BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ៊ុយក្រែនស្ថិតនៅក្នុងភាពប្រកាសអាសន្នខណៈដែលការគំរាមធ្វើរដ្ឋប្រហារដែលគាំទ្រដោយរុស្សីលេចឡើងស្ទុងៗ

ថ្ងៃពុធ, 01 ខែធ្នូ 2021 09:06  គុន ច័ន្ទរដ្ឋា

photo_2021-11-30_02-38-18 (1)

USNews-

រដ្ឋាភិបាលអ៊ុយក្រែនស្ថិតនៅក្នុងភាពប្រកាសអាសន្ននៅក្នុងសប្តាហ៍នេះបន្ទាប់ពីមានរបាយការណ៍ចារកម្មបានបញ្ចេញឲ្យដឹងកាលពីថ្ងៃសុក្រដោយលោកប្រធានាធិបតី Volodymir Zelenzkyi ដែលបានចង្អុលបង្ហាញថា ការប៉ុនប៉ងធ្វើរដ្ឋប្រហារដែលគាំទ្រដោយរុស្សីវាជាចរិតដែលមានពីធម្មជាតិ។ថ្លែងទៅកាន់អ្នកយកព័ត៌មានកាលពីព្រឹកថ្ងៃច័ន្ទ,រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន លោក Dymitro Kuleba បាននិយាយថា អង្គការដែលអនុវត្តិច្បាប់នៅក្នុងប្រទេសរបស់លោកកំពុងតែធ្វើការសិក្សារនូវរបាយការណ៍ចារកម្មដែល Zelenzkyi បាននិយាយនៅក្នុងសន្និសិទកាសែតមួយកាលពីសប្តាហ៍មុន។

ប៉ុន្តែលោកបានបន្ថែមថា វាមិនទាន់ច្បាស់លាស់នៅឡើយទេព្រោះរបាយការណ៍នេះវាគ្រាន់តែជាចលនាមួយដែលស្មើនឹងការប៉ុនប៉ងរបស់លោកប្រធានធិបតី Vladimir Putin ដើម្បីដាក់សម្ពាធមកលើអតីតសាធារណរដ្ឋដែលជារដ្ឋរណប ស្របពេលដែលមានការគំរាមពីកងទ័ពរុស្សី។ "នៅពេលដែលយើងនិយាយអំពីសង្រ្គាមកូនកាត់ សម្ពាធយោធាពីខាងក្រៅវានឹងក្លាយទៅជាដំណឹងដែលចេញពីមាត់មួយទៅមាត់មួយ ដែលនឹងធ្វើឲ្យមានអស្ថិរភាពផ្ទៃក្នុង ក្នុងប្រទេសរបស់យើង Kuleba" បាននិយាយនៅក្នុងសន្និសិទតាមទូរទស្សន៍ពីទីក្រុង Kyiv ។ ខ្ញុំចង់ដឹងឲ្យច្បាស់ បើសិន… បើសិនជារុស្សីប្រែក្លាយមធ្យោបាយចុងក្រោយឲ្យទៅជាប្រតិបត្តិការណ៍និងវិធានការណ៍ឈ្លានពានដោយយោធា។

អ៊ុយក្រែន,សហរដ្ឋអាមេរិក និងដៃគូរនៅក្នុងអឺរ៉ុបបានបញ្ចេញនូវការប្រកាសភាពអាសន្ននៅក្នុងសប្តាហ៍ថ្មីនេះខណៈដែលរុស្សីបានប្រមូលផ្តុំកងទ័ពនៅតាមព្រំប្រទល់ជាប់នឹងអ៊ុយក្រែន។រុស្សីក៏បានចល័តទ័ពជាច្រើនពាន់នាក់ដាក់ពង្រាយនៅឧបទ្វីប Crimea នៅដើមឆ្នាំនេះក្រោមរូបភាពធ្វើសមយុទ្ធ ប៉ុន្តែមិនបានដកចេញវិញទេ ហើយមន្ត្រីបស្ចឹមប្រទេសរួមទាំងលោក Kuleba កាលពីថ្ងៃច័ន្ទ ជឿផងដែរថាវិបត្តិជនអន្តោរប្រវេសន្ត៍នៅ Belarus ក៏រៀបចំឡើងដោយលោក Putin ដើម្បីបង្ករអស្ថិរភាពនៅអឺរ៉ុបជាពិសេស អ៊ុយក្រែន។

នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រ Zelenzkiy បាននិយាយថា ពាណិជ្ជករ Rinat Akhmatovនៅក្នុងចំណោមប្រជាពលរដ្ឋដែលមានជាងគេនៅអ៊ុយក្រែន “បានគូសវាសសង្រ្គាមប្រឆាំងនឹងរដ្ឋអ៊ុយក្រែន”។ លោកបាននិយាយថា “ព័ត៌មានសម្ងាត់នេះយ៉ាងហោចណាស់ក៏មានប្រភពខ្លះចេញពីរដ្ឋាភិបាលអាមេរិក ប្រភពដែលមិនបញ្ចេញឈ្មោះដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ Zelenskiy បានប្រាប់កាសែត Politico ។ Akhmatova និងវិមានក្រឹមឡាំងបានបដិសេធនូវគំរោងការដូចនេះ។

រដ្ឋមន្ត្រីក្រសួងការបរទេស NATO កំពុងជួបជុំគ្នានៅ Riga ប្រទេស Latvia ក្នុងថ្ងៃអង្គារ៍ដើម្បីពិភាក្សារស្វែងរកមធ្យោបាយទប់ទល់នឹងទៅនឹងការឈ្លានពានរបស់រុស្សីដែលកំពុងតែមានសភាពកាន់តែតឹងឡើងៗ រួមបញ្ចូលទាំងសក្តានុពលទណ្ឌកម្ម សេដ្ឋកិច្ច ការទូត និងយោធា ដែលជាការឆ្លើយតប។


ថ្ងៃពុធ, 01 ខែធ្នូ 2021 09:06  គុន ច័ន្ទរដ្ឋា