The times-
មេដឹកនាំយោធាអៀរ៉ង់និងអាមេរិកកំពុងរៀបចំជជែកគ្នាអំពីលទ្ធភាពនៃការធ្វើសមយុទ្ធយោធា ដើម្បីអនុវត្តិន៍នូវផែនការកំទេចរោងចក្រនុយគ្លេអ៊ែរអៀរ៉ង់នៅក្នុងករណីចាំបាច់បើសិនជាមានសេណារីយ៉ូដ៏អាក្រក់កើតឡើងជាមួយអៀរ៉ង់ ,មន្ត្រីជាន់ខ្ពស់អាមេរិកបាននិយាយកាលពីថ្ងៃពុធ។ ការធ្វើអត្ថាធិប្បាយបានលេចចេញមកក្នុងខណៈដែលការជជែកពីនុយគ្លេអ៊ែរដែលបានរៀបចំធ្វើនៅទីក្រុងវីយ៉េនហើយនឹងត្រូវបន្តរនៅថ្ងៃព្រហស្បត៍មានការរអាក់រអួល,និងខណៈដែលរដ្ឋមន្ត្រីក្រសួងការពារជាតិ Benny Grants បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ិនតុនដើម្បីជួបជាមួយមេដឹកនាំជាន់ខ្ពស់យោអាមេរិក។
តំណាងអាមេរិកនិងសហគមន៍អឺរ៉ុបនៅឯកិច្ចប្រជុំនុយគ្លេអ៊ែរបានសំដែងនូវទុទ្ទិដ្ឋិនិយមនិងការខកចិត្តចំពោះការទាមទាររបស់អៀរ៉ង់កាលពីសប្តាហ៍មុន។ លទ្ធភាពនៃការធ្វើសមយុទ្ធយោធានឹងរៀបចំឡើងសំរាប់សេណារីយ៉ូជាមួយអៀរ៉ង់បើសិនជាការជជែកគ្នាទទួលបាននូវការបរាជ័យ ដែលមេដឹកនាំអាមេរិកនិងអុីស្រាអែលបានធ្វើសំណូមពរដើម្បីបើកការវាយប្រហារខាងយោធា,មន្ត្រីអាមេរិកបាននិយាយប្រាប់ទីភ្នាក់នាក់ងារព័ត៌មាន Reuters។
មុនពេលនឹងចាកចេញទៅកាន់អាមេរិក Gantz បាននិយាយថា “ អៀរ៉ង់គឺជាការគំរាមកំហែងដល់សន្តិភាពពិភពលោក និងស្វែងរកដើម្បីធ្វើខ្លួនឲ្យទៅជាការគំរាមកំហែងដល់អុីស្រាអែល” “ នៅក្នុងការប្រជុំយើងនឹងជជែកអំពីលទ្ធភាពនិងទង្វើរដើម្បីធានាថាវានឹងបញ្ឈប់ការប៉ុនប៉ងដែល នឹងឈានទៅដល់ទីលានប្រយុទ្ធនុយគ្លេអ៊ែរនិងពង្រីកនូវសកម្មភាពរបស់វានៅក្នុងតំបន់”លោកនិយាយ។Gantz បាននិយាយថាលោកនឹងជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ Lloyd Austinនិងរដ្ឋមន្ត្រីក្រសួងការបរទេស Antony Blinken ,សហរដ្ឋអាមេរិកមិនបានផ្តល់នូវសេចក្តីលំអិតអំពីលទ្ធភាពនៃការរៀបចំនោះទេ។
“យើងកំពុងតែស្ថិតនៅក្នុងស្ថានភាពជាប់កុនពីព្រោះតែកម្មវិធីនុយគ្លេអ៊ែររបស់អៀរ៉ង់កំពុងតែបោះជំហ៊ានទៅមុខដល់ចំណុចដែលហួសពីការពិចារណារប្រកបដោយវិចារណញ្ញាណ”មន្ត្រីបានប្រាប់ Reuters។ ក្នុងខែតុលា មេដឹកនាំយោធាបានផ្តល់ព័ត៌មានដោយសង្ខេបចំពោះទីប្រឹក្សារសន្តិសុខជាតិប្រចាំសេតវិមាន Jake Sullivan លើជំរើសយោធាដើម្បីបញ្ឈប់សកម្មភាពនុយគ្លេអ៊ែរអៀរ៉ង់,របាយការណ៍បាននិយាយ។ របាយការណ៍កាលពីថ្ងៃពុធបាននិយាយថា កងកំលាំងយោធាអុីស្រាអែលនឹងចាប់ផ្តើមសមយុទ្ធដែលមានទ្រង់ទ្រាយធំនៅលើសមុទ្ទមេឌីទែរ៉ាណេរនៅក្នុងរដូវស្លឹកឈើលាស់ជាមួយនឹងយន្តហោះប្រយុទ្ធធ្វើដូចជាបើកការវាយប្រហារទៅលើរោងចក្រនុយគ្លេអ៊ែរ អៀរ៉ង់។