New Delhi-
លោកប្រធានាធិបតី Vladimir Putin នឹងទៅធ្វើទស្សនកិច្ចនៅទីក្រុង New Delhi នាថ្ងៃច័ន្ទ ខណៈដែលអាវុធរបស់រុស្សីដែលមានតម្លៃរាប់ពាន់លានដុល្លារនឹងហូរចូលទៅក្នុងឥណ្ឌា ដែលនឹងនាំឲ្យមានទណ្ឌកម្មពីសហរដ្ឋអាមេរិក។ ក្នុងការទាក់ទាញឥណ្ឌាឲ្យចូលរួមក្នុងការហ៊ុមព័ទ្ធចិន អាមេរិកពេលនេះនឹងធ្វើដូចជាមិនឃើញ។ Putin បានធ្វើដំណើរទៅកាន់បរទេសជាលើកទី១ ក្នុងការជជែកជាមួយនឹងលោកនាយករដ្ឋមន្ត្រី Narendra Modi ខណៈដែលឥណ្ឌានឹងទទួលនូវការប្រគល់ប្រព័ន្ធការពារមីស៊ីលរបស់រុស្សី S-400 ដែលជាផ្នែកមួយនៃការលក់ទិញអាវុធ ដែលមានទឹកប្រាក់រហូតដល់ទៅ ៥ពាន់លានដុល្លារ។ ការទិញអាវុធស្រដៀងគ្នានេះដោយសមាជិក NATO ទួរគី បានជំរុញឲ្យឲ្យអាមេរិកមិនលក់កម្មវិធីយន្តហោះ F-35 ទៅឲ្យទីក្រុង Ankara។
“វាហាក់ដូចជាទីក្រុង វ៉ាស៊ិនតុនបានបិទភ្នែកធ្វើមិនឃើញក្នុងពេលនេះ ចាប់តាំងតែពីឥណ្ឌាបានគាំទ្រតំបន់អាស៊ីប៉ាស៊ីហ្វិកដែលសំខាន់បំផុតសំរាប់អាមេរិក” លោក pukhov សមាជិកក្រុមប្រឹក្សាផ្តល់យោបល់នៃក្រសួងការពារជាតិរុស្សី “ឥណ្ឌាបានបញ្ជូនសារដ៏ខ្លាំងៗទៅកាន់អាមេរិកថា ខ្លួននឹងមិនអនុគ្រោះចំពោះការដាទណ្ឌកម្មរបស់អាមេរិកនោះឡើយ”។ ឥណ្ឌាជាផ្នែកមួយនៃក្រុម Quad ជាមួយនឹង ជប៉ុន អាមេរិក អូស្ត្រាលី ដែលកំពុងតែសម្រួចនូវការការពារប្រឆាំងនឹងឥទ្ធិពលរបស់ចិននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
ទោះបីជាភាពតានតឹងរវាង NATO និងសហរដ្ឋអាមេរិកជាមួយទីក្រុងក្រឹមឡាំងកំពុងឡើងកំដៅ ក្នុងពេលដែលរុស្សីបានប្រមូលផ្តុំកងទ័ពនៅជិតព្រំប្រទល់អ៊ុយក្រែន ឥណ្ឌាកំពុងតែភ្នាល់ជាមួយនឹងចំណាប់អារម្មណ៍របស់លោកប្រធានាធិបតីទៅលើចិន ក្នុងការការពារការទិញសព្វាវុធពីក្រុងមូស្គូ។ ការទិញអាវុធពីរុស្សីដោយសម្ព័ន្ធមិត្តអាមេរិកអាចនឹងមានការដាក់ទណ្ឌកម្ម នៅក្រោមកិច្ចប្រឆាំងទៅនឹងច្បាប់ទណ្ឌកម្ម។ ខណៈដែលអាមេរិកបានជំរុញឲ្យ "សម្ព័ន្ធមិត្តយើងទាំងអស់ ដៃគូរយើងទាំងអស់" មិនឲ្យទិញអាវុធពីគូប្រជែង ឥណ្ឌាមិនទាន់សំរេចិត្តច្បាស់លាសនៅឡើយទេ។
"ការសន្ទនាកំពុងតែបន្តនៅក្នុងបរិបទ នៃទំនាក់ទំនងការពារជាតិដែលមានន័យបំផុតសំរាប់យើង, ដែលមានសារៈសំខាន់សំរាប់ប្រទេសយើងទាំង២ ឥណ្ឌា និងអាមេរិក រួមបញ្ចូលទាំងបរិបទ ឥណ្ឌូប៉ាស៊ីហ្វិកដែលសេរីហើយចំហរ។" NES price បាននិយាយ។ ឥណ្ឌាត្រូវតាមមើលសកម្មភាពរបស់រុស្សីនៅអ៊ុយក្រែនដែលរឿងនេះវាអាចធ្វើឲ្យមានផលវិបាកដល់ទាក់ទំនង អាមេរិក ឥណ្ឌា។ ទីក្រុង New Delhi បាននិយាយថា គេត្រូវតែធ្វើឲ្យច្បាស់ជាមួយទីក្រុងមូស្គូ ព្រោះរឿងនេះវាទាក់ទងនឹងផលប្រយោជន៍របស់ឥណ្ឌា៕