Beijing-AP-
ចិនកាលពីថ្ងៃច័ន្ទបានគំរាមនឹងចាត់វិធានការណ៍តបតវិញយ៉ាងហ្ម៉ឺងម៉ាត់ បើសិនជាអាមេរិកធ្វើពហិការការទូតនៅខែកុម្ភះក្នុងកីឡាអូឡាំពិករដូវក្តៅ។ អ្នកនាំពាក្យក្រសួងការបរទេស Zhao Lijian បានចោទប្រកាន់អ្នកនយោបាយអាមេរិកបានកំពុងតែសំដែងលើរឿងដែលនឹងមិនបញ្ជូនមន្រ្តីការទូតឲ្យមកចូលរួមនៅក្នុងព្រឹត្តិការណ៍ដែលចិនសង្ឃឹមថា នឹងបានបង្ហាញនូវការអភិវឌ្ឍន៍សេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ខ្លួន។
ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅក្នុងសន្និសិទកាសែតប្រចាំថ្ងៃ Zhao បាននិយាយថា ទង្វើដូចនេះគឺជាការបង្កហេតុនយោបាយចំៗតែម្តង ប៉ុន្តែមិនបានផ្តល់នូវសេចក្តីលំអិតថា តើចិននឹងឆ្លើយតបវិញដោយរបៀបណា។ លោកប្រធានាធិបតី Joe-Biden បាននិយាយថា លោកកំពុងតែពិចារណារការធ្វើពហិការការទូត ដែលអត្តពលិកអាមេរិកនៅតែអនុញ្ញាតិឲ្យចូលរួមប្រកួត ហើយការប្រកាសអំពីការធ្វើពហិការនេះត្រូវគេរំពឹងថានឹងប្រកាសនៅចុងសប្តាហ៍នេះ។
អ្នកគាំទ្រចំពោះជំហរដូចនេះបាននិយាយថា កំណត់ត្រានៃការគោរពសិទ្ធមនុស្សរបស់ចិននៅមានកំរិតទាបដូចការវិនិច្ឆ័យ ព្រមទាំងបាននិយាយទៀតថា ចិនកំពុងតែប្រើប្រាស់កីឡានេះ ដើម្បីលប់បំបាត់នូវការមិនយកចិត្តទុកដាក់លើសកម្មជនសិទ្ធមនុស្ស គូរប្រឆាំងនយោបាយ និងជនជាតិភាគតិច។ "ដោយគ្មានការអញ្ជើញ អ្នកនយោបាយអាមេរិកបានបង្កើននូវការឃោសនាបំផ្លើស នូវអ្វីដែលគេហៅថា "ពហិការការទូត" ក្នុងកីឡាអូឡាំពិករដូវក្តៅនាទីក្រុងប៉េកាំង ដែលជាការសំដែងសុទ្ធសាធ" Zhao បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសិទ។
"បើសិនជាភាគីអាមេរិកបត់បែនទៅតាមផ្លូវរបស់ខ្លួន ចិននឹងឆ្លើយតបវិញដោយហ្ម៉ឺងម៉ាត់" Zhao និយាយ។ ការបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅកាន់ព្រឹត្តិការណ៍កីឡាអូឡាំពិក វាជាប្រពៃណីដ៏យូរលង់នៅក្នុងចំណោមប្រទេសអាមេរិក និងប្រជាជាតិដ៏ទៃទៀត លោកប្រធានាធិបតី George W.Bush បានទៅចូលរួមនៅក្នុងពិធីសម្ពោធកីឡាអូឡាំពិករដូវក្តៅនៅទីក្រុងប៉េកាំងក្នុងឆ្នាំ២០០៨។ ជំទាវទី១ Jill Biden បានដឹកនាំប្រតិភូអាមេរិកទៅចូលរួមកីឡាអូឡាំពិករដូវក្តៅនៅទីក្រុងតូក្យូក្នងឆ្នាំនេះ និងលោក Doug EMhoff បានដឹកនាំប្រតិភូទៅចូលរួមក្នុងកីឡាប៉ារ៉ាអូឡាំពិក៕