ឆ្នាំជូត (រាសីស្រុតចុះ) លោកអ្នកអាចនឹងឃើញថា ខ្លួនឯងខ្វះថាមពលនៅថ្ងៃនេះ។ ធ្វើកិច្ចការតាមស្រួលបន្តិចសិន ដើម្បីអនុញ្ញាតឱ្យរាងកាយរបស់លោកអ្នកសម្រេចចិត្តលើការបញ្ចេញសកម្មភាពនៅពេលនេះ។ |
|
ឆ្នាំឆ្លូវ (រាសីស្រុតចុះ) សម្ពាធថាមពលនៅថ្ងៃនេះ នឹងដកយកការបំផុសគំនិតដ៏សំខាន់ៗរបស់លោកអ្នក។ បើលោកអ្នកមិនអាចដណ្តើមពួកវាវិញបានទេ លោកអ្នកគួរតែសម្របតាមពួកវា។ |
|
ឆ្នាំខាល (រាសីស្រុតចុះ) យកចិត្តទុកដាក់លើព័ត៌មានលម្អិតនៃឯកសារណាមួយដែលទាក់ទងនឹងរឿងលុយកាក់នៅថ្ងៃនេះ។ ការធ្វេសប្រហែសតូចមួយ អាចធ្វើឱ្យលោកអ្នកធ្លាក់ក្នុងរណ្តៅដ៏ជ្រៅមួយ ជាពិសេសប្រសិនបើវាទាក់ទងជាមួយវិក្កយបត្រ ឬបញ្ហាគណនេយ្យ។ ពិនិត្យឡើងវិញពីរដង ឬបីដង ដើម្បីប្រាកដថាគ្មានកំហុសណាមួយកើតឡើង។ |
|
ឆ្នាំថោះ (រាសីស្រុតចុះ) ការឆាប់ខឹងតិចតួច អាចប្រែក្លាយទៅជាការផ្ទុះកំហឹងយ៉ាងឆាប់រហ័សនៅថ្ងៃនេះ។ សូមមានការប្រុងប្រយ័ត្ន។ ទោះបីជាលោកអ្នកអាចមានអារម្មណ៍ថា វាជារឿងសមហេតុផលក្នុងការបញ្ចេញអាកិប្បកិរិយាណាមួយក៏ដោយ មិត្តភ័ក្តិ ឬមិត្តរួមការងាររបស់លោកអ្នកប្រហែលជាមិនគិតដូច្នេះទេ។ លោកអ្នកគួរមានសុជីវធម៌ និងការអត់ទោស ទោះបីជាលោកអ