Alzajerra-
ឧទ្ធម្ភាគចក្រមួយដែលដឹកមេបញ្ជាការកងទ័ព លោកឧត្តមសេនីយ៍ Bipin Rawat បានធ្លាក់នៅរដ្ឋភាគខាងត្បូងនៃរដ្ឋ Tamil Nadu ដែលបានធ្វើឲ្យមនុស្សយ៉ាងហោច ៤នាក់បានស្លាប់បាត់បង់ជីវិត ដោយយោងទៅតាមរបាយការណ៍នៃប្រព័ន្ធផ្សព្វផ្សាយ។ អ្នកផ្សព្វផ្សាយព័ត៌មានសាធារណៈ Prasar Bharati បាននិយាយថាមនុស្ស ៤នាក់បានស្លាប់និង ៣នាក់ទៀតរងរបួសនឹងបានដឹកយកទៅកាន់មន្ទីរពេទ្យ។ មិនទាន់មានការបញ្ជាក់ជាផ្លូវការពីរបាយការណ៍នោះទេ។
“ឧទ្ធម្ភាគចក្រ IAM Mi-17V5 ដែលមានឧត្តមសេនីយ៍ Bipin Rawat ជិះនៅលើនោះ បានជួបប្រទះជាមួយនឹងឧប្បទ្ទវហេតុថ្ងៃនេះនៅជិត Connor ,Tami Nadu” កងទ័ពអាកាសឥណ្ឌាបាននិយាយនៅលើ Twitter កាលពីថ្ងៃពុធ ,ប៉ុន្តែមិនបាននិយាយថាតើ Rawat អាយុ ៦៣ឆ្នាំបានរងរបួសនៅក្នុងឧប្បទ្ទវហេតុនោះឬយាងណាទេ។ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Rajnat Singh ត្រូវបានគរំពឹងថានឹងធ្វើសេចក្តីថ្លែងការណ៍លើរឿងនេះនៅក្នុងសភាពេលក្រោយនៅថ្ងៃពុធ។
មិនទាន់មានការបញ្ជាក់ភ្លាមៗនូវចំនួនអ្នកជិះនៅលើឧទ្ធម្ភាគចក្រនោះនៅឡើយទេ ។ ទូរទស្សន៍បានផ្សាយនិងបង្ហាញនូវបញ្ជីរអ្នកដំណើរក្នុងការហោះហើរ នូវឈ្មោះមនុស្ស ៩នាក់ រួមមានទាំងភរិយារបស់លោកឧត្តមសេនីយ៍ Rawat និងមន្ត្រីជាន់ខ្ពស់យោធាជាន់ខ្ពស់ដ៏ទៃទៀត។ ទីភ្នាក់ងារព័ត៌មានឥណ្ឌាដែលគួរឲ្យជឿទុកចិត្ត បាននិយាយថាឧទ្ធម្ភាគចក្របានហោះចេញពីមូលដ្ឋានកងទ័ពឆ្ពោះទៅកាន់សាលាសេវាកម្មបុគ្គលិកកងទ័ព នៅពេលដែលបានធ្លាក់នៅជិត Conor ក្នុងខេត្ត Tamil Nadu។
វីឌីអូបានបង្ហាញរូបភាពនៅបណ្តាញទូរទស្សន៍ ឃើញឧទ្ធម្ភាគចក្រស្ថិតនៅក្នុងអណ្តាតភ្លើង ខណៈដែលអ្នកស្រុកបានព្យាយាមជះទឹក នៅក្នុងព្រៃជិតសាលាយោធា។ Rawat គឺជាប្រធានសេនាធិការទី១ ជាតំណែងមួយដែលរដ្ឋាភិបាលឥណ្ឌាបានរៀបចំនៅក្នុងឆ្នាំ២០១៩ ហើយលោកបានបន្តរតំណែងនេះកាលពីឆ្នាំទៅបន្ទាប់ពីបានចូលនិវត្តិន៍ពីអគ្គមេបញ្ជាការកងទ័ព។ លោកត្រូវបានគេមើលឃើញថា មានទំនាក់ទំនងជិតស្និទ្ធជាមួយ លោកនាយករដ្ឋមន្ត្រី Narendra Modi’s ហើយជាទីប្រឹក្សារនៃក្រសួងការពារជាតិ។ Rawat បានចេញមកពីគ្រួសារទាហ៊ានជាច្រើនជំនាន់មកហើយដែលបានចូលបំរើនៅក្នុងកងទ័ពឥណ្ឌា។