Axios-
មេដឹកនាំក្រុមប្រឆាំងពីប្រទេស បែលឡារុស វេណេហ៊្សុយអែលឡា ហុងកុង នឹងថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំកំពូលសំរាប់ប្រជាធិបតេយ្យក្នុងសប្តាហ៍នេះ បើយោលទៅតាមកាលវិភាគនៃមន្ត្រីដែលទទួលបានដោយ Axios ។ រដ្ឋការលោក Biden បានរៀបចំពេលវេលានៃកិច្ចប្រជុំកំពូលជាមួយនឹងការចុះបញ្ជីរនៃចំនួនអ្នកនិយមគំនិតផ្តួចផ្តើមប្រជាធិបតេយ្យ រួមបញ្ចូលទាំងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលអាមេរិកក្នុងការប្រឆាំងទៅនឹងអំពើរពុករលួយ។ កិច្ចប្រជុំកំពូលបានបណ្តាលឲ្យមានការពិភាក្សារអំពីនិយមន័យនៃពាក្យប្រជាធិបតេយ្យ និងថាតើអាមេរិកបានភ្ជាប់សម្ព័ន្ធមិត្ត ដោយបានចាប់យកនិងជ្រើសរើសយកប្រទេសដែលសមនឹងអញ្ជើញឲ្យចូលរួម រួមបញ្ចូលទាំងប្រទេសជាច្រើនដែលមានបទពិសោធន៍វិលត្រឡប់មករកប្រជាធិបតេយ្យ។
ចិននិងរុស្សីបានថ្កោល ទោសផងដែរចំពោះកិច្ចប្រជុំកំពូលនេះ បានចោទប្រកាន់អាមេរិកបង្កើតនូវផ្នត់គំនិតសង្រ្គាមត្រជាក់ ជាពិសេសចិនដែលមានការខឹងសម្បារនឹងការះញ្ជើញតៃវ៉ាន់ឲ្យចូលរួម។ លោកប្រធានាធិបតី Biden និងអ្នកស្រីអនុប្រធានាធិបតី Kamala Harris នឹងឡើងថ្លែងបើកនិងបិទកិច្ចប្រជុំកំពូលដែលមានរយៈពេល២ថ្ងៃនេះ។ ប្រធានសហគមន៍អឺរ៉ុប លោក Ursula von de Leyden នឹងទទួលមេដឹកនាំដែលចូលរួមក្នុងសម័យប្រជុំនៅវេលាម៉ោង9,25am នាថ្ងៃព្រហស្បត៍ ទោះបីជាយ៉ាងណាក៏មានការតវ៉ាពីប្រទេសហុងគ្រី ដែលជាប្រទេសតែមួយនៅក្នុងសហគមន៍អឺរ៉ុបដែលមិនបានទទួលនូវការអញ្ជើញ។
ប្រធានាធិបតីស្តីទីវេណេហ៊្សុយអែលឡា Juan Guaido ដែលទទួលស្គាល់ដោយសហរដ្ឋអាមេរិកនិងប្រទេសមួយចំនួន ក្នុងនាមជាមេដឹកនាំប្រទេសនឹងឡើងថ្លែងនៅថ្ងៃព្រហស្បត៍ ម៉ោង11,45am ET។ សកម្មជនមកពីទីក្រុងហុងកុង Nathan Law ដែលបានសុំសិទ្ធជ្រកកោណនៅក្នុងប្រទេសអង់គ្លេស បន្ទាប់ពីចិនបានចេញច្បាប់សន្តិភាពនៅលើទឹកដីហុងកុងកាលពីឆ្នាំមុននឹងឡើងថ្លែងនៅវេលម៉ោង7,30am ថ្ងៃសុក្រ។ បន្ទាប់មកទៀតគឺលោកបេក្ខជនប្រធានាធិបតី បែលឡារុស Sviatlana Tsikhanouskaya ដែលបានបង្ខំចិត្តនិរទេសខ្លួន បន្ទាប់ពី មេដឹកនាំផ្តាច់ការ Alexandre Lukashenko បានបង្រ្កាបទៅលើក្រុមអ្នកតវ៉ានិយមប្រជាធិបតេយ្យកាលពីឆ្នាំមុន។
រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាតៃវ៉ាន់ Audrey Tang នឹងចូលរួមនៅក្នុងក្រុមមួយក្នុងការថ្លែងប្រឆាំងទៅនឹងរបបផ្តាច់ការនៅវេលាម៉ោង 9,30am នាថ្ងៃសុក្រ អ្នកស្រីគឺជាមន្ត្រីតៃវ៉ាន់តែម្នាក់គត់ដែលស្ថិតនៅក្នុងកាលវិភាគឡើងថ្លែងសុន្ទរកថានេះ។ មេដឹកនាំនៃប្រទេស នូវែលហ្សេឡង់ ហ្គាណា រ៉ូម៉ានី ម៉ុលដូវ៉ា បូស្វាណា ស្លូវ៉ាគី ស៊ុយអែដ សាធារណរដ្ឋ ដូមីនីការ ម៉ាឡាវី លើធូអានៀរ ហ្សាំបៀរ អេស្តូនៀរ ដាណឺម៉ាក និងឡាតវៀរ នឹងចូលរួមផងដែរនៅក្នុងការថ្លែងក្នុងកិច្ចប្រជុំកពូលនេះ។