BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នាវាមុជទឹកដើរដោយឋាពលនុយគ្លេអ៊ែរចិនបើកលើផ្ទៃទឹកក្នុងច្រកតៃវ៉ាន់

ថ្ងៃព្រហស្បតិ៍, 02 ខែធ្នូ 2021 08:43  គុន ច័ន្ទរដ្ឋា

photo_2021-11-27_21-07-55 (1)

CBN-

នាវាមុជទឹកចិនដែលដើរដោយឋាមពលនុយគ្លេអ៊ែរបានបើកបរនៅលើផ្ទៃទឹកក្នុងច្រកចេញចូលតៃវ៉ាន់កាលពីថ្ងៃច័ន្ទ,អ្នកវិភាគខាងយោធាអាមេរិកបាននិយាយ ដែលជាទង្វើរដ៏កម្រដែលអាចជាការបញ្ជូនសារទៅកាន់ទីក្រុងវ៉ាស៊ីនតុន។ អ្នកសសេរអត្ថបទនៃវិទ្យាស្ថាននាវាលោក H-ISutton បានបង្ហោះរូបភាព ដែលថតបានដោយផ្កាយរណបអង្គការអវកាសអឺរ៉ុប Sentinel-2 នៅវេលាម៉ោង១០am  ដែលលោកបាននិយាយថា ចិនបានបង្ហាញនូវនាវាមុជទឹកដែលផ្ទុកម៊ីស៊ីលបាល់លីស្ទីកនិងហែរហមដោយនាវាពិឃាតនៅលើដែនទឹក។

លោកបាននិយាយថានាវាមុជទឹកនេះ បានធ្វើដំណើរទៅទិសខាងជើង ចេញពីមូលដ្ឋានកងទ័ពរំដោះប្រជាជនចិនដែលស្ថិតនៅ Yulin ,នៅលើកោះហៃណាន់ភាគខាងត្បូងនៅក្នុងសមុទ្ទចិនខាងត្បូង។លោកបាននិយាយថាទំនងដូចជានាវាមុជទឹកនេះបានឆ្លងកាត់ជាប្រចាំ ដោយលោកបានសំគាល់ឃើញថានាវាមុជទឹកចិនបានត្រឡប់ពីទិសខាងជើងទៅកាន់កន្លែងជួសជុលនាវានៅក្នុងសមុទ្ទBonaire ដើម្បីជួសជុលឬក៏រុះរើម៉ាស៊ីន។ អ្នកជំនាញបាននិយាយថាវាមិនមែនជារឿងធម្មតាសំរាប់នាវាមុជទឹកដែលផ្ទុកមីស៊ីលបាល់លីស្ទីកបណ្តែតខ្លួនលើផ្ទៃទឹក។

កាលពីថ្ងៃច័ន្ទ,យន្តហោះប្រឆាំងនឹងនាវាមុជទឹកអាមេរិក P-8A បានហោះល្បាតនៅលើច្រកតៃវ៉ាន់ដោយបានហោះចេញពីមូលដ្ឋានទ័ពអាកាស Mishawaka ក្នុងប្រទេសជប៉ុន បើយោលទៅតាមក្រុមអ្នកតាមដាននៃវិទ្យាស្ថានយុទ្ធសាស្ត្រចិននៅក្នុងសមុទ្ទចិនខាងត្បូង។ពួកគេបានិយាយថា យន្តហោះអាមេរិកបានហោះមកជិតប្រហែលជា៣០គីឡូម៉ែត្រពី Fuzhou  ជាទីក្រុងមួយនៅទិសនិរតីរបស់ចិនដែលជាទីតាំងនៃមូលដ្ឋានទ័ពអាកាសចិន ចម្ងាយនេះស្ថិតនៅក្នុងរង្វង់ខ្សែរការពារនៃកោះតៃវ៉ាន់ដែលយន្តហោះនេះបានហោះជាប្រចាំផងដែរ។

កាលពីខែមុននាវាមុជទឹក USS -Connecticut ត្រូវបានគេនិយាយថាបានធ្វើដំណើរជាច្រើនសប្តាហ៍នៅលើផ្ទៃទឹកទៅកាន់មូលដ្ឋានអាមេរិកនៅកោះ Guam បន្ទាប់ពីបានត្រូវរងនូវការខូចខាតដោយសារបានបុកភ្នំនៅក្នុងបាតសមុទ្ទក្នុងសមុទ្ទចិនខាងត្បូងដែលបណ្តាលឲ្យរងរបួសនាវិក១១នាក់។ ប៉េកាំងបានចាត់ទុកតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួនហើយក៏មិនបានបដិសេធនឹងប្រើកំលាំងដើម្បីចាប់យកកោះដែលគ្រប់គ្រងដោយខ្លួនឯងយកមកកាន់កាប់វិញដែរ។ ភាពតានតឹងបានកើនឡើងនៅច្រកតៃវ៉ាន់ខណៈដែលទីក្រុងប៉េកាំងជំរុញនូវការគំរាមកំហែងខាងយោធានិងដាក់សម្ពាធការទូតផងដែរទៅលើទីក្រុងតៃប៉ិ ។


ថ្ងៃព្រហស្បតិ៍, 02 ខែធ្នូ 2021 08:43  គុន ច័ន្ទរដ្ឋា