BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ហោរាសាស្រ្តសម្រាប់ថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០២១

ថ្ងៃព្រហស្បតិ៍, 02 ខែធ្នូ 2021 09:21  BeeTube News
A1

ឆ្នាំជូត (រាសីល្អជាមធ្យម)

តើ​រាងកាយ​របស់លោក​អ្នក​នឿយហត់ ​បន្ទាប់ពី​ធ្វើ​សកម្មភាព​ច្រើន​ពេក​មែនទេ? ធ្វើ​​វា​តាមសម្រួលនៅ​ក្នុង​ថ្ងៃ​នេះ ហើយ​កុំ​ធ្វើ​ផែនការ​ធំ​ណាមួយ​ក្នុង​ពេលប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ វាជាការល្អក្នុងការសម្រាក បន្ធូរអារម្មណ៍ និងរីករាយជាមួយភាពសាមញ្ញនៅក្នុងផ្ទះ និងក្រុមគ្រួសាររបស់លោកអ្នក។ នៅកន្លែងធ្វើការ កុំប្រកាន់ច្រើនពេក ប្រសិនបើមិត្តរួមការងារចង់ឈ្លោះជាមួយលោកអ្នក។

A2

ឆ្នាំឆ្លូវ (រាសីឡើងខ្ពស់ត្រដែត)

ដល់ពេលប្តេជ្ញាហើយ! មិនថាលោកអ្នកត្រូវបានគេផ្តល់គម្រោងការងារថ្មីជាយូរមកហើយ ឬលោកអ្នកកំពុងគិតអំពីពិធីរៀបអាពាហ៍ពិពាហ៍នោះទេ វាដល់ពេលដែលត្រូវធ្វើវាហើយ។ ប្រាកដណាស់ លទ្ធផលមិនអាចទាយទុកជាមុនបានទេ ប៉ុន្តែជីវិតទាមទារឲ្យឆ្ពោះទៅមុខជានិច្ច។ លោកអ្នក​មិន​អាច​រីក​ចម្រើន ​និង​រៀន​ដោយ​មិន​មាន​ការ​បោះ​ជំហាន​ធំ​មួយ​ចំនួន​នោះទេ។

A3

ឆ្នាំខាល (រាសីល្អជាមធ្យម)

តើលោក​អ្នក​សង្ឃឹម​ថា​នឹង​ក្លាយ​ជា​អ្នក​មាន​នៅ​ថ្ងៃ​នេះ​ទេ? មិនថាលោកអ្នកខ្វល់ខ្វាយអំពីការចុះហត្ថលេខាលើគណនីថ្មី ឬកំពុងរង់ចាំប្រាក់ខែថ្មីរបស់លោកអ្នក នោះលោកអ្នកយល់ល្អធ្វើខ្លួនធម្មតាៗ ព្រោះលោកអ្នកបានដឹងច្បាស់អំពីវាទៅហើយ។ ការសប្បាយរីករាយខ្លាំងពេកនឹងរារាំងការរីកចំរើនរបស់លោកអ្នកតែប៉ុណ្ណោះ។ ដកដង្ហើមវែងៗ ហើយអ្វីៗនឹងដំណើរការទៅតាមពេលវេលារបស់ពួកគេ។ កុំប្រញាប់វា។

A4

ឆ្នាំថោះ (រាសីល្អជាមធ្យម)

មិនចាំបាច់រត់ទៅមកនៅថ្ងៃនេះ ដើម្បីព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងដើម្បីមនុស្សគ្រប់គ្នានោះទេ។ តាមពិតទៅ លោកអ្នកប្រហែលជានឹងធ្វើការងារបានកាន់តែច្រើន ប្រសិនបើលោកអ្នកបន្ថយសកម្មភាពរបស់អ្នកបន្តិច។ ដាក់​ភ្លេង​បន្ធូរ​អារម្មណ៍ ហើយ​សម្រាកឲ្យបានច្រើន។

A5

ឆ្នាំរោង (រាសីឡើងខ្ពស់ត្រដែត)

លោកអ្នកដឹងពីអ្វីដែលពួកគេនិយាយ៖ អាកប្បកិរិយានៃការដឹងគុណ ទាក់ទាញអ្វីដែលល្អចូលក្នុងជីវិតរបស់លោកអ្នក។ ត្រូវរីករាយចំពោះអ្វីដែលលោកអ្នកមាន។ ផ្តោតលើអ្វីដែលត្រឹមត្រូវ និងធ្វើការ ហើយលោកអ្នកអាចដោះស្រាយអ្វីដែលនៅសល់បាន។

A6

ឆ្នាំម្សាញ់ (រាសីស្រុតចុះ)

មិត្តភ័ក្តិ ឬមនុស្សមុខពីរ? វាប្រហែលជាពិបាកក្នុងការប្រាប់ថា មនុស្សម្នាក់នោះដែលលោកអ្នកបានដើរលេងជាមួយនាពេលថ្មីៗនេះជាមិត្ត ឬជាមនុស្សមុខពីរនោះទេ។ មានការប្រុងប្រយ័ត្នចំពោះមនុស្សដែលអ្នកជឿទុកចិត្ត និងមនុស្សដែលលោកអ្នកមានភាពស្មោះត្រង់ជាមួយ។

