សៀមរាប៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជូនជនសង្ស័យចំនួន២នាក់ ទៅអយ្យការអមសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ យិ យ៉ាន ភេទប្រុស ឆ្នាំកំណើត១៩៦២ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប (រក្សាទុក ជួញដូរ និងប្រើប្រាស់) (មានសារធាតុញៀននៅក្នុងខ្លួន), ទី២-ឈ្មោះ ប៉ក់ ពុំ ភេទប្រុស ឆ្នាំកំណើត១៩៨៩ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប (ចាត់ចែង និងប្រើប្រាស់) (មានសារធាតុញៀននៅក្នុងខ្លួន)។
សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមានៈ ម្សៅមេតំហ្វេតាមីនចំនួន០១កញ្ចប់ ស្មើនឹងទម្ងន់២.៧៩ក្រាម(ទម្ងន់សុទ្ធ) ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង សម្ភារៈវេចខ្ចប់ ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន០១គ្រឿង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៧៖០០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកស្វាយលើ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅចំនុចចំការដំឡូងស្ថិតនៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ៕