបានជំរុញឲ្យទីក្រុង Berlin ឲ្យបញ្ឈប់ស្ទើរតែគ្រប់គំរោងការទាំងអស់ បើសិនជារុស្សីឈ្លានពានអ៊ុយក្រែន អ្នកដែលបានដឹងរឿងនេះបាននិយាយក្នុងអាទិត្យនេះ។
Baebock នឹងជួបប្រជុំដាច់ដោយឡែកនៅពេលក្រោយនាថ្ងៃព្រហស្បត៍នៅទីក្រុង Brussels ជាមួយនឹង Josep Burrell ដែលជាតំណាងជាន់ខ្ពស់ផ្នែកកិច្ចការបរទេស សហគមន៍អឺរ៉ុប និងអគ្គលេខាធិការ NATO លោក Jens Stoltenberg និងនៅថ្ងៃសុក្រ លោកស្រីនឹងជួបជាមួយសមភាគីប៉ឡូញរបស់លោកស្រីនៅក្នុងទីក្រុងវ៉ាសូវី។ Stoltenberg បាននិយាយកាលពីថ្ងៃព្រហស្បត៍ថារុស្សីបានប្រព្រឹត្តិនូវការបង្កើនូវទង្វើរឈ្លានពាននិងការប្រមូលផ្តុំកងទ័ពយ៉ាងច្រើននៅតាមព្រំប្រទល់អ៊ុយក្រែន។