BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាមេរិកព្រមានការឈ្លានពានជាថ្មីម្តងទៀតរបស់រុស្សីទៅលើអ៊ុយក្រែននឹងមានផលវិបាកធ្ងន់ធ្ងរ

ថ្ងៃពុធ, 01 ខែធ្នូ 2021 10:19  គុន ច័ន្ទរដ្ឋា

photo_2021-12-01_02-11-11 (1)

CBSNews-

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Antony Blinken បាននិយាយកាលពីថ្ងៃអង្គារ៍ថាការឈ្លានពានជាថ្មីទៀតរបស់រុស្សីទៅលើអ៊ុយក្រែននឹងមានផលវិបាកធ្ងន់ធ្ងរ ក្នុងអម្លុងពេលដែលលោកទៅធ្វើទស្សនកិច្ចនៅ Latvia ជាកន្លែងដែលរដ្ឋមន្ត្រីក្សួងការបរទេស NATO បានមកជួបជុំគ្នាអំពីការដែលរុស្សីបានប្រមូលផ្តុំកងទ័ពនៅក្បែរព្រំប្រទល់ អ៊ុយក្រែន។ នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ សហរដ្ឋអាមេរិកនិងមន្ត្រីដ៏ទៃទៀតបានប្រកាសភាពអាសន្នអំពីការប្រមូលផ្តុំកងទ័ពរុស្សីដ៏មានចំនួនដ៏ច្រើននៅក្បែរព្រំប្រទល់អ៊ុយក្រែន ដោយមានការព្រួយបារម្ភអំពីការវាយលុកឬក៏មានការកើនឡើងនូវជម្លោះដ៏រ៉ាំរ៉ៃអស់រយៈពេល៧ឆ្នាំនៅភាគខាងកើត អ៊ុយក្រែន Donbas។

Blinken បានហៅចលនាកងទ័ពរបស់រុស្សីថាមិនធម្មតា និងបានបន្ថែមថាសកម្មភាពដែលបង្ករឡើងដោយរុស្សីវាជាការព្រួយបារម្ភយ៉ាងខ្លាំងសំរាប់សហរដ្ឋអាមេរិក។ មន្ត្រីរុស្សីបាននិយាយថារបាយការណ៍នៃការប្រមូលផ្តុំកងទ័ពវាគ្មានមូលដ្ឋាននិហបានចោទប្រកាន់ NATO ថាបានកសាងនូវការឈរជើងកម្លាំងទ័ពនៅជិតផ្ទះរបស់ខ្លួន។ ប្រមុខការទូតជាន់ខ្ពស់របស់រុស្សី លោក Sergei Lavrov បានវាយប្រហារទៅលើកងទ័ពសម្ព័ន្ធមិត្តក្នុងការដាក់ពង្រាយកងទ័ពនិងគ្រឿងសព្វាវុធសំខាន់ៗនៅជិតព្រំប្រទល់រុស្សីនិងបាននិយាយថា ទីក្រុងមូស្គូអាចនឹងឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខពីបស្ចឹមប្រទេសនិងអ៊ុយក្រែនបើសិនជាមានការចាំបាច់។

“ការពិតគឺថា យើងកំពុងតែរងនូវការចោទប្រកាន់ក្នុងការធ្វើសមយុទ្ធយោធានៅក្នុងដែនដីដែលជាអធិបតេយ្យបូរណៈភាពជាតិរបស់យើង ពីសំណាក់ប្រទេសដែលបានបញ្ជូនកងទ័ពនិងសព្វាវុធយោធាមកកាន់ព្រំប្រទល់របស់យើងក្នុងចំនួនដ៏មហិមា ហើយការពិតមួយទៀត សហរដ្ឋអាមេរិកបានឡោមព័ទ្ធយើងពីគ្រប់ទិសជាមួយនឹងមូលដ្ឋានទ័ពគ្រប់កន្លែងដែលកូនក្មេងក៏អាចដឹងបានដែរ” Lavrov បាននិយាយកាលពីពីថ្ងៃអង្គារ៍ “នៅមានទៀត ការច្រឡោតខឹងនេះវាហាក់ដូចជាប្រញ៉ាប់ប្រញ៉ាល់ពេក”លោកបានបន្ថែម ដោយយោងទៅតាមការខ្វាយខ្វល់របស់មេដឹកនាំបស្ចឹមប្រទេសអំពី ការឈ្លានពានដោយរុស្សីទៅលើអ៊ុយក្រែន។

រដ្ឋមន្ត្រីក្រសួងការពារជាតិ អ៊ុយក្រែនដែលទើបនឹងតែងតាំងថ្មី លោក Alexey Reznokov បានផ្តល់យោបល់ថា ការប្រមូលផ្តុំកងទ័ពក្នុងពេលបច្ចុប្បន្ននេះ ទំនងភាគច្រើនមានការពាក់ព័ន្ធទៅនឹងការជួបប្រជុំនាពេលខាងមុខតាមវីឌីអូរវាងលោកប្រធានាធិបតី Joe-Biden និងលោកប្រធានាធិបតី Vladimir Putin ដែលវិមានក្រឹមឡាំងបាននិយាយថាអាចនឹងកើតមានឡើងនៅចុងឆ្នាំនេះ។ កាលពីថ្ងៃសុក្រ លោក Biden បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងនិយាយជាមួយលោក Putin និងលោកប្រធានាធិបតី អ៊ុយក្រែន Volodymyr Zelenskiy ទៅតាមការដែលអាចធ្វើទៅបាន។


ថ្ងៃពុធ, 01 ខែធ្នូ 2021 10:19  គុន ច័ន្ទរដ្ឋា