BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចិនដូចជាមិនសូវស្រួលលើរឿងរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ដែលនឹងចូលកាន់តំណែងគំរាមថានឹងទប់ទល់ចំពោះការនាំចូល

ថ្ងៃអាទិត្យ, 05 ខែធ្នូ 2021 08:11  គុន ច័ន្ទរដ្ឋា

2021-12-05 08.02.14-2-2

DW-

រដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់ដែលនឹងចូលកាន់តំណែងថ្មី Annalena Baerbock បានជំរុញឲ្យមានជំហរដ៏ស្វិតស្វាញមួយប្រឆាំងទៅនឹងទីក្រុងប៉េកាំងនៅក្នុងបទសម្ភាន៍មួយថ្មីៗនេះ។ ស្ថានទូតចិនប្រចាំទីក្រុង Berlin បានធ្វើការវាយបកវិញ ,ដោយនិយាយថាពិភពលោកត្រូវការ "អ្នកស្ថាបនាស្ពានជាជាងអ្នកស្ថាបនាជញ្ជាំង"។ ចិនបានឆ្លើយតបទៅនឹងការព្រមានរបស់រដ្ឋមន្ត្រីក្រសួងការបរទេស Annalena Baerbock ថារដ្ឋផ្តាច់ការដែលជាមហាអំណាចនៅអាស៊ីគួរតែត្រូវបានគេបន្ថយនូវឥទ្ធិពល។

Baerbock ដែលជាសហមេដឹកនាំនៃគណបក្សបៃតងអាល្លឺម៉ង់ បានប្រាប់កាសែត TAZ ថាការទប់ការនាំចូលគួរតែយកមកប្រើដើម្បីជាឥទ្ធិពលនៅក្នុងកំរិតនៃសហគមន៍អឺរ៉ុប ដែលនឹងបង្ករបញ្ហាដ៏ធំសំរាប់ទីក្រុងប៉េកាំង។ ការធ្វើអត្ថាធិប្បាយរបស់លោកស្រីគឺជាការបញ្ជូនសញ្ញានៃការផ្លាស់ប្តូរនយោបាយមួយរបស់រដ្ឋាបាលចម្រុះអាល្លឺម៉ង់ក្រោយនេះ ដែលដឹកនាំដោយអធិការបតីដែលនឹងចូលកាន់តំណែង លោក Olaf Schulz ដែលគេរំពឹងថានឹងចូលកាន់តំណែងនៅសប្តាហ៍ក្រោយនេះ។

Baerbock បានទាញយកទឡ្ហីករថា ទុក្ខព្រួយនិងការឈឺចាប់ជាមួយនឹងចិនគួរតែលើកមកនិយាយឲ្យបានច្បាស់។ "វោហារសាស្ត្រដែលស្ងៀមស្ងាត់ មិនមែនជាជាទម្រង់នៃការទូតក្នុងរយៈពេលវែងនោះទេ ,ទោះបីជាគេធ្លាប់បានឃើញតាមរបៀបនេះក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះមកហើយក្តី" លោកស្រីបាននិយាយប្រាប់ TAZ ដែលទំនងជាចង់និយាយយោងទៅរករដ្ឋាភិបាល អ្នកស្រី អធិការបតី Angela Merkel ដែលនឹងត្រូវចុះចេញពីតំណែង។ សំរាប់ខ្ញុំ នយោបាយការបរទេសវាស្ថិតនៅក្នុងតម្លៃមួយ គឺជានិច្ចជាកាលគឺកិច្ចសហប្រតិបត្តិកាណ៍ក្នុងការសន្ទនានិងប្រកបទៅដោយភាពស្វិតស្វាញ។ 

រដ្ឋមន្ត្រីក្រសួងការបរទេសដែលនឹងត្រូវចូលកាន់តំណែង បាននិយាយថា ខណៈដែលការសន្ទនាវាជាចំណុចស្នូលនៃធាតុផ្សំរបស់នយោបាយអន្តរជាតិ “ មិនមែនមានន័យថាអ្នកត្រូវតែលាក់លៀមឬក៏នៅស្ងៀមនោះទេ”ការធ្វើអត្ថាធិប្បាយរបស់លោកស្រី វាជាការនិយាយយោងទៅរកការចោទប្រកាន់ជាច្រើននៃការរំលោភសិទ្ធមនុស្សដោយចិន,រួមបញ្ចូលទាំងការឃុំឃាំងជនជាតិមូស្លីម Uighur ជាង១លាននាក់ នៅភាគឥសាន្តនៃតំបន់ Xinjiang។ Baebock បានផ្តល់ជាយោបល់ថាការទប់ការនាំចូលដែលអនុវត្តិន៍ដោយសហគមន៍អឺរ៉ុបអាចនឹងយកទៅប្រើប្រាស់ជាឧបករណ៍ដើម្បីដាក់សម្ពាធទៅលើក្រុងប៉េកាំង ដោយនិយាយថាវាជាបញ្ហាដ៏ធំសំរាប់ប្រទេសដែលនាំចេញច្រើនដូចចិន។


ថ្ងៃអាទិត្យ, 05 ខែធ្នូ 2021 08:11  គុន ច័ន្ទរដ្ឋា