Bangkok-
តុលាការពិសេសមីយ៉ាន់ម៉ាបានកាត់ទោសអ្នកស្រី អូងសាន ស៊ូជី ឲ្យជាប់ពន្ធនាគារ៤ឆ្នាំកាលពីថ្ងៃច័ន្ទ បន្ទាប់ពីបានរកឃើញកំហុសរបស់អ្នកស្រីថា បទញុះញ៉ង់និងរំលោភច្បាប់ហាមឃាត់ក្នុងអម្លុងពេលកូរ៉ូណាវីរុស មន្ត្រីខាងច្បាប់បាននិយាយ។ ការកាត់ទោសនេះគឺជាលើកទី១នៅក្នុងរឿងក្តីជាបន្តបន្ទាប់ដែលនៅក្នុងក្តីនោះជ័យលាភីពានរង្វាន់ណូបែលដែលមានអាយុ ៧៦ឆ្នាំ អ្នកស្រីអូងសាន ស៊ូជីត្រូវបានចោទប្រកាន់ចាប់តាំងពីពួកយោធាបានចាប់យកអំណាចកាលពីថ្ងៃទី១ ខែកុម្ភះ រារាំងគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់អ្នកស្រីមិនឲ្យចាប់ផ្តើមកាន់អំណាចក្នុងអាណត្តិទី២។
ករណីញុះញ៉ង់មានការពាក់ព័ន្ធទៅនឹងសេចក្តីថ្លែងការណ៍ដែលផុសនៅក្នុង Facebook របស់គណបក្សលោកស្រី បន្ទាប់ពីលោកស្រីនិងមេដឹកនាំគណបក្សឯទៀតត្រូវបានចាប់ខ្លួនដោយពួកយោធា ខណៈដែលករណីវីរុសកូរ៉ូណាត្រូវបានចោទប្រកាន់ក្នុងការបង្ហាញខ្លួន មុនការបោះឆ្នោតនាខែវិច្ឆិកា ឆ្នាំមុនដែលគណបក្សរបស់លោកស្រីបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី។ ពួកយោធា ដែលសម្ព័ន្ធមិត្តរបស់ខ្លួនបានចាញ់ឆ្នោតជាច្រើនអាសនៈ បានអះអាងថាមានការលួចបន្លំសន្លឹកឆ្នោតជាច្រើន ប៉ុន្តែអ្នកសង្កេតការណ៍បោះឆ្នោតឯករាជ្យមិនបានរកឃើញនូវភាពមិនប្រក្រតីទេ។
សាលក្រមតុលាការបានផ្តល់ព័ត៌មានដោយមន្រ្តីតុលារការដែលទទូចសុំមិនបញ្ចេញឈ្មោះ ដោយខ្លាចទទួលទណ្ឌកម្មពីអាជ្ញារធម៌។ សវនាការកាត់ទោអ្នកស្រីអូងសាន ស៊ូជី បានបិទមិនឲ្យមានវត្តមានរបស់អ្នកយកព័ត៌មាន ទស្សនិកជន ចំណែកឯមេធាវីរបស់អ្នកស្រីដែលជាប្រភពតែមួយនៃព័ត៌មាននៅក្នុងតំណាក់ការជាបន្តបន្ទាប់ ត្រូវបានជាប់បំរាមកាលពីខែតុលា ហាមឃាត់មិនឲ្យពួកគេបញ្ចេញព័ត៌មាន។ រឿងក្តីប្រឆាំងនឺងអ្នកស្រី ស៊ូជី ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា មានការរៀបចំគិតទុកជាមុន ដើម្បីបង្ខូចកិត្តិយសលោកស្រី និងដើម្បីរារាំងមិនឲ្យអ្នកស្រីឈរឈ្មោះប្រកួតប្រជែងនៅអាណត្តិក្រោយទៀត។
រដ្ឋធម្មនុញ្ញបានហាមឃាត់ជនណាដែលជាប់ពន្ធនាគារ បន្ទាប់ពីត្រូវបានកាត់ទោសពីបទឧក្រឹដ្ឋមិនឲ្យកាន់តំណែងជានខ្ពស់ឬតំណែងសមាជិកសភា។ ការប្រឆាំងទៅនឹងពួកយោធានៅតែមានសន្ទុះខ្លាំងក្លា ទោះបីជារដ្ឋប្រហារមានរយៈពេល១០ខែហើយក៏ដោយ រីឯការកាត់ទោសនេះអាចនឹងធ្វើឲ្យបញ្ឆេះនូវភាពតានតឹងបន្ថែមទៀត។ មានការដើរដង្ហែរក្បូនតវ៉ាកាលពីថ្ងៃអាទិត្យ ប្រឆាំងទៅនឹងរដ្ឋាភិបាលយោធា ព្រមទាំងបានអំពាវនាវឲ្យមានការដោះលែងអ្នកស្រីអូងសាន ស៊ូជី និងសមាជិកដ៏ទៃទៀត នៃរដ្ឋាភិបាលរបស់អ្នកស្រី៕