TheGuardian-
អាមេរិកបាននិយាយថា ខ្លួននឹងបញ្ជូនកងទ័ពអន្តរាគមន៍ទៅអម NATO ខាងកើតដើម្បីជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន ហើយនឹងដាក់វិធានការណ៍ទណ្ឌកម្មសេដ្ឋកិច្ចថ្មី ដែលជាការព្រមានទៅកាន់ទីក្រុងមូស្គូនៅក្នុងការជួបគ្នារវាង Joe-Biden និង Vladimir Putin ។ Biden នឹងបញ្ជាក់យ៉ាងច្បាស់ចំពោះ Putin ថាសហរដ្ឋអាមេរិកនឹងមិនបដិសេធនូវអនាគតរបស់អ៊ុយក្រែនដែលនឹងត្រូវចូលជាសមាជិកភាពរបស់ NATO ខណៈដែលមេដឹកនាំរុស្សីបានទាមទារ, មន្ត្រីជាន់ខ្ពស់អាមេរិកបាននិយាយ។
ជាមួយនឹងចំនួនកងទ័ពរុស្សីដែលគេធ្វើការប៉ាន់ស្មានប្រហែលជា ១០០,០០០ នាក់ដែលបានប្រមូលផ្តុំនៅក្នុងចម្ងាយដែលអាចវាយប្រហារទៅលើព្រំប្រទល់, វិបត្តិនេះបានកើតមានឡើងតាំងតែពីឆ្នាំ២០១៥ នៅពេលដែលរុស្សីបានរៀបចំលុកលុយអ៊ុយក្រែន បានបញ្ជូនដោយលួចលាក់នូវរថក្រោះ និងកាំភ្លើងធំ ទៅឡោមព័ទ្ធកងទ័ពអ៊ុយក្រែន និងបានបង្ខិតបង្ខំទីក្រុង Kyiv ឲ្យចុះកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុង Minsk ដែលចាប់តាំងពីពេលនោះមកហៀបនឹងដួលរលំ។
មន្ត្រីបានចង្អុលបង្ហាញនៅក្នុងសន្និសិទប្រាប់អ្នកយកព័ត៌មានមុនពេលជំនួបកំពូលតាមវីឌីអូរវាង Biden និង Putin ថា "ការឈ្លានពានលើកទី១របស់រុស្សី ទៅលើអ៊ុយក្រែនបាននាំឲ្យមានការបញ្ជូនទ័ព និងអាវុធយុទ្ធភ័ណ្ឌអាមេរិកដាក់ពង្រាយនៅអឺរ៉ុបខាងកើត ហើយថាវានឹងមានលក្ខ័ណស្រដៀងគ្នាដែរនៅពេលនេះ។ វាប្រាកដជានៅក្នុងករណីនេះ បើសិនជា Putin រុញកងទ័ពឲ្យចូលទៅក្នុងអ៊ុយក្រែន នឹងមានការកើនឡើងនៃសំណូមពរពីសម្ព័ន្ធមិត្តនៃអឺរ៉ុបខាងកើត និងការឆ្លើយតបជាវិជ្ជមានពីសហរដ្ឋអាមេរិក សំរាប់ការបន្ថែមកងទ័ពនិងសមត្ថភាពហើយ និងការធ្វើសមយុទ្ធដែលនឹងកើតមានឡើងនៅទីនោះ ដើម្បីធានានូវសុវត្តិភាពនិងសន្តិសុខនៃសម្ព័ន្ធមិត្តខាងកើតចំពោះមុខការឈ្លានពានទៅលើអ៊ុយក្រែន" មន្ត្រីអាមេរិកបាននិយាយ ប៉ុន្តែបានបញ្ជាក់ច្បាស់ថា Biden នឹងមិនគំរាមដោយផ្ទាល់ថា អាមេរិកនឹងឆ្លើយតបដោយយោធានោះទេ។
មន្ត្រីបាននិយាយថា “វិធានការវាយបកតាមសេដ្ឋកិច្ចដ៏មានប្រសិទ្ធភាព” ពីអឺរ៉ុបនិងអាមេរិកអាចនឹងធ្វើឲ្យសេដ្ឋកិច្ចរបស់រុស្សីមានការឈឺចាប់យ៉ាងធ្ងន់ធ្ងរ”។Biden បាននិយាយប្រាប់ មេដឹកនាំអឺរ៉ុបកាលពីថ្ងៃច័ន្ទក្នុងការរៀបចំជំនួបកំពូលជាមួយ Putin, បន្ទាប់មក Boris Johnson បាននិយាយថា គេបានយល់ព្រមនឹងបង្ហាញនូវរណៈសិរ្សរួបរួមមួយប្រឆាំងនឹងការគំរាមកំហែងរបស់ រុស្សីទៅលើអ៊ុយក្រែន។ លោកនាយករដ្ឋមន្ត្រីបានសន្ទនាគ្នាជាមួយលោក Biden , នាយករដ្ឋមន្ត្រី អុីតាលី Mario Draghi , ប្រធានាធិបតីបារាំង Emmanuel Macron ,ហើយនឹងអ្នកស្រី អធិការបតី Angela Merkel កាលពីថ្ងៃច័ន្ទ៕