ឆ្នាំជូត (រាសីឡើងខ្ពស់ត្រដែត) នៅថ្ងៃនេះ លោកអ្នកនឹងមានឱកាសល្អ ដើម្បីបញ្ជាក់ពីតម្លៃរបស់លោកអ្នកនៅក្នុងអាជីពរបស់លោកអ្នក និងដើម្បីសម្រេចបាននូវគម្រោងដែលលោកអ្នកចាប់អារម្មណ៍។ ដំណើរផ្សងព្រេងដ៏រំភើបរីករាយ នឹងបង្ហាញខ្លួនសម្រាប់លោកអ្នក ប៉ុន្តែលោកអ្នកគួររក្សាវាទុកជាការសម្ងាត់ ដើម្បីជៀសវាងបញ្ហានៅពេលក្រោយ។ |
|
ឆ្នាំឆ្លូវ (រាសីស្រុតចុះ) នៅថ្ងៃនេះ លោកអ្នកគួរប្រុងប្រយ័ត្នជាមួយរឿងឆបោកផ្សេងៗ។ បញ្ហាមិត្តភាព ត្រូវចង់ចាំថា គំនិតរបស់លោកអ្នក និងមិត្តរបស់លោកអ្នក គឺមិនតែងតែដូចគ្នាទេ។ |
|
ឆ្នាំខាល (រាសីឡើងខ្ពស់ត្រដែត) នៅថ្ងៃនេះ លោកអ្នកនឹងមានអារម្មណ៍សុខស្រួលនៅគ្រប់ទីកន្លែង ហើយលោកអ្នកនឹងទទួលបានការសរសើរជាច្រើន។ ប្រសិនបើលោកអ្នកធ្លាប់មានការយល់ច្រលំខ្លះជាមួយដៃគូរស្នេហារបស់លោកអ្នក សូមប្រញាប់ព្យាយាមស្វែងរកការផ្សះផ្សាគ្នា។ ហិរញ្ញវត្ថុរបស់លោកអ្នកនឹងមិនស្ថិតស្ថេរទេ៖ ទប់ស្កាត់ការចំណាយរបស់លោកអ្នក និងធ្វើការសន្សំ។ ត្រូវមានចិត្តទូលាយចំពោះអ្នកដ៏ទៃ នោះសំណាងនឹងញញឹមដាក់លោកអ្នក។ |
|
ឆ្នាំថោះ (រាសីល្អជាមធ្យម) នៅក្នុងការងាររបស់លោកអ្នក លោកអ្នកគួរមានភាពបត់បែន និងភាពងាយស្រួល ព្រោះលោកអ្នកប្រហែលជាព្យាយាមខ្លាំងពេក ដើម្បីសម្រេចបាននូវគម្រោងដ៏ធំមួយ ដែលលោកអ្នកបានសុបិនជាយូរមកហើយ ហើយមនុស្សមួយចំនួននឹងមិនបានឃើញរឿងនេះនៅក្នុងភ្នែករបស់ពួកគេនោះទេ។ |
|
ឆ្នាំរោង (រាសីល្អជាមធ្យម) ថ្ងៃនេះលោកអ្នកនឹងមានអារម្មណ៍អន្ទះសារ ប៉ុន្តែមានភាពស្មុគស្មាញក្នុងចិត្ត។ វាអាចនាំឲ្យលោកអ្នកនូវអ្វីដែលល្អបំផុត និងអាក្រក់បំផុត។ លោកអ្នកនឹងឈានដល់ការយល់ដឹងដ៏ល្អជាមួយមនុស្សជិតស្និត និងជាទីស្រឡាញ់បំផុតរបស់លោកអ្នក ហើយនឹងការស្វែងរកដំណោះស្រាយសមស្របមួយនៅក្នុងគ្រួសាររបស់លោកអ្នក។ ផ្ទះរបស់លោកអ្នកនឹងក្លាយជាជម្រកនៃសន្តិភាព។ |
|
ឆ្នាំម្សាញ់ (រាសីល្អជាមធ្យម) បើលោកអ្នកគិតឲ្យស៊ីជម្រៅពេក លោកអ្នកនឹងឃើញថា ខ្លួនឯងធ្លាក់ក្នុងគំនិតអវិជ្ជមាន។ លោកអ្នកនឹងពោរពេញទៅដោអារម្មណ៍រំភើបចំពោះមនុស្សជាទីស្រឡាញ់របស់លោកអ្នក ប៉ុន្តែកុំបណ្ដោយខ្លួនឲ្យធ្លាប់ចូលការបំភាន់ណាមួយ។ ថ្ងៃនេះល្អសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម។ ចៀសវាងការចំណាយថាមពលច្រើនពេក។ |
