BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីធ្វើការកត់សំគាល់អង់គ្លេសបញ្ជូនរថក្រោះទៅកាន់ប្រទេសអាល្លឺម៉ង់

ថ្ងៃពុធ, 01 ខែធ្នូ 2021 09:57  គុន ច័ន្ទរដ្ឋា

photo_2021-12-01_09-24-03 (1)

19fortyfive-

អង់គ្លេសនឹងបញ្ជូនរថក្រោះទៅឈរជើងនៅអាល្លឺម៉ង់ដែលជាសញ្ញាមួយប្រាប់ទៅរុស្សីកុំឲ្យវាយប្រហារទៅលើអ៊ុយក្រែន។ វាក៏ជាសញ្ញាផងដែរថាសង្រ្គាមត្រជាក់បានវិលត្រឡប់មកវិញហើយ។ទើបតែ១ឆ្នាំមុន,អង់គ្លេសបានដកទ័ពភាគច្រើនចេញពីអាល្លឺម៉ង់នៅពេលប្រទេសនេះបានកាត់ថវិការក្រសួងការពារជាតិ។ ឥឡូវនេះកងទ័ពអង់គ្លេសបានវិលត្រឡប់វិញ ប៉ុន្តែថាតើគេអាចមានកំលាំងគ្រប់គ្រាន់ក្នុងការធ្វើឲ្យរុស្សីមានការរុញរាដែរឬទេ?

“នៅក្រោមផែនការថ្មី ,រថក្រោះបន្ថែមទៀតនឹងឈរជើងបោះទីតាំងនៅ Sennelager ,អាល្លឺម៉ង់,ដែលជាផែនការឈ្លាសវៃរបស់ផែនការ NATO ដើម្បីបោះជំហ៊ានទៅមុខ មានន័យថាអង្គភាពរថក្រោះទាំងមូលនឹងឈរជើងនៅក្នុងទ្វីបអឺរ៉ុបជាលើកដំបូងចាប់តាំងពីដកចេញនៅឆ្នាំ២០១០ ដែលជាការសើរើនូវយុទ្ធសាស្ត្រការពារជាតិ”បើយោលទៅតាម Daily Telegraph ។ មិនមានកងទ័ពថ្មើរជើងនឹងដាក់ពង្រាយវិញនៅអាល្លឺម៉ង់ទេ។ ផ្ទុយទៅវិញ នឹងមានការផ្លាស់ប្តូរវេននៅក្នុងមូលដ្ឋាន Sennelager ដោយប្រើរថក្រោះក្នុងការសមយុទ្ធឬក៏ប្រុងប្រៀបដើម្បីដាក់ពង្រាយនៅក្នុងប្រទេស Estonia ។

ឧត្តមសេនីយ៍ទោ Ralph Wooddisse ដែលជាមេបញ្ជាការកងទ័ពនៅលើទីលានបានប្រាប់ The Financial Times ថា “យើងនឹងដាក់ពង្រាយចំនួនរថក្រោះដែលមានសារៈសំខាន់សំរាប់រុលទៅមុខដើម្បីឲ្យបានលឿនក្នុងករណីដែលមានតម្រូវការនៅកន្លែងណាមួយនៅក្នុងតំបន់”។ មន្ត្រីរដ្ឋាភិបាលម្នាក់មិនបានគូសបញ្ជាក់ពីចំនួនទេ ប៉ុន្តែបាននិយាយថាផែនការដែលបានប្រមើលមើល ប្រហែលជារថក្រោះរាប់រយនឹងបោះទីតាំងនៅ Snnelager The Timesបាបបញ្ជាក់។

នៅក្នុងឆ្នាំ១៩៤៥ នៅពេលដែលអាល្លឺម៉ង់និងសម្ព័ន្ធមិត្តបានកាន់កាប់អាល្លឺម៉ង់ដើម្បីលប់បំបាត់ពួក Nazism កងទ័ពទាំងនោះបានស្ថិតនៅក្នុងអម្លុងពេលសង្រ្គាមត្រជាក់។ នៅក្នុងឆ្នាំ២០១៩ វត្តមានរបស់កងទ័ពអង់គ្លេសនៅក្នុងប្រទេសអាល្លឺម៉ង់បានថយចុះមកត្រឹមចំនួន ២៨៥០ នាក់ ដូច្នេះគេបានបិទទីបញ្ជាការយោធាអង់គ្លេសនៅក្នុងខែកុម្ភះ២០២០ ។ ទោះជាយ៉ាងណាក៏ដោយ ខណៈដែលរុស្សីបានប្រមូលផ្តុំកងទ័ពបានធ្វើឲ្យមានការព្រួយបារម្ភថាអាចនឹងមានការឈ្លានពានទៅលើអ៊ុយក្រែន ដូច្នេះអង់គ្លេសនឹងប្រឈមមុខនឹងបញ្ហាទោះបីជាអង់គ្លេសបានសំរេចចិត្តថានឹងជួយអ៊ុយក្រែនក៏ដោយ។

ម៉្យាងវិញទៀតការប៉ះទង្គិច ការប៖ទង្គិចណាមួយរវាងរុស្សីនិងរថក្រោះអង់គ្លេសអាចនឹងរីករាលដាលទៅដល់សង្រ្គាមរវាងរុស្សីនិង NATO រួមទាំងសហរដ្ឋអាមេរិក។ការវិលត្រឡប់របស់អង់គ្លេសទៅកាន់អាល្លឺម៉ង់អាចជាសញ្ញាមិនធ្ងន់ធ្ងរដែលរុស្សីអាចមិនយកចិត្តទុកដាក់ តែទោះជាយ៉ាងណាក៏ដោយវាជាសញ្ញាមួយ។


ថ្ងៃពុធ, 01 ខែធ្នូ 2021 09:57  គុន ច័ន្ទរដ្ឋា