Alzajeera-
ជនភៀសខ្លួនអាហ្វហ្គានីស្ថាន Elat Najafi ដែលទទួលនូវអារម្មណ៍ថាដូចជាមានអ្វីមួយខុសប្លែក នៅពេលដែលមិត្តភ័ក្រ្គរបស់គាត់និងជាជនភៀសខ្លួនដូចគ្នា, Ahmad Shah បានចាប់ផ្តើមប្រព្រឹត្តិនូវអំពើមិនប្រក្រតីនៅមុខអគារអង្គការអន្តោរប្រវេសន្ត៍ឥណ្ឌូណេស៊ី នៅទីក្រុង Medan នៃប្រទេសឥណ្ឌូណេស៊ី។ អស់រយៈពេលប្រហែលមួយខែ ជនភៀសខ្លួនអាហ្វហ្គានីស្ថាន១ក្រុម ដែលអ្នកខ្លះរស់នៅក្នុងភាពមិនច្បាស់លាស់នៅក្នុងប្រទេឥណ្ឌូណេស៊ីជិតមួយទស្សវត្សរ៍ បានធ្វើការតវ៉ាប្រហែលជា២៤ម៉ោងនៅក្នុងជំរុំបណ្តោះអាសន្ននៅមុខការិយាល័យ IMO ដេកនៅក្នុងតង់នៅទីធ្លាខាងមុខ។
អង្គការ IMO ទទួលខុសត្រូវក្នុងការថែររក្សារជនភៀសខ្លួន ខណៈដែលគេរស់នៅក្នុងប្រទេសឥណ្ឌូណេស៊ីរង់ចាំទៅតាំងទីលំនៅនៅប្រទេសទី៣។ “ខ្ញុំព្យាយាមសង្រ្គោះគាត់ និងនិយាយទៅកាន់គាត់ Najafi ,អាយុ៣០ឆ្នាំ បានប្រាប់Al zajerra គាត់បានមកប្រទេសឥណ្ឌូណេស៊ីតាំងពីឆ្នាំ២០១៥។ “ខ្ញុំនិយាយថា សូមកុំធ្វើអញ្ចឹង មួយរំពេចនោះ គាត់បានចាក់សាំងស្រោចលើសម្លៀកបំពាក់របស់គាត់ ហើយបានយកដែកកេះ២ កាន់ក្នុងដៃមួយម្ខាងៗ ខ្ញុំបានព្យាយាមនិយាយទៅកាន់គាត់និងប្រាប់គាត់សុំឲ្យឋអត់ធ្មត់ ប៉ុន្តែគាត់មិនស្តាប់” Shah អាយុ២២ឆ្នាំ ប្រហែលជាមានអារម្មណ៍ថាការអត់ធ្មត់របស់គាត់វាគ្រប់គ្រាន់ហើយ។
បានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ីកាលក្នុងវ័យជាយុវជនក្នុងឆ្នាំ២០១៦ ,Shah បានរង់ចាំអស់រយៈពេល៥ឆ្នាំដើម្បីបានទៅតាំងទីលំនៅជាអចិន្ត្រៃយ៍ បានធ្លាក់ខ្លួនឈឺ ដែលជាហេតុនាំឲ្យគាត់មានជម្ងឺផ្លូវចិត្ត, មិត្តភ័ក្រ្គរបស់គាត់បានប្រាប់ Al zajerra។ Shah បានសំរេចចិត្តដុតខ្លួន ហើយ Najafi មិនបានដឹងថាតើវាខុសទាស់អីឬមានរឿងអ្វីកើតឡើង រហូតដល់បានឃើញមិត្តរបស់គាត់ ក្តៅក្រហល់ក្រហាយ ននាលនៅមុខអគារនិងស្រែកទ្រហ៊ោរដែលគួរឲ្យរំជួលចិត្ត។
រូបភាពវីឌីអូបានបង្ហាញនៅនឹងកន្លែងដែលមានមនុស្សចោមរោមក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមនូវអ្វីដែលបានកើតឡើងក្រោយមកទៀត ដែល Najafi និងជនភៀសខ្លួនដ៏ទៃទៀតបានព្យាយាមពន្យល់ហេតុផលអំពូ Shah ដែលបានកេះដែកកេះដុតខ្លួនដែលមានសម្លៀកបំពាក់ជោគទៅដោយសាំង។ អណ្តាតភ្លើងបានឆេះរុំព័ទ្ធដងខ្លួនគាត់ផ្នែកខាងលើ ខណៈដែល Najafi បានស្ទុះសំដៅប៉ុនប៉ងទៅជួយShah ទាំងក្តីអស់សង្ឃឹម មុនពេលដែលចូលជិតមិនបានដោយសារកំដៅ។ ជាចុងក្រោយ ឆ្មាំសន្តិសុខបានស្ទុះចូលទោរក Shah ជាមួយនឹងបំពង់ពន្លត់ភ្លើងហើយបាញ់ពន្លត់អាណ្តាតភ្លើង។ គាត់ស្ថិតនៅក្នុងភ្លើងប្រហែលជា២០វិនាទី” ជនភៀសខ្លួនម្នាក់ទៀត អាយុ ២៥ឆ្នាំ Mohammad Reza បានប្រាប់ Al zajerra ។