BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាហារកែច្នៃអាចធ្វើឱ្យខូចការចងចាំ តើអូមេហ្គា-៣ អាចជួយបានទេ?

ថ្ងៃអាទិត្យ, 05 ខែធ្នូ 2021 13:56  BeeTube News

កាបូអ៊ីដ្រាត គឺជាប្រភពថាមពលដ៏សំខាន់សម្រាប់រាងកាយ។ ប៉ុន្តែ កាបូអ៊ីដ្រាតចម្រាញ់ ចំណាយពេលតិចក្នុងការរំលាយ ផ្តល់អាហារូបត្ថម្ភតិចជាងមុន អាចបង្កើនកម្រិតជាតិស្ករក្នុងឈាម និងបង្កើនហានិភ័យដល់ស្ថានភាពសុខភាពដូចជា ជំងឺទឹកនោមផ្អែមប្រភេទទី 2 និងជំងឺបេះដូង។

កាបូអ៊ីដ្រាតចម្រាញ់ និងអូមេហ្គា 3

good-unsaturated-fats-today-stock-tease-160718

អ្នកជំនាញផ្នែកសុខភាពបាននិយាយថារបបអាហារដែលមានកាបូអ៊ីដ្រាតចម្រាញ់កម្រិតខ្ពស់អាចបណ្តាលឲ្យមានការពិបាកក្នុងការសិក្សានិងការចងចាំក៏ដូចជាការឡើងទម្ងន់ផងដែរ។

ការស្រាវជ្រាវបានសង្កេតឃើញថា អាស៊ីត docosahexaenoic (DHA) អូមេហ្គា 3 អាចកាត់បន្ថយការរលាកក្នុងខួរក្បាល ដែលទាក់ទងនឹងការរងរបួសខួរក្បាល ដាច់សរសៃឈាមខួរក្បាល និងការថយចុះការយល់ដឹងទាក់ទងនឹងអាយុ។

អាហារកែច្នៃធ្វើឱ្យខូចមុខងារចងចាំក្នុងចំណោមមនុស្សចាស់ ប៉ុន្តែមិនមែននៅវ័យក្មេងទេ ហើយរឿងនេះបានកើតឡើងជាមួយនឹងការកើនឡើងសញ្ញានៃការរលាក។ ទោះជាយ៉ាងណាក៏ដោយ ការបន្ថែមអូមេហ្គា-3 បានធ្វើឱ្យបញ្ហាទាំងនេះប្រសើរឡើង។

ការសិក្សាពីកណ្តុរ

rat-park-experiment-rats

គេដាក់សត្វកណ្ដុរចាស់ និងកណ្តុលក្មេងនៅក្នុងទ្រុងចំនួនពីរ ហើយត្រូវបានគេកំណត់ឱ្យបន្តញ៉ាំអាហារធម្មតា ដែលមានកាបូអ៊ីដ្រាតស្មុគស្មាញ (complex carbohydrate) 54% និងអាហារកែច្នៃ ដែលមានកាបូអ៊ីដ្រាតចម្រាញ់ 63.3% ឬ អាហារកែច្នៃ និងអាហារបំប៉ន DHA រយៈពេល 28 ថ្ងៃ។

បន្ទាប់មក អ្នកវិទ្យាសាស្ត្របានដាក់កណ្តុរដាច់ដោយឡែកពីគ្នានៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ដែលធ្វើឲ្យសត្វកណ្តុរបានឮសម្លេងរយៈពេល15វិនាទីហើយបន្ទាប់មកធ្វើឲ្យលឺសម្លេងសម្រើបជើងរយៈពេល2វិនាទី។បួនថ្ងៃក្រោយមកអ្នកវិទ្យាសាស្ត្របានដាក់សត្វកណ្ដុរទៅក្នុងទ្រុងវិញ ដើម្បីវាយតម្លៃការឆ្លើយតបការភ័យខ្លាចរបស់ពួកវា។

