BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

យុវជនម៉ាលេស៊ីបានបាត់បង់ជីវិតបន្ទាប់ពីបានចូលទៅមើលផ្ទះខ្មោចជាមួយមិត្តភ័ក្រ្ត

ថ្ងៃអង្គារ, 07 ខែធ្នូ 2021 08:04  គុន ច័ន្ទរដ្ឋា

photo_2021-12-06_18-44-14 (1)

Mashable-

យោងទៅតាមរបាយការណ៍ យុវជនម៉ាលេស៊ីម្នាក់បានបាត់បង់ជីវិតយ៉ាងអណោចអធ័ម បន្ទាប់ពីបានចូលទៅលេងក្នុងផ្ទះខ្មោចនៅក្នុងក្រុង Bentong ក្នុងអម្លុងពេលវិស្សមកាលជាមួយនឹងគ្រួសារមិត្តម្នាក់កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១។ ដែលជាការប្រមាណមើល ក្មេងប្រុសនេះបានសំរេចចិត្តទៅជាមួយមិត្តភ័ក្ត្រ ដើម្បីចូលទៅមើលផ្ទះខ្មោចលង ប៉ុន្តែគេបានដួលមួយរំពេចនៅក្នុងផ្ទះ ហើយលែងដឹងខ្លួនតែម្តង។ នៅក្នុងខ្សែវីឌីអូរដែលបង្ហាញពីឧប្បទ្ទវហេតុនេះ បានបង្ហោះនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ យុវជននេះត្រូវបានគេមើលឃើញថាហាក់ដូចជាមានការភ័យរន្ធត់តក់ស្លុតយ៉ាងខ្លាំងនៅក្នុងផ្ទះដែលគួរព្រឺក្បាលនេះ ដែលពេលនោះមិត្តរបស់គេបានប្រាប់គេថា ឲ្យដកដង្ហើមឲ្យវែងៗមុនពេលដែលក្មេងនោះបានបាត់បង់ជីវិតដោយមិនដឹងខ្លួន។

ក្រោយមកយុវជននោះត្រូវបានគេសែងចេញមកទីធ្លាខាងក្រៅផ្ទះខ្មោចនោះ ហើយក៏បានបញ្ជូនទៅផ្ទះពេទ្យមួយដែលនៅក្បែរនោះ។ ជាអកុសល ក្មេងនោះមិនបានដឹងខ្លួន និងបានស្លាប់ភ្លាម តាមរយៈការធ្វើកោសល្យវិច័យបានបញ្ចេញឲ្យដឹងថា ក្មេងនោះធ្លុះបេះដូង ដែលជាលក្ខ័ណបេះដូងធ្លុះពីកំណើតធ្វើឲ្យហូរឈាម បេះដូងលោតញាប់ ពិបាកដកដង្ហើម អស់កំលាំងហើយនិងទាក់ទងទៅរឿងដទៃទៀត។ ស្នងការប៉ូលីស Zaiham Mohd Kahar បានពន្យល់ថាវាទៅតាមកាលៈទេសៈ ឧប្បទ្ទវហេតុនេះត្រូវបានគេពិចារណារថា វាជាករណីដែលត្រូវស្លាប់មួយរំពេច សពរបស់ក្មេងនោះត្រូវបានបញ្ជូនទៅស្រុកកំណើតនៅ Melaka។

វាប្រហែលជាមិនបានដឹងច្បាស់ឲ្យពិតប្រាកដ ក្មេងបានឃើញអ្វីមួយដែលធ្វើឲ្យគេគាំងបេះដូង ,ប៉ុន្តែបើតាមរបាយការណ៍របស់ភ្នាក់ងារស៊ើបអង្កេតសពបានឲ្យដឹងថា មានអ្វីមួយដែលយើងមិនចាប់អារម្មណ៍, វិបត្តិផ្លូវចិត្ត, ឬក៏ការរំភើបខ្លាំងពេកដែលធ្វើឲ្យមានការតក់ស្លុតធ្វើឲ្យបេះដូងមិនអាចមានចលនាទាន់ពេល។ ឧប្បទ្ទវហេតុនេះអាចជាការរំលឹកដាស់តឿនសំរាប់អ្នកផងទាំងឡាយណា ដែលបានដឹងពីបញ្ហាបេះដូងគួរតែមានការប្រុងប្រយ័ត្នចំពោះកាលៈទេសៈ និងអ្វីដែលនៅជុំវិញខ្លួន។

“គំនិតរបស់មនុស្ស និងខ្លួនប្រាណរបស់មនុស្ស មានសមត្ថភាពនឹងរៀបចំខ្លួនឯងសំរាប់ស្ថានភាពដែលគេអាចរំពឹងគិតថា នឹងអាចកើតមានឡើងដូចជាមានភាពតានតឹងផ្លូវចិត្ត ដូច្នេះជាទូទៅគេអាចដោះស្រាយវាបានយ៉ាងល្អប្រសើរ” ៕


ថ្ងៃអង្គារ, 07 ខែធ្នូ 2021 08:04  គុន ច័ន្ទរដ្ឋា