BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានអន្តរជាតិ

បារាំងចុះហត្ថលេខាលើទំនាក់ទំនងជាប្រវត្តិសាស្រ្តជាមួយអារ៉ាប់អេមីរ៉ាត់ លក់យន្តហោះចម្បាំង៨០គ្រឿង

ថ្ងៃសៅរ៍, 04 ខែធ្នូ 2021 08:30  គុន ច័ន្ទរដ្ឋា

France24h.-


ប្រទេសអារ៉ាប់អេមីរ៉ាត់ដែលជាអតិឋិជនមួយរបស់ផ្នែកឧស្សាហកម្មការពារជាតិរបស់បារាំង បានយល់ព្រមទិញឧទ្ធម្ភាគចក្រយោធាដឹកជញ្ជូន Caracal ចំនួយ១២គ្រឿង,ប្រធានាធិបតីបារាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍។” នេះជាលទ្ធផលនៃដៃគូរយុទ្ធសាស្ត្រមួយរវាងប្រទេសទាំង២ ក្នុងការពង្រឹងសមត្ថភាពដើម្បីទង្វើររួមគ្នាសំរាប់ភាពស្វ័យ័តនិងសន្តិសុខ” សេចក្តីថ្លែងការណ៍បានបញ្ជាក់។បារាំងបាននិយាយថាកិច្ចព្រមព្រៀងសំរាប់យន្តហោះប្រយុទ្ធនិងឧទ្ធម្ភាគចក្រមានតម្លៃ17ពាន់លាន អឺរ៉ូ។

photo_2021-12-03_18-35-43

រដ្ឋមន្ត្រីក្រសួងការពារប្រទេសបារាំងលោក  Florence Parlyបានហៅកិច្ចព្រមព្រៀងនោះថាជាប្រវត្តិសាស្ត្រនៅក្នុងក្នងTweet ព្រមទាំងបាននិយាយថាវាជាវិភាគទានដោយផ្ទាល់ទៅកាន់ស្ថិរភាពនៃតំបន់។ ការបញ្ជាទិញយន្តហោះ Rafale បានធ្វើឡើងយ៉ាងធំនៅក្នុងឆាកអន្តរជាតិសំរាប់យន្តហោះនេះចាប់តាំងពីវាបានផ្តល់សេវាកម្មចាប់តាំងពីឆ្នាំ២០០៤។កិច្ចព្រមព្រៀងបានចុះហត្ថលេខាដោយអគ្គនាយកយន្តហោះប្រយុទ្ធលោក Eric Trappier ខណៈដែលលោកប្រធានាធិបតី Macronបានសន្ទនាជាមួយនឹងព្រអង្គម្ចាស់ Mohammed bin Zander al-Nathan នៅក្នុងថ្ងៃទី១នៃទស្សនកិច្ចទៅកាន់ឈូងសមុទ្ទ។

ក្នុងការបញ្ជាទិញ Rafale ដែលផលិតដោយ Dassault ប្ររទេសអារ៉ាប់អេមីរ៉ាត់បានធ្វើតាមគូរប្រជែងរបស់ខ្លួន គឺកាតារ ដែលបានទិញយន្តហោះនេះចំនួន៣៦គ្រឿងនិងអេហ្សីបបាបញ្ជាទិញចំនួន២៤គ្រឿងក្នុងឆ្នាំ២០១៥និង៣០គ្រឿងក្នុងដើមឆ្នាំនេះ។ ភាគហ៊ុនរបស់ Dassault បានកើនឡើង៦%នៅក្នងសេចក្តីប្រកាសនេះ។យន្តហោះម៉ូដែល F-4  ដែលកពុងស្ថិតនៅក្នុងកម្មវិធីអភិវឌ្ឍន៍ដែលមានតម្លៃ២ពាន់លានអឺរ៉ូដែលនឹងត្រូវរួចរាល់នៅក្នុងឆ្នាំ២០២៤ហើយនឹងត្រូវប្រគល់ឲ្យនៅឆ្នាំ២០២៧។

ការជជែកគ្នាម្តងបិទម្តងបើកសំរាប់យន្តហោះ Rafale បានបន្តរអស់រយៈពេលជិត១ទសវត្សរ៍ជាមួយទីក្រុង Abu Dhabi ដែលបានច្រានចោលជាសាធារណៈនូវការស្នើផ្តល់យន្តហោះចំនួន៦០គ្រឿងក្នុងឆ្នាំ២០១១ថា “គ្មានភាពប្រកួតប្រជែងនិងមិនដំណើរការ” ។ចាប់តាំងពីពេលនោះមក Rafale បានបុកទម្លាយទីផ្សារអន្តរជាតិ ទោះបីជាមានការប្រកួតប្រជែងពីសហរដ្ឋអាមេរិកនិងផលិតផលអឺរ៉ុប។បច្ចុប្បន្ននេះមានអតិថិជន៦ប្រទេសរួមមាន កាតារ ឥណ្ឌា អេហ្សីប ក្រិក និងក្រូអាត។

ប្រទេសអារ៉ាប់អេមីរ៉ាត់គឺជាអតិថិជនទី៥ធំជាងគេសំរាប់ឧស្សហកម្មការពារជាតិបារាំងដែលមានតម្លៃ 4,7ពាន់លានចាប់តាំងពីឆ្នាំ២០១១-២០២០ ដោយយោងទៅតាមរបាយការណ៍របស់សភា។


ថ្ងៃសៅរ៍, 04 ខែធ្នូ 2021 08:30  គុន ច័ន្ទរដ្ឋា