BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ខេត្តព្រះសីហនុ មានកត្តាជាច្រើនសម្រាប់ទាក់ទាញភ្ញៀវទេសចរឲ្យចូលទៅទស្សនា

ថ្ងៃព្រហស្បតិ៍, 02 ខែធ្នូ 2021 16:15  មានជ័យ

photo_2021-12-02_15-52-53 (6)c

ខេត្តព្រះសីហនុ  គឺជាខេត្តដ៏មានសក្តានុពលមួយរបស់ប្រទេសកម្ពុជា ហើយបច្ចុប្បន្នខេត្តនេះបាននិងកំពុងអង្រួនបេះដូងភ្ញៀវទេសចរជាតិអន្តរជាតិយ៉ាងខ្លាំងឲ្យចូលទៅទស្សនាកម្សាន្ត ដោយសារតែហេដ្ឋារចនាសម្ព័ន្ធទាំងឡាយជាពិសេសផ្លូវថ្នល់, អគារពាណិជ្ជកម្ម, សណ្ឋាគារ, ហេដ្ឋារចនាសម្ព័ន្ធ, ឆ្នេរសមុទ្រ, ឆ្នេរខ្សាច់, កោះ  ជាដើម បាននិងកំពុងកសាង និងជួសជុល កែលម្អឡើងវិញយ៉ាងស្រស់ស្អាត គួរជាទីទាក់ទាញ។ 

ថ្លែងទៅកាន់អ្នក សារព័ត៌មាន ពេលចុះត្រួតពិនិត្យមូលដ្ឋានអាជីវកម្មនៅតាមឆ្នេរសមុទ្រ នៃក្រុងព្រះសីហនុ កាលពីថ្ងៃទី០១ ខែធ្នូ  លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៏ បានអះអាងថា ខេត្តព្រះសីហនុ គឺជាគោលដៅទេសចរណ៍ដ៏ពិសេសមួយសម្រាប់ការបើក ទទួលទេសចរ ណ៍វ៉ាក់សាំង ស្រប ពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកប្រទេសទទួលទេសចរឡើងវិញ។  លោក ថា គោលដៅខេត្តព្រះសីហនុ គឺមាន លក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលភ្ញៀវទេសចរ ដែលចាក់វ៉ាក់សាំងពេញលេញ និងជាគោលដៅទេសចរ សុវត្ថិភាព ស្របតាមសូចនាករគោល ដែលដាក់ចុះដោយក្រសួងទេសចរណ៍។

photo_2021-12-02_15-52-53 (10)m

បើតាម លោកថោង ខុន  ចាប់តាំងពីសម្ដេចតេជោនាយករដ្ឋមន្ត្រីប្រកាសបើកប្រទេសមកជនបរទេស ដែលបានចូលមកតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានការកើនឡើងរហូតដល់ជាង៧០០នាក់ក្នុងមួយថ្ងៃក្នុងនោះមានទាំងអ្នកដំណើរ និងភ្ញៀវទេសចរ។ នៅទូទាំងប្រទេស ក៏មានការកើនឡើងផងដែរ។ លោកបន្តថា ភ្ញៀវទេសចរនឹងមកទស្សនាខេត្តព្រះសីហនុកាន់តែច្រើន  ព្រោះកម្ពុជា នឹងមានរៀបចំព្រឹត្តិការណ៍អន្តរជាតិជាច្រើន ដូចជានៅថ្ងៃទី១២-១៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រណាំងទូកក្ដោងជម្រើសជើងឯកអាស៊ីអាគ្នេយ៍ ដែលព្រឹត្តិការណ៍កីឡានេះនឹងរៀបចំនៅសមុទ្រនៃក្រុងព្រះសីហនុ ។

