BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាមេរិកនិងអឺរ៉ុប បានផ្គុំជំហររួមគ្នាចំពោះចិន

ថ្ងៃសៅរ៍, 04 ខែធ្នូ 2021 15:28  គុន ច័ន្ទរដ្ឋា

2021-12-03t215016z_1_lynxmpehb211a_rtroptp_3_usa-eu-china (1)

Washington-

វិធីសាស្ត្ររបស់អាមេរិកនិងអឺរ៉ុបចំពោះចិនគឺផ្គុំជំហររួមគ្នា អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Wendy Sherman បាននិយាយកាលពីថ្ងៃសុក្រ បន្ទាប់ពីបានជួបប្រជុំជាមួយនឹងប្រធានសេវាកម្មការទូតសហគមន៍អឺរ៉ុប។ លោកប្រធានាធិបតី Jo-Biden បានបញ្ជាក់អំពីការប្រថាប់ត្រានៃនយោបាយការបរទេសនៃសារៈសំខាន់ក្នុងការធ្វើការជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តក្នុងការរុញច្រានត្រឡប់ទៅវិញ ប្រឆាំងទៅនឹងអ្វីដែលរដ្ឋការរបស់លោកមើលឃើញថា ចិនកំពុងបង្កើននូវអាកប្បកិរិយាយ៉ាងហ្ម៉ឺងម៉ាត់ទូទាំងពិភពលោក។

សហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍បានបញ្ចេញនូវការព្រួយបារម្ភចំពោះទង្វើរបស់ចិននៅក្នុងសមុទ្ទចិនខាងត្បូង និងខាងកើត និងច្រកតៃវ៉ាន់ ដែលពួកគេបាននិយាយថា មានផលប៉ះពាល់ដោយត្រង់មកលើសន្តិសុខ និងវិបុលសុខរបស់ពួកគេ។ Sherman បាននិយាយនៅក្នុងសន្និសិទដែលរៀបចំដោយវិទ្យាស្ថាន Brookline ជាមួយនិង Stefan Sannino , អគ្គលេខាធិការនៃសកម្មភាពសេវាកម្មខាងក្រៅអឺរ៉ុប,បាននិយាយថា ទីក្រុងវ៉ាស៊ិនតុនបានប្តេជ្ញាចិត្តនឹងឈរប្រកៀកស្មាជាមួយដៃគូរអឺរ៉ុប ដើម្បីប្រយុទ្ធជាមួយចិនជាមួយនឹងកំលាំងរួមគ្នា។

"យើងឃើញវិធីសាស្ត្ររបស់យើង និងវិធីសាស្ត្ររបស់អឺរ៉ុបចំពោះបក្សកុម្មុយនិស្តចិន គឺត្រូវពឹងពាក់គ្នាទៅវិញទៅមក និងផ្គុំបញ្ចូលគ្នាជាសម្ព័ន្ធមិត្ត" លោកស្រីបាននិយាយដោយយោងទៅរកសាធារណរដ្ឋប្រជាមានិតុចិន។ Sannino បាននិយាយបន្ទាប់ពី២ថ្ងៃនៃការជជែកជាមួយជាមួយ Sherman “នៅក្នុងទីក្រុង វ៉ាស៊ិនតុន , បាននិយាយថា អឺរ៉ុបទទួលស្គាល់នូវសារៈសំខាន់របស់ចិន ប៉ុន្តែមិនមែនដើរចេញនៅពេលដែលទង្វើរបស់ចិនមិនអនុលោមទៅតាមច្បាប់នោះទេ, លោកបានហៅ ទង្វើថ្មីៗរបស់ចិនប្រឆាំងនឹងសមាជិកសហគមន៍អឺរ៉ុប Lithuania ថា “គួរឲ្យព្រួយបារម្ភខ្លាំងណាស់” និងមិនអាចទទួលយកបានទេ”។

“នៅពេលដែលខ្ញុំបានឃើញពីរបៀបដែល រដ្ឋការលោកប្រធានាធិបតី Biden-Harris បានផ្តល់និយមន័យនៃទំនាក់ទំនងរបស់ពួកគេជាមួយចិន, នៅពេលដែលខ្ញុំឃើញពួកគេបានឲ្យនិយមន័យទៅលើផលប្រយោជន៍របស់គេនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វីក ខ្ញុំគិតថាយើងនឹងប្រាកដជាធ្វើដំណើររួមគ្នាក្នុងទិសតែមួយ” Sannino បាននិយាយ។ Sannino បាននិយាយទៀតថា អឺរ៉ុបបានកំពុងតែបង្កើតនូវបរិយាកាសប្រកបទៅដោយផ្លែផ្កា និងសហប្រតិបត្តិការណ៍នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វីក, ប៉ុន្តែតម្លៃនៃការប្រឈមមុខវាថ្លៃហួស រួមបញ្ចូលទាំងការពង្រីកនូវវត្ត្មមាមនៃសន្តិសុខ៕


ថ្ងៃសៅរ៍, 04 ខែធ្នូ 2021 15:28  គុន ច័ន្ទរដ្ឋា