Reuters-
កាណាដាបានចូលរួមជាមួយអូស្ត្រាលី អង់គ្លេស អាមេរិក នៅក្នុងការធ្វើពហិការការទូតនាកីឡាអូឡាំពិករដូវក្តៅក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃពុធ ដែលចិនបានហៅការធ្វើពហិការនេះជាការសម្តែង ឬក៏នយោបាយ និងជាយុទ្ធនាការលាបពណ៌។ សហរដ្ឋអាមេរិកគឺជាប្រទេសទី១ដែលបានប្រកាសនូវការធ្វើពហិការនៅក្នុងសប្តាហ៍នេះ, បាននិយាយកាលពីថ្ងៃច័ន្ទថា មន្ត្រីរដ្ឋាភិបាលរបស់ខ្លួននឹងមិនចូលរួមក្នុងកីឡាអូឡាំពិករដូវក្តៅនាក្រុងប៉េកាំងក្នុងខែកុម្ភះនោះទេ ពីព្រោះចិនមានរឿងចម្រូងចម្រាស់លើបញ្ហាសិទ្ធមនុស្ស ប៉ុន្មានសប្តាហ៍បន្ទាប់ពីមានការជជែក ដើម្បីសម្រួលនូវទំនាក់ទំនងដ៏តឹងតែងរវាងមហាអំណាចសេដ្ឋកិច្ចដ៏ធំជាងគេលើលោកទាំង២នេះ។
ចិនបាននិយាយកាលពីថ្ងៃអង្គារ៍ថា អាមេរិកនឹង "បង់ក្នុងតម្លៃមួយ" ក្នុងការធ្វើសេចក្តីសំរេចចិត្ត និងបានព្រមានថានឹងមានវិធានការណ៍តបតវិញ ប៉ុន្តែមិនបានធ្វើសេចក្តីលំអិត។ គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ (IOC) កំពុងតែស្វែងរកនូវវិធីរម្ងាប់កុំឲ្យការធ្វើពហិការនេះកាន់តែរាលដាលនិងកើនឡើង។ នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បាននិយាយថាទីក្រុងប៉េកាំង បានដឺងអំពីជំហររបស់លោកខាងលិចដែលបានលើកឡើងពីការព្រួយបារម្ភក្នុងរឿងសិទ្ធមនុស្សក្នុងប្រទេសចិនជាយូរណាស់មកហើយ, ដូច្នេះវាមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ដែលយើងសំរេចចិត្តមិនបញ្ជូនតំណាងការទូតឲ្យទៅចូលរួមនោះ។
ការសំរេចចិត្តរបស់ Trudeau វាច្បាស់ណាស់ គឺជាការបន្ថែមនូវភាពតានតឹងទៅលើទំនាក់ទំនងដែលមានភាពប្រេះស្រាំរួចជាស្រេច ចំពោះការឃុំឃាំងខ្លួននាយកប្រតិបត្តិហិរញ្ញវត្ថុនៃក្រុមហ៊ុន Huawei ទៅតាមដីការរបស់អាមេរិក អ្នកស្រី Meng Wenzhou។ Meng បានស្ថិតនៅក្នុងការឃុំខ្លួននៅក្នុងផ្ទះនៅក្នុងទីក្រុង Vancouver អស់រយៈពេលជិត៣ឆ្នាំ ដែលអ្នកស្រីបានតស៊ូក្តីមិនឲ្យបញ្ជូនខ្លួនទៅសហរដ្ឋអាមេរិកលើរឿងក្តីក្នុងការលួចបន្លំប្តូរឈ្មោះធនាគារក្នុងការវេលុយទៅកាន់អៀរ៉ង់។ អ្នកស្រីត្រូវបានដោះលែងនិងវិលត្រឡប់ទៅកាន់ប្រទេសចិនវិញកាលពីខែកញ្ញា។
ជនជាតិកាណាដា២នាក់, Michael Kovrig និង Michael Spavor ដែលបានចាប់ខ្លួនដោយអាជ្ញាធរចិនក្នុងរយៈពេលយ៉ាងខ្លី បន្ទាប់ពីមានការឃុំខ្លួនអ្នកស្រី Meng ក្នុងឆ្នាំ២០១៨, ក៏ត្រូវបានដោះលែងក្នុងថ្ងៃជាមួយគ្នា ក្នុងខែកញ្ញា។ នៅពេលដែល Trudeau បាននិយាយអំពីរឿងនេះ, ប្រធានគណៈកម្មាធិការកីឡាអូឡាំពិក លោក Thomas Bach បាននិយាយថា គណៈកម្មាធិការមានការព្រួយបារម្ភជានិច្ចចំពោះការចូលរួមរបស់អត្តពលិក នៅក្នុងកីឡាអូឡាំពិករដូវក្តៅដែលនឹងប្រព្រឹត្តិទៅនៅខែកុម្ភះឆ្នាំក្រោយនេះ៕