BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ហោរាសាស្រ្តសម្រាប់ថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១

ថ្ងៃចន្ទ, 06 ខែធ្នូ 2021 09:47  BeeTube News
A1

ឆ្នាំជូត (រាសីស្រុតចុះ)

កុំខ្វល់ខ្វាយអំពីអ្វីដែលលោកអ្នកមិនអាចគ្រប់គ្រងបាន ហើយផ្តោតលើអ្វីដែលលោកអ្នកអាចធ្វើបាន។ ថ្ងៃនេះ ​លោកអ្នកអាច​ជួប​បញ្ហា​ផ្លូវចិត្ត ជាពិសេស​បើលោក​អ្នក​ទាក់ទង​ជាមួយ​កូន ឬ​ដៃគូររកស៊ី​។

A2

ឆ្នាំឆ្លូវ (រាសីល្អជាមធ្យម)

ស្តាប់តាមចិត្តរបស់លោកអ្នក។ លោកអ្នកប្រហែលជាដឹងរួចហើយនូវចម្លើយចំពោះសំណួរដែលលោកអ្នកបានសញ្ជឹងគិតនាពេលថ្មីៗនេះ។ ជឿ​ជាក់លើ​ខ្លួនឯង។ លោកអ្នក​មិន​អាច​មានការជ្រើសរើសខុស​ទេ ពេលលោក​អ្នក​ស្តាប់​សំឡេង​ពីចិត្តរបស់អ្នក។ រក្សាភាពស្ងាត់ស្ងៀម ហើយយកចិត្តទុកដាក់លើអ្វីដែលវានិយាយ។

A3

ឆ្នាំខាល (រាសីស្រុតចុះ)

កាលៈទេសៈនេះ អាចហួសពីការគ្រប់គ្រងរបស់លោកអ្នក អាចនឹងធ្វើឱ្យលោកអ្នកមានភាពស្មុគស្មាញខ្លាំងនៅថ្ងៃនេះ។ មិនថាលោកអ្នកកំពុងរង់ចាំការហៅទូរសព្ទសំខាន់ ឬជាប់គាំងក្នុងចរាចរណ៍ទេ សូមព្យាយាមធ្វើអារម្មណ៍ឲ្យនឹងនរ។

A4

ឆ្នាំថោះ (រាសីស្រុតចុះ)

មិនចាំបាច់ធុញថប់លើរឿងតូចតាចពេកនោះទេ ព្រោះវានឹងធ្វើឱ្យលោកអ្នកមានអារម្មណ៍មិនល្អ ហើយថែមទាំងអាចបង្កបញ្ហាដល់អ្នកដទៃទៀតផង។

A5

ឆ្នាំរោង (រាសីល្អជាមធ្យម)

កុំឈប់ធ្វើការលើគម្រោងរបស់លោកអ្នក ដោយគ្រាន់តែលោកអ្នកកំពុងរង់ចាំព័ត៌មានសំខាន់ណាមួយនោះទេ។ ធ្វើអ្វីដែលលោកអ្នកអាចធ្វើបានរហូតដល់ព័ត៌មាននោះមកដល់។ បន្តរវល់ និងរៀបចំផែនការសម្រាប់អនាគត។ ព្យាយាមនាំយកគំនិតច្នៃប្រឌិតខ្លះសម្រាប់ធ្វើម្ហូបនៅផ្ទះនៅយប់នេះ ជាជាងធ្វើម្ហូបចាស់ដដែល។

A6

ឆ្នាំម្សាញ់ (រាសីល្អជាមធ្យម)

តើលោកអ្នកមានអារម្មណ៍ថា លោកអ្នកតែងតែទន្ទឹងរង់ចាំជារៀងរហូតមែនទេ? ថ្ងៃនេះ អាចជាថ្ងៃមួយ ដែលលោកអ្នកត្រូវ ដកខ្លួនចេញពីរឿងផ្សេងៗហើយ។ ហើយព្យាយាមគ្រប់គ្រងខ្លួនអ្នកជាមួយអ្វីមួយផ្សេងទៀតក្នុងពេលនេះ។

A7

ឆ្នាំមមី (រាសីល្អជាមធ្យម)

តើមានមនុស្សមិនគោរពពេលវេលារបស់លោកអ្នកមែនទេ? បើដូច្នេះមែន ប្រហែលជាដល់ពេលដែលត្រូវគូរព្រំដែនខ្លះអំពីអ្វីដែលលោកអ្នកមិនអាចអត់ឱនបានហើយ។ កុំ​បណ្តោយ​ឱ្យ​មនុស្ស​ប្រើលោកអ្នកលើអ្វីគ្រប់យ៉ាង ​ដោយ​សារ​តែ​ពួកគេ​រវល់នោះ។

A8

ឆ្នាំ​មមែ (រាសីស្រុតចុះ)

ថ្ងៃនេះ អាចអ្វីមួយដែលអាចធ្វើឱ្យមានការរំខាននៅក្នុងផែនការរបស់លោកអ្នក។ ជំនួស​ឱ្យ​ការ​ឆាប់​ខឹង​ នៅ​ពេល​ដែល​លោកអ្នក​មិន​មាន​ការគ្រប់គ្រង​លើ​អ្វី​គ្រប់​យ៉ាង ចូរ​គ្រប់គ្រង​លើ​អ្វី​ដែល​លោកអ្នក​អាច​ធ្វើ​ទៅ​បានវិញ។ ប្រហែលជាមានរឿងផ្សេងទៀតដែលលោកអ្នកអាចធ្វើការបាន។

A9

ឆ្នាំវក (រាសីឡើងខ្ពស់ត្រដែត)

ភាពប៉ិនប្រសប់របស់លោកអ្នក អាចនឹងមានកម្រិតខ្ពស់គ្រប់ពេលនៅថ្ងៃនេះ។ វាអាចជាការប្រសើរ ក្នុងការបង្ហាញសម្ភារៈនិយមបន្តិច ប៉ុន្តែកុំឱ្យអួតខ្លាំងពេក។ ម្យ៉ាងទៀត ត្រូវប្រយ័ត្នកុំឱ្យឈ្លោះគ្នានៅផ្ទះ ប្រសិនបើលោកអ្នក និងដៃគូរបស់លោកអ្នក មិនបានឃើញផ្ទាល់ភ្នែកលើអ្វីមួយ។

A10

ឆ្នាំរកា (រាសីល្អជាមធ្យម)

អង្គុយ​ធ្វើ​សមាធិនៅ​ថ្ងៃ​នេះ ទោះ​បី​វា​គ្រាន់​តែ​នៅ​ក្នុង​បន្ទប់​ទឹក​ការិយាល័យ ឬ​ឡាន​របស់​លោកអ្នក​ក៏​ដោយ។ បង្កើតពេលវេលាដើម្បីស្វែងយល់ពីខ្លួនអ្នក។ ចម្លើយ​ដែល​លោកអ្នក​កំពុង​ស្វែង​រក​នឹង​មក​ដល់ ​ប្រសិន​បើ​លោកអ្នក​អាច​មានភាពស្ងាត់​គ្រប់គ្រាន់​ដើម្បី​ស្តាប់​ពួកគេ។

A11

ឆ្នាំច (រាសីឡើងខ្ពស់ត្រដែត)

អ្វី​ដែលលោក​អ្នក​បាន​សង្ឃឹម និង​ប្រាថ្នា​ចង់​បាន ​គឺ​ប្រាកដ​ជា​មក​ដល់​ហើយ។ ឥឡូវនេះ អ្វីដែលលោកអ្នកត្រូវធ្វើ គឺអង្គុយរង់ចាំវាវិញ។ បង្កើតកន្លែងមួយនៅក្នុងជីវិតរបស់លោកអ្នក ហើយនឹងមានភាពភ្ញាក់ផ្អើលនៅពេលវាមកដល់។

A12

ឆ្នាំកុរ (រាសីស្រុតចុះ)

តើ​លោកអ្នក​ត្រូវ​បញ្ចេញ​កំហឹង​ខ្លះ​ទេ? ព្យាយាមដើរឱ្យយូរនៅសម្រាកអាហារថ្ងៃត្រង់របស់លោកអ្នក ឬហាត់ប្រាណនៅយប់នេះ។ កន្លែងដ៏ល្អបំផុតសម្រាប់ការខកចិត្តរបស់លោកអ្នក គឺប្រហែលជាកន្លែងណាមួយដែលលោកអ្នកអាចបញ្ចេញញើសបាន។ បើ​គ្មាន​អ្វី​ផ្សេង​ទេ ចូរ​ទូរស័ព្ទ​ទៅ​មិត្តភ័ក្ដិ​ល្អ ហើយ​ស្រូបយក​ខ្យល់នៅអាកាសខាងក្រៅ។


ថ្ងៃចន្ទ, 06 ខែធ្នូ 2021 09:47  BeeTube News