BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

យុវជន​ឥណ្ឌា​ម្នាក់​ត្រូវ​ចាប់ខ្លួន​ពី​បទ​កាត់​ក្បាល​បងស្រី​ដែល​មាន​ផ្ទៃពោះ

ថ្ងៃពុធ, 08 ខែធ្នូ 2021 18:03  BeeTube News

_121993131_whatsappimage2021-12-07at11.10.19am (1)

ប៉ូលីសនៅរដ្ឋ Maharashtra ភាគខាងលិចប្រទេសឥណ្ឌាបានចាប់ខ្លួនក្មេងជំទង់ម្នាក់ដែលសង្ស័យថា បានកាត់ក្បាលបងស្រីដែលមានផ្ទៃពោះរបស់គាត់។ មន្ត្រីប៉ូលីសក្នុងតំបន់បាននិយាយថា ស្ត្រីអាយុ 19 ឆ្នាំបានរៀបការជាមួយបុរសម្នាក់ ដោយគ្មានការយល់ព្រមពីគ្រួសាររបស់នាង។

នាង​កំពុង​តែ​ធ្វើ​តែ​ឲ្យ​បង​ប្រុស ​និង​ម្ដាយ​របស់​នាង ​ពេល​ដែលនាង​ត្រូវ​បាន​គេ​វាយ​ដោយ​កណ្ដៀវ។ បន្ទាប់មកយុវជន​នោះ និង​ម្តាយ​បាន​ប្រគល់​ខ្លួន​ឱ្យ​ប៉ូលិស ប៉ូលិស​សង្ស័យ​ថា ពួកគេ​ក៏​បាន​ថត​សែលហ្វី​ជាមួយ​ក្បាល​ស្ត្រី​នោះ​ផងដែរ។

យុវជននោះត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​នៅ​ផ្ទះ​អនីតិជន​ បន្ទាប់​ពី​មេធាវី​របស់​គាត់​បាន​និយាយ​ថា ​គាត់​មាន​អាយុ​តិច​ជាង ១៨ឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីប៉ូលិសម្នាក់បាននិយាយថា "ពួកគេនឹងជំទាស់នឹងការទាមទារនេះនៅក្នុងតុលាការ ខណៈដែលពួកគេបានរកឃើញវិញ្ញាបនបត្រដែលបង្ហាញថា គាត់ជាមនុស្សពេញវ័យ។" ចំនែកម្តាយ​របស់​ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ឃុំឃាំង​របស់​ប៉ូលិស។ BBC Marathi បានរាយការណ៍ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងស្រុក Aurangabad ។

2021_12$largeimg_1529216029

ជនរងគ្រោះបានពង្រត់គ្នាជាគូស្នេហ៍កាលពីខែមិថុនា ហើយបានរៀបការជាមួយគ្នា បន្ទាប់ពីគ្រួសាររបស់នាងជំទាស់នឹងទំនាក់ទំនងរបស់ពួកគេ។ ទោះបីជាអ្នកទាំងពីរស្ថិតក្នុងវណ្ណៈដូចគ្នាក៏ដោយ ក៏គ្រួសាររបស់នាងមិនយល់ព្រមចំពោះគាត់ដែរ ដោយសារគ្រួសាររបស់គាត់ក្រីក្រជាងពួកគេ។

នារីវ័យក្មេងរូបនេះ មិនបានទាក់ទងគ្រួសាររបស់នាងច្រើនទេ បន្ទាប់ពីនាងរៀបការ ប៉ុន្តែម្តាយរបស់នាងបានមកលេងនាងមួយសប្តាហ៍មុនពេលកើតឃាតកម្មនេះ។ ប៉ូលីសបាននិយាយថា នាងដឹងថាកូនស្រីរបស់នាងមានផ្ទៃពោះ។ អ្នកធ្វើយុទ្ធនាការនិយាយថា មនុស្សរាប់រយនាក់ត្រូវបានសម្លាប់ជារៀងរាល់ឆ្នាំនៅក្នុងប្រទេសឥណ្ឌា សម្រាប់ការធ្លាក់ក្នុងអន្លង់ស្នេហ៍ ឬរៀបការប្រឆាំងនឹងការចង់បានរបស់ក្រុមគ្រួសារពួកគេ។

ឃាតកម្មទាំងនេះច្រើនតែត្រូវបានគេហៅថា "ការសម្លាប់ដោយកិត្តិយស" ដោយសំដៅទៅលើសញ្ញាណនៃប្រពៃណី និងកិត្តិយសគ្រួសារដែលនៅមានដក់ជាប់យ៉ាងជ្រៅនៅក្នុងផ្នែកជាច្រើននៃសង្គមឥណ្ឌា។ កាលពីខែមីនា ប៉ូលីសនៅភាគខាងជើងរដ្ឋ Uttar Pradesh បានចាប់ខ្លួនបុរសម្នាក់ ពីបទកាត់ក្បាលកូនស្រីរបស់គាត់។ គាត់ត្រូវបានគេឮនិយាយថា នៅក្នុងវីដេអូដែលថតដោយប៉ូលីសថា គាត់បានសម្លាប់នាង ដោយសារតែនាងមានទំនាក់ទំនងដែលគាត់មិនយល់ព្រម៕

61adca9935040

អត្ថបទដកស្រង់ពី BBC


ថ្ងៃពុធ, 08 ខែធ្នូ 2021 18:03  BeeTube News