|
ឆ្នាំមមី (រាសីឡើងខ្ពស់ត្រដែត) ឆ្លៀតពេលចាំបាច់ដើម្បីគ្រប់គ្រងស្ថានការណ៍ ជាជាងអនុញ្ញាតឱ្យខ្លួនលោកអ្នកមានប្រតិកម្មដោយអន្ទះសារ។ ប្រុងប្រយ័ត្នជាមួយគំនិតអវិជ្ជមាន ពួកវានឹងបង្កើនទំហំបញ្ហារបស់លោកអ្នកយ៉ាងខ្លាំង ដោយមិនបានជួយលោកអ្នកឱ្យស្វែងរកដំណោះស្រាយណាមួយនោះទេ។ ថ្ងៃនេះ លោកអ្នកនឹងមានអារម្មណ៍ល្អខ្លាំង; មានមនោសញ្ចេតនាល្អ និងទំនាក់ទំនងចុះសម្រុងគ្នាជាមួយអ្នកដែលលោកអ្នកស្រឡាញ់។ |
|
ឆ្នាំមមែ (រាសីល្អជាមធ្យម) សកម្មភាពផ្សេងៗរបស់លោកអ្នក អាចមិនមានសណ្តាប់ធ្នាប់ខ្លាំង ដូច្នេះសូមព្យាយាមធ្វើការងារតាមលំដាប់លំដោយ ដើម្បីកុំឱ្យជាប់គាំងដោយព្រឹត្តិការណ៍ណាមួយ។ គិតត្រិះរិះពិចារណាតិចជាងជាអ្នកដទៃ តែគិតគូរច្រើនពីមនុស្សនៅជិតបំផុត និងជាទីស្រឡាញ់របស់លោកអ្នក នោះលោកអ្នកនឹងទទួលបានលាភសំណាង។ |
|
ឆ្នាំវក (រាសីឡើងខ្ពស់ត្រដែត) លោកអ្នកត្រូវតែយកចិត្តទុកដាក់លើកូនៗរបស់លោកអ្នកឱ្យកាន់តែប្រសើរឡើង។ កុំស្ទាក់ស្ទើរក្នុងការផ្តល់ដំបូន្មានដល់ពួកគេ ប៉ុន្តែកុំគាបសង្កត់លើពួកគេ។ ថ្ងៃនេះ ឥទ្ធិពលនៃភពផែនដី នឹងអំណោយផលសម្រាប់លោកអ្នក ព្រោះលោកអ្នកនឹងជួបមនុស្សគួរឱ្យចាប់អារម្មណ៍ជាច្រើន។ |
|
ឆ្នាំរកា (រាសីឡើងខ្ពស់ត្រដែត) នៅក្នុងទំនាក់ទំនងរបស់លោកអ្នកជាប្តីប្រពន្ធ ភាពតានតឹងនឹងធូរស្រាលបន្តិចម្តងៗ មូលហេតុនៃការមិនចុះសម្រុងនឹងកាន់តែកម្រ។ លោកអ្នកអាចពឹងផ្អែកលើសំណាងក្នុងពេលនេះ ដើម្បីបញ្ច្រាសរឿងដែលលោកអ្នកមិនពេញចិត្ត ទៅជាអ្វីដែលលោកអ្នកពេញចិត្តវិញ។ ត្រូវដឹងថា អ្នកមិនខ្វះទេពកោសល្យនោះទេ; វានឹងមានសារៈសំខាន់ក្នុងការបង្ហាញសមត្ថភាពពីអ្វីដែលលោកអ្នកមាន។ |
|
ឆ្នាំច (រាសីឡើងខ្ពស់ត្រដែត) ថ្ងៃល្អសម្រាប់រៀបចំអ្វីៗគ្រប់យ៉ាងនៅក្នុងខ្លួនលោកអ្នក នៅក្នុងផ្ទះរបស់លោកអ្នក និងជុំវិញអ្នក; កម្ចាត់អ្វីៗគ្រប់យ៉ាងដែលរារាំងលោកអ្នករហូតមកដល់ពេលនេះ។ |
|
ឆ្នាំកុរ (រាសីស្រុតចុះ) កុំធ្វើការសម្រេចចិត្ត ដែលមិនអាចផ្លាស់ប្តូរវិញបានក្នុងកាលៈទេសៈនេះ ព្រោះអារម្មណ៍របស់លោកអ្នកមិនជាក់លាក់នោះទេ។ សូមប្រុងប្រយ័ត្នកុំលាយលំគ្នារវាងស្នេហា និងរឿងលុយកាក់។ |