A7

ឆ្នាំមមី (រាសីស្រុតចុះ)

ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​ប្រហែល​ជា​លោកអ្នកមានភាពមមាញឹក​បន្តិចហើយ។ យប់​នេះ យល់​ល្អ​​យកពេលសម្រាកខ្លះៗ ជាជាងចេញ​ទៅ​ក្រៅ​ជាមួយ​មិត្តភ័ក្ដិ ឬ​ចាប់​ផ្ដើម​គម្រោង​ការងារផ្សេងៗ។

A8

ឆ្នាំ​មមែ (រាសីល្អជាមធ្យម)

​ភាព​មមាញឹកដែលលោកអ្នកមាន ​គួរតែ​ស្ងប់​ស្ងាត់​ដោយសារ​ឥទ្ធិពល​នៃ​ថ្ងៃ​នេះ​។ ប្រសិនបើលោកអ្នកអាច សូមស្នាក់នៅជិតផ្ទះ ឬយ៉ាងហោចណាស់ធ្វើការដល់ពេលអាហារថ្ងៃត្រង់ ដូច្នេះលោកអ្នកអាចចាកចេញបានលឿន។ ចាប់ផ្តើមនៅពេលល្ងាចដោយភាពស្ងៀមស្ងាត់ និងបន្ធូរអារម្មណ៍។

A9

ឆ្នាំវក (រាសីល្អជាមធ្យម)

រឿងលុយកាក់ នឹងបានទៅដល់មនុស្សដែលមិនប្រើកម្លាំងបាយ ដើម្បីទទួលបានវា។ ទទួលបានអ្វីដែលលោកអ្នកចង់បានដោយមានភាពដាក់ខ្លួន មិនបង្ខំ និងស្ងប់ស្ងាត់។ ហើយលោកអ្នកផ្សេងទៀតនឹងឆ្ងល់ថា តើមានអ្វីកើតឡើងចំពោះលោកអ្នក។

A10

ឆ្នាំរកា (រាសីល្អជាមធ្យម)

ត្រូវមានជំនឿបន្តិច។ អ្វីមួយដែលធ្វើឲ្យលោកអ្នកកំពុងមានភាពតានតឹងនឹងប្រែជាល្អវិញ។ វា​ប្រហែល​ជា​រឿងល្អប្រសិនបើលោកអ្នកធ្វើការរបស់អ្នកតាមសម្រួល ​និងធ្វើ​អ្វី​ដែល​ល្អ​សម្រាប់​ខ្លួនលោក​អ្នក​។

A11

ឆ្នាំច (រាសីល្អជាមធ្យម)

មនុស្ស​ដែលច្បាស់លាស់នឹងលោកអ្នក អាច​ឈរ​ក្បែរលោក​អ្នក​នៅ​ថ្ងៃ​នេះ។ មិន​ថា​វា​ជា​ស្នេហា​ពិត ឬ​លោកអ្នក​ដែល​អាច​ជួយ​អាជីព​របស់​អ្នក​នោះ​ទេ ចូរ​យក​ចិត្ត​ទុក​ដាក់នូវអ្វីដែលនៅជុំវិញខ្លួនលោកអ្នក។ លោកអ្នកក៏គួរតែមានការប្រុងប្រយ័ត្ននូវអ្វីដែលលោកអ្នកនិយាយទៅកាន់មនុស្សប្លែកមុខផងដែរ។ លោកអ្នក​មិន​ដែល​ដឹង​ថា​ នរណា​ម្នាក់​​នឹង​ប្រកាន់អ្នក ​ឬ​ចាប់​អារម្មណ៍លើអ្នក ដោយការនិយាយស្តីរបស់អ្នកនោះទេ។

A12

ឆ្នាំកុរ (រាសីស្រុតចុះ)

ភាព​តានតឹង​អ្វី​ដែល​កើត​ឡើង​ក្នុង​ជីវិត​របស់លោក​អ្នក ​ប្រហែល​ជា​ធ្វើ​ឱ្យលោក​អ្នក​ឆេវឆាវ​បន្តិច។ កុំជះកំហឹងរបស់អ្នកទៅកាន់​សមាជិក​គ្រួសារ ឬ​មិត្តភ័ក្តិរបស់លោកអ្នក ព្រោះពួកគេ​ប្រហែល​ជា​មិន​សម​នឹងទទួលយកវានោះទេ។ យប់នេះ លំហែអារម្មណ៍របស់លោកអ្នកជាមួយនឹងអាហាឆ្ងាញ់ៗជាមួយក្រុមគ្រួសារ ឬមិត្តភ័ក្តិរបស់លោកអ្នក។


ថ្ងៃព្រហស្បតិ៍, 02 ខែធ្នូ 2021 09:21  BeeTube News