អ្នកស្រាវជ្រាវបានរកឃើញថាកណ្តុរទាំងពីរក្រុមដែលស៊ីអាហារកែច្នៃបានជួបប្រទះនឹងការឡើងទម្ងន់ ស្រដៀងទៅនឹងកណ្តុរដែលស៊ីរបបអាហារជំនួស។ ហើយសត្វកណ្តុលចាស់ទទួលរងផលប៉ះពាល់ច្រើនជាងសត្វកណ្តុលក្មេង។

បន្ទាប់ពីការពិសោធន៍ទាំងនេះអ្នកស្រាវជ្រាវបានញែកផ្នែកផ្សេងៗនៃខួរក្បាលរបស់សត្វកណ្តុរ ដើម្បីវិភាគ RNA របស់វា។ការវិភាគទាំងនេះបានបង្ហាញថា កណ្តុរដែលស៊ីអាហារកែច្នៃមានការបញ្ចេញហ្សែនរលាកខ្ពស់ជាងកណ្តុរដែលស៊ីអាហារជំនួស ឬអាហារកែច្នៃជាមួយនឹងការបន្ថែម DHA។យោងតាមអ្នកស្រាវជ្រាវនេះមានន័យថា អាហារបំប៉ន DHA មិនបានប៉ះប៉ូវនូវផលអវិជ្ជមាននៃអាហារចម្រាញ់ខ្ពស់នោះទេ ហើយមនុស្សគួរតែផ្តោតលើការកែលម្អរបបអាហារទាំងមូលដោយបង្កើនការទទួលទានកាបូអ៊ីដ្រាតស្មុគស្មាញ(complex carbohydrate) និងជាតិសរសៃ។

ការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ

YaleNews_265399217

លោកវេជ្ជបណ្ឌិត Barrientos បានពន្យល់ថា "អាហារកែច្នៃ និងអាហារចម្រាញ់ គឺមិនមានភាពស៊ាំនឹងមីក្រូជីវសាស្រ្តពោះវៀនរបស់យើងនោះទេ ដូច្នេះអាហារទាំងនេះ អាចបង្កឱ្យមានការរលាកនៃប្រព័ន្ធភាពស៊ាំ វាមានន័យ អាហារកែច្នៃ គឺស្ទើរតែជាមេរោគ ឬធាតុបង្កជំងឺ"។វេជ្ជបណ្ឌិតKhathiបានពន្យល់ថា"ការសិក្សាជាច្រើនបានបង្ហាញពីរបៀបដែលការប្រើប្រាស់រ៉ាំរ៉ៃនៃកាបូអ៊ីដ្រាតចម្រាញ់និងខ្លាញ់ឆ្អែតអាចនាំឱ្យមានការរំខានដល់ការរំលាយអាហារផ្សេងៗ ដែលបណ្តាលមកពីការរលាក"។ " hippocampus ដែលទទួលខុសត្រូវចំពោះការចងចាំ គឺមានប្រតិកម្មខ្លាំងចំពោះការផ្លាស់ប្តូររបស់មេតាប៉ូលីស ជាពិសេសចំពោះ [មនុស្សចាស់]"។

“នេះអាចពន្យល់ពីមូលហេតុដែលការទទួលទានអាហារកែច្នៃទាំងនេះ មានឥទ្ធិពលអវិជ្ជមានទៅលើការចងចាំ។ ការទទួលទានខ្លាញ់មិនឆ្អែត/ប៉ូលីយូមិនឆ្អែត ត្រូវបានគេរកឃើញថា ល្អសម្រាប់ផ្នែកផ្សេងៗនៃរាងកាយ ដូច្នេះហើយ វាមានហេតុផលថា វាអាចល្អសម្រាប់ការពាររចនាសម្ព័ន្ធខួរក្បាលដូចជា hippocampus ជាដើម”៕


ថ្ងៃអាទិត្យ, 05 ខែធ្នូ 2021 13:56  BeeTube News