ចំណែកនៅថ្ងៃទី ១៦-២២ ខែមករា ឆ្នាំ២០២២ ខាងមុខដែរកម្ពុជាទទួលរៀបចំព្រឹត្តិការណ៍វេទិកាទេសចរណ៍អាស៊ាន (ATF2022) ដោយក្នុងនោះ កម្ពុជាបានអញ្ជើញរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសសមាជិកអាស៊ានទាំង១០ រួមទាំងមានអ្នកចូលរួមសរុបប្រមាណ៦០០នាក់។ ម្យ៉ាង វិញទៀត នៅចុងឆ្នាំ២០២២ កម្ពុជាក៏នឹងទទួលរៀបចំមហាសន្និបាតក្លឹបឆ្នេរអន្តរជាតិ និងការរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រនៅខេត្តព្រះសីហនុនេះទៀតផងដែរ។ ក្រៅពីនេះនឹងមានព្រឹត្តិការណ៍ទេសចរណ៍ជាច្រើនទៀត។ លោកថា ខេត្តព្រះសីហនុអាចទទួលរៀបចំព្រឹត្តិការណ៍ជាតិ-អន្តរជាតិធំៗបានទាំងអស់ មិនថាព្រឹត្តិការណ៍កីឡា ព្រឹត្តិការណ៍ទេសចរណ៍ និង កិច្ចប្រជុំកំពូលៗ (MICE) គឺអាចធ្វើបានទាំងអស់។

photo_2021-12-02_15-52-54 (2)m

លោករដ្ឋមន្ត្រី ថោង ខុន បញ្ជាក់ថា អ្វីដែលជាបំណងប្រាថ្នារបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិនោះ គឺចង់ទស្សនា និងលេងកម្សាន្តនៅសមុទ្រ ឆ្នេរ និងកោះស្អាតៗ នៅខេត្តព្រះសីហនុ។
ក្រៅពីនេះ ខេត្តព្រះសីហនុ ក៏ថែមទាំងមានភាពទាក់ទាញផ្សេងទៀតដែរ ដូចជាការអភិវឌ្ឍទីក្រុងវៃឆ្លាត សមិទ្ធផលផ្លូវ  និងប្រព័ន្ធហេដ្ឋារចនាសម្ពន្ធថ្មីៗ ដែលស្ថាបនាឡើងស្របតាមស្ដង់ដាអន្តរជាតិ ការគិតគូរអំពីសោភណ្ឌភាពឆ្នេរ ការរៀបចំសណ្ដាប់ធ្នាប់បានល្អ នៅតាមកោះនានា ក៏មានការបង្កើតរីសតច្រើន រីឯមូលដ្ឋានអាជីវកម្ម ដែលមានឧបនិស្ស័យគាំទ្រវិស័យទេសចរណ៍ក៏មានច្រើនដែរ ដែលជាការទាក់ទាញចំណាប់អារម្មណ៍យ៉ាងសំខាន់សម្រាប់ទេសចរណ៍ផ្ទៃក្នុង ក៏ដូចជាទេសចរអន្តរជាតិ។

នៅខេត្តសៀមរាបជាគោលដៅទេសចរណ៍ប្រវត្តិសាស្ត្រ វប្បធម៌ដ៏ទាក់ទាញមួយសម្រាប់ពិភពលោកទាំងមូល ប៉ុន្តែនៅខេត្តព្រះសីហនុ ក៏ជាគោលដៅឆ្នេរស្អាតមិនចាញ់ប្រទេសដទៃឡើយ។ លោករដ្ឋមន្ត្រី បង្ហើប ថា នៅថ្ងៃអនាគត កំពង់ផែក្រុងព្រះសីហនុនឹងក្លាយជាទីតាំងផ្លាស់ប្ដូរពាណិជ្ជកម្មអន្តរជាតិ ដូចទៅនឹងកំពង់ផែនៅសិង្ហបុរីដែរ ៕  (មានជ័យ)

photo_2021-12-02_15-52-53 (8)m

 

photo_2021-12-02_15-52-54m

 

photo_2021-12-02_15-52-53 (9)m

 

photo_2021-12-02_15-52-54 (3)m

 

photo_2021-12-02_15-52-55m

 

photo_2021-12-02_15-52-54 (4)m

 

photo_2021-12-02_15-52-53m

 

photo_2021-12-02_15-52-53 (3)m

 

photo_2021-12-02_15-52-53 (4)m

 

photo_2021-12-02_15-52-53 (2)m

 

photo_2021-12-02_15-52-53 (5)m

 

photo_2021-12-02_15-52-53 (7)m


 


ថ្ងៃព្រហស្បតិ៍, 02 ខែធ្នូ 2021 16:15  មានជ័យ