BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សមត្ថកិច្ចបន្តឃាត់ខ្លួនជនប្រព្រឹត្តិបទល្មើសឆក់កាបូបលុយពលរដ្ឋតាមដងផ្លូវ២លើកអនុវត្តតាមច្បាប់

ថ្ងៃសុក្រ, 03 ខែធ្នូ 2021 08:44  ហេង សំណាង

photo_2021-12-03_07-12-52 (1)

បាត់ដំបង៖ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៩និង២០នាទី ត្រង់ចំណុចក្រុមទី១៧ ភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបលុយ) មួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់សញ្ញាណបានជិះម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ 1AJ-9243 បានធ្វើសកម្មភាពឆក់កាបូបលុយរបស់ជនរងគ្រោះ ១នាក់ ដោយឡែកនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៥០០០នាទីទៀបភ្លឺ នៅចំណុចក្រុមទី១០ ភូមិកៀនកែស១ ឃុំគោកឃ្មុំស្រុកថ្មគោល មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបលុយ) ចំនួន០១លើកទៀត បង្កឡើងដោយជនសង្ស័យមិនស្គាល់សញ្ញាណចំនួន ០២នាក់ ជិះម៉ូតូ០១គ្រឿង មិនស្គាល់ម៉ាកនិងស៊េរីបានធ្វើសកម្មភាពឆក់កាបូបលុយរបស់ជនរងគ្រោះ ១នាក់ដែរ។ 

អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក កោ ស៊ុនកាំង នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត បានដឹកនាំកម្លាំងជំនាញចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២១និង៣០នាទី បានធ្វើការឃាត់ខ្លួនមុខសញ្ញាជនសង្ស័យចំនួន០១នាក់ឈ្មោះ ឆុំ ចិត្រា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុង-ខេត្តបាត់ដំបង និងនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចបានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ទៀត ១.ឈ្មោះ សួត ណារ័ត្ន ហៅ ប៉ាវ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង និង២.ឈ្មោះ រុន ស្រីល័ក្ខ ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិក្បាលព្រលាន សង្កាត់ក្បាលព្រលាន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ក្នុងនោះសមត្ថកិច្ចបានដកហូតបានសម្ភារៈតាងរួមមាន៖
-ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១៥ ពាក់ស្លាកលេខបាត់ដំបង 1AJ-9243
-កាតទូរស័ព្ទ Metfone ៥០០០៛ ចំនួន ០៤សន្លឹក
-កាតទូរស័ព្ទ Metfone ១ដុល្លារ ចំនួន ០២សន្លឹក
-កាតទូរស័ព្ទស្មាត ១ដុល្លារ ចំនួន០១សន្លឹក ។
បច្ចុប្បន្ន ជនសង្ស័យទាំងបីនាក់ខាងលើសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី៕


ថ្ងៃសុក្រ, 03 ខែធ្នូ 2021 08:44  ហេង សំណាង