BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មេដឹកនាំយោធាភូមាមីង អូងលាំងជួបជាមួយអ្នកគាំទ្រដែលមិនងាករេរបស់អូងសាន សូជី

ថ្ងៃចន្ទ, 06 ខែធ្នូ 2021 08:27  គុន ច័ន្ទរដ្ឋា

photo_2021-12-06_07-54-00 (1)

AFP-

មេដឹកនាំយោធាមីយ៉ាន់ម៉ាបានអង្គុយជាមួយមន្រ្តីជាន់ខ្ពស់ដ៏ចំណានរបស់អ្នកស្រី អូងសាន ស៊ូជី ដែលត្រូវគេបណ្តេញចេញពីតំណែងកាលពីថ្ងៃសៅរ៍ គឺជាការជួបជុំដ៏សំខាន់ចាប់តាំងពីមានរដ្ឋប្រហារក្នុងខែកុម្ភៈមក។ ពួកយោធាបានបណ្តេញអ្នកស្រីអូងសាន ស៊ូជី និងគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រីចេញពីអំណាច ដែលរុញច្រានឲ្យមនុស្សជាច្រើនដែលជិតស្និទ្ធនឹងអ្នកស្រីដែលជាសម្ព័ន្ធភាពនយោបាយបានរត់គេចខ្លួននិងខ្លះទៀតត្រូវបានចាប់ខ្លួន។

ពួកយោធាបានចោទប្រកាន់ថាមានការលួចបន្លំសន្លឹកឆ្នោតកាលពីមានការបោះឆ្នោតឆ្នាំមុន ដែលជាការវិនិច្ឆ័យមួយធ្វើឲ្យមានការផ្តួលរំលំតាមបែបយោធា ប៉ុន្តែភាគច្រើននៅក្នុងប្រទេសនៅតែមានការអំពាវនាវដោយចំហរឲ្យមានការផ្លាស់ប្តូរនិងវិលត្រឡប់ទៅរកប្រជាធិបតេយ្យវិញ។ មេដឹកនាំយោធា មីង អូងលាំង កាលពីថ្ងៃអាទិត្យបានជួបជាមួយអ្នកនយោបាយជើងចាស់ម្នាក់និងជាអ្នកដែលមានភក្តីភាពចំពោះគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ NDL គឺលោក Tin Ou ដែលបានដកខ្លួនចេញពីឆាកនយោបាយដោយសារមានវ័យចាស់និងបញ្ហាសុខភាព។

មីង អូងលាំងបានប្រាប់ Tin Ou ថា ការព្យាបាលសុខភាពអាចនឹងផ្តល់ជូនបើសិនជាមានការចាំបាច់ ហើយមន្ទីរពេទ្យយោធារបស់លោកនឹងជួយ។ ក្រុមព័ត៌មានពួកយោធាបានប្រកាស។ Tin Ou ដែលមានវ័យ ៩៤ឆ្នាំ ដែលជាអតីតឧត្តមសេនីយ៍និងជាសហស្ថាបនិកនៃគណបក្ស NDL ត្រូវបានគេថតរូបឃើញពាក់អាវរូបគណបក្សរបស់លោក ដែលមានរូបសញ្ញាទង់ក្រហមនិងក្ងោកមាស ក្នុងអម្លុងពេលដែលជួបជាមួយ មីងអូងលាំង ដែលអ្នកទាំង២បានញញឹមនៅក្នុងសម្លៀកបំពាក់ស៊ីវិល។

មេដឹកនាំយោធាក៏បានជួបផងដែរជាមួយ Khin Nyun អតីតមេបញ្ជាការការចារកម្មដែលបាមក្លាយទៅជានាយករដ្ឋមន្ត្រី មុនពេលដែលត្រូវបានចាប់ខ្លួននៅក្រុមរបបយោធាលើកមុន។ “ មីងអូង លាំង បានធ្វើដំណើរទៅជួប Khin Nyun និងបានសាកសួរសុខទុក្ខពីសុខភាពរបស់លោក” បុរសវ័យចំណាស់ដែលមានអាយុ៨២ឆ្នាំនេះបានចំណាយពេលវេលាជាប់នៅក្នុងពន្ធនាគារបន្ទាប់ពីត្រូវបានដោះលែងនៅក្នុងឆ្នាំ២០១២។ ក្នុងខណៈដែល អ្នកខ្លះនៃប្រទេសលោកខាងលិចបានមើលឃើញថាលោកជាអ្នកកែរទម្រង់ម្នាក់ ប៉ុន្តែនៅក្រោមការគ្រប់គ្រងអំណាចរបស់លោកជាមេចារកម្ម លោកបានចាប់ខ្លួនសកម្មជន ធ្វើទុកបុកម្នេញនិងទារុណកម្មទាំងហ្វូងៗ។

“ មីងអូងលាំងហាក់ដូចជាបាន តាំងចិត្តថានឹងផាត់ អ្នកស្រីអូងសាន ស៊ូជីចោលហើយមិនព្រមជួបជាមួយលោកស្រី ហើយប្រហែលជាសម្លឹងរកមើលការជួបជាមួយអ្នកផ្សេងទៀតដែលមិនចាំបាច់បង់តម្លៃនយោបាយ”។


ថ្ងៃចន្ទ, 06 ខែធ្នូ 2021 08:27  គុន ច័ន្ទរដ្ឋា