WSBtv-Beijing
បន្ទាប់ពីធ្វើពិធីប្រសិទ្ធពរជ័យដោយព្រះសង្ឃរួចហើយ លោកនាយករដ្ឋមន្ត្រីឡាវ PhanKham Viphavan កាលពីថ្ងៃសុក្របានឡើងជិះរថភ្លើងជាលើកទី១ដែលស្ថាបនាដោយចិនក្នុងតម្លៃ ៥,៩ពាន់លានដែលតភ្ជាប់ពីតំបន់ដាច់ស្រយាលជាតំបន់ភ្នំរបស់ឡាវទៅកាន់ភាគខាងត្បូងរបស់ចិនដែលជាកិច្ចខិតខំប្រឹងប្រែងបង្កើនពាណិជ្ជកម្ម។ រដ្ឋាភិបាលនៃប្រទេសទាំង២បានតភ្ជាប់ផ្លូវដែលមានចម្ងាយ ១,០៣៥គីឡូម៉ែត្រ ពីរដ្ឋធានីវៀងច័ន្ទទៅ គួងមីង ដែលជាតំបន់ភាគពាយ័ព្យរបស់ចិនដែលក្រជាងគេដើម្បីធ្វើឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។ ប៉ុន្តែបានបន្សល់ទុកនូវបំណុលដែលអ្នកជំនាញបរទេសបានព្រមានឡាវ ដែលជាប្រទេសមានប្រជាពលរដ្ឋ៧លាននាក់ដែលស្ថិតនៅជាប់ចិនវៀតណាមនិងថៃ អាចនឹងប្រឹងប្រែងតស៊ូដើម្បីសងបំណុលនេះ។
ផ្លូវដែកនេះគឺជាផ្នែកមួយនៃគំរោងការរាប់រយនៃផែនការផ្លូវ១ខ្សែរក្រវ៉ាត់១របស់ក្រុងប៉េកាំង ក្នុងការស្ថាបនាកំពង់ផែ ផ្លូវដែកនិងវិស័យសម្រួលដល់ការធ្វើដំណើរផ្សេងទៀតនៅពាសពេញអាស៊ី អាហ្វ្រិក និងប៉ាស៊ីហ្វិក។ ប្រទេសក្រីក្រស្វាគមន៍នៃគនិតផ្តួចផ្តើមនេះ ប៉ុន្តែមានប្រទេសខ្លះបានត្អូញត្អែរថាគេបានជំពាក់ធនាគារចិនច្រើន។ រថភ្លើងទី១បានចេញដំណើរពីទីក្រុងវៀងច័ន្ទបន្ទាប់ពីពិធីសម្ពោធក្រោមអធិបតីភាពនៃលោកប្រធានាធិបតីចិន Xi Jing Ping និងសមភាគីរបស់លោក គឺលោក Thongloun Sisoulit ដែលមានការតភ្ជាប់វីឌីអូរពីរដ្ឋធានីរបស់ពួកគេ,ទីភ្នាក់ងារព័ត៌មានឡាវបានរាយការណ៍។
ផ្លូវដែកនេះសំរាប់តែដឹកទំនិញឆ្លងកាត់ព្រំប្រទល់ក្នុងពេលបច្ចុប្បន្ននេះដើម្បីទប់ទល់ទៅនឹងការធ្វើដំណើររបស់អ្នកដំណើរដើម្បីការពារនូវជម្ងឺឆ្លងកូវីដ-19។ ផ្លូវដែកពី គួងមីង-វៀងច័ន្ទ គឺជាការតភ្ជាប់នៃបណ្តាញសំរាប់ពេលអនាគតពីចិនទៅថៃ វៀតណាម មីយ៉ាន់ម៉ា ម៉ាលេស៊ីនិងសឹង្ហបុរី ដែលនឹងធ្វើឲ្យចិនភាគខាងត្បូងអាចចូលទៅកាន់កពង់ផែនិងទីផ្សារនាំចេញ។ អ្នកចុះកិច្ចសន្យាចិនបានកំពុងតែស្ថាបនាខ្សែររថភ្លើងល្បឿនលឿនពីរដ្ឋធានីថៃ បាងកក ទៅកាន់ព្រំប្រទល់ឡាវ ដែលនឹងរួចរាល់នៅឆ្នាំ២០២៨និងបន្សល់ទុកចន្លោះមួយរវាងព្រំប្រទល់និងខ្សែររថភ្លើងទៅកាន់ប្រទេសចិន។
ការខ្ចីលុយសំរាប់ការវិនិយោគលើអយស្ម័យយានដែលមានល្បឿនលឿននេះមានចំនួន៦០% អ្នកជំនាញបរទេសបានិយាយថាវាមានកំរិតខ្ពស់មិនធម្មតាសំរាប់គំរោងហេដ្ឋារចនាសម្ព័ន្ធមួយហើយវានឹងមានហានិភ័យខ្ពស់ដែលរថភ្លើងនេះអាចខកខានមិនអាចរកចំណូលដើម្បីសងបំណុលនេះ។ ឡាវគឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនកាលពីទស្សវត្សរ៍មុន ប៉ុន្តែនៅតែស្ថិតនៅក្នុងចំណោមប្រទេសដែលក្រីក្រ។ ទិន្នន័យសេដ្ឋកិច្ចជាមធ្យមភាគក្នុងប្រជាជនម្នាក់ៗបានកើនឡើងទ្វេរដងចាបតាំងពីឆ្នាំ២០១០ ប៉ុន្តែនៅទ្រឹងត្រឹម២,៦០០ដុល្លារអាមេរិក។