អត្ថន័យនៃស្នាមសាក់ដែលយើងមាននៅលើដងខ្លួនរបស់យើង អាចផ្លាស់ប្តូរទៅតាមពេលវេលា។ ពួកយើងខ្លះប្រហែលជាសោកស្តាយចំពោះការសាក់ ហើយតារាល្បីៗក៏មិនមានករណីខុសពីពួកយើងប៉ុន្មានដែរ។ ខណៈពេលដែលភាគច្រើនពួកគេជ្រើសរើសការលុបរូបភាព និងពាក្យពេចន៍ ដែលមិនចង់បានចេញពីស្បែករបស់ពួកគេជារាងរហូត មានអ្នកផ្សេងទៀតប្រើការច្នៃប្រឌិត និងការស្រមើលស្រមៃរបស់ពួកគេ ដើម្បីផ្លាស់ប្តូរស្នាមសាក់ទាំងនោះដោយផ្តល់អត្ថន័យវិជ្ជមានថ្មីៗដល់ពួកគេ។
ដូច្នេះ តោះមកស្គាល់តារាល្បីៗទាំងនេះដែលកែរូបសាក់របស់ពួកគេ៖
តារាម៉ូដែល Heidi Klum
ក្នុងឆ្នាំ 2008 Heidi Klum មានស្នាមសាក់ជាទម្រង់ទឹករលកនៅលើដៃរបស់នាង ដើម្បីរំលឹកដល់ការសន្យាជាថ្មីជាមួយស្វាមីរបស់នាង។ ប៉ុន្តែបន្ទាប់ពីបានដាក់ពាក្យលែងលះក្នុងឆ្នាំ 2012 តារាម៉ូដែលរូបនេះបានជ្រើសរើសលុបវាវិញ ប៉ុន្តែនាងបានរក្សារូបផ្កាយតូចៗទាំង 4 ដែលបង្ហាញពីកូនៗរបស់នាង។
តារាសម្តែងស្រី Kaley Cuoco
ស្នាមសាក់នៅខាងក្រោមករបស់ Kaley គឺជាកាលបរិច្ឆេទនៃអាពាហ៍ពិពាហ៍របស់នាងជាមួយ Ryan Sweeting ដែលបានសរសេរជាលេខរ៉ូម៉ាំង។ ក្រោយពីលែងលះគ្នារួចមកតារាស្រីរូបនេះបានសម្រេចចិត្តបិទបាំងថ្ងៃរៀបការជាមួយនឹងរូបភាពមេអំបៅ។
តារាសម្តែងស្រី Malin Åkerman
ស្នាមសាក់នៅដៃរបស់ Malin ដើមឡើយជាអក្សរ “Z” ដែលតំណាងឱ្យនាមត្រកូលរបស់អតីតស្វាមីរបស់នាង។ បន្ទាប់ពីលែងលះគ្នា តារាស្រីរូបនេះ ចង់កែប្រែស្នាមសាក់ដ៏សោកសៅមួយនេះ ហើយនាងបានបន្ថែមអក្សរ “S” ពីលើវា។ "S" គឺជាអក្សរទីមួយនៃឈ្មោះកូនប្រុសរបស់នាង "Sebastian" ។
តារាសម្តែងស្រី Zoë Kravitz
ឃ្លាដើមជាភាសាអារ៉ាប់ដែល Zoë មាននៅលើខ្នងរបស់នាង ត្រូវបានគេរាយការណ៍ថាមានការយល់ច្រឡំនៅក្នុងអត្ថន័យរបស់វាដោយនិយាយថា "Let the love the rule" ជំនួសឱ្យ "Let love rule" ។ តារាស្រីរូបនេះ បានសម្រេចចិត្តបិទបាំងវាដោយសាក់ជាសត្វកន្ទុមរុយដ៏ស្រស់ស្អាតវិញ។
តារាសម្តែងស្រី Angelina Jolie
Angelina Jolie បានសាក់រូបនាគសម្រាប់ស្វាមីរបស់នាង Billy Bob Thornton។ ប៉ុន្តែក្រោយពីចែកផ្លូវគ្នារួចតារាស្រីរូបនេះ បានបិទ បាំងវាជាមួយនឹងទីកន្លែងកំណើតរបស់កូនៗ របស់នាងវិញ។
តន្ត្រីករ Keith Urban
តន្ត្រីករម្នាក់នេះ បានសាក់ជាខ្សែដៃនៃរចនាប័ទ្ម កុលសម្ព័ន្ធ របស់គាត់លើស្នាមសាក់ចាស់ដែលសាក់ឱ្យប្រពន្ធរបស់គាត់ Nicole Kidman។ សាក់ខ្សែដៃនេះគ្របដណ្ដប់លើស្នាមសាក់ពីមុន ដែលភាសាឡាតាំងនិយាយថា "Omnia vincit amor" ដែលមានន័យថា "ស្នេហាយកឈ្នះលើអ្វីៗទាំងអស់" ។
តារាចម្រៀង Marc Anthony
តារាចម្រៀងរូបនេះ ធ្លាប់មានស្នាមសាក់ “Jennifer” នៅ លើកដៃស្តាំដើម្បី រំលឹកដល់ភរិយារបស់លោក Jennifer Lopez។ បន្ទាប់ពី គូស្នេហ៍នេះបានបែកបាក់គ្នាគាត់បានបិទបាំងឈ្មោះ J.Lo ដោយសាក់ជា រចនាកុលសម្ព័ន្ធវិញ។
តារាសម្តែងស្រី Denise Richards
Denise Richards និង Charlie Sheen បានរៀបការនៅឆ្នាំ 2002 ហើយនាងបានសាក់ឈ្មោះរបស់គាត់នៅលើកជើងរបស់នាង។ ប៉ុន្មានឆ្នាំក្រោយមកប្តីប្រពន្ធនេះបានលែងលះគ្នាហើយ Denise បានប្រែក្លាយស្នាមសាក់ដែលមិនចង់បានទៅជាទេពអប្សរ។
តារាចម្រៀង Rihanna
ដើមឡើយ Rihanna មានស្នាមសាក់ជាផ្កាយមួយក្រុមតូចៗនៅលើករបស់នាង។ បន្ទាប់ពីតារាចម្រៀងរូបនេះ មានទំនាក់ទំនងជាមួយ Chris Brown ពួកគេបានសាក់រូបផ្កាយដូចគ្នាដោយ Rihanna បន្ថែមផ្កាយមួយទៀតនៅលើករបស់នាង ប៉ុន្តែបន្ទាប់ពីគូស្នេហ៍បាន បែកគ្នា Rihanna បានបន្ថែមផ្កាយជាច្រើនទៀតទៅលើស្នាមសាក់។
តារាចម្រៀងរូបនេះ ក៏បានកែប្រែស្នាមសាក់ត្រីឆ្លាមនៅលើកជើងរបស់នាងទៅជាមកុដផងដែរ Rihanna បានសាក់រូបត្រីឆ្លាមនៅលើកជើងខាងឆ្វេងរបស់នាង ដែលបង្ហាញពីមិត្តប្រុសរបស់នាង Drake ។ ប៉ុន្តែបន្ទាប់ពីពួកគេបានបែកបាក់គ្នារូបសាក់ត្រីឆ្លាមមួយនេះត្រូវបានជំនួសដោយរូបមកុដវិញ៕
អត្ថបទដកស្រង់ពី brightside
បកប្រែនិងកែសម្រួលដោយ Mr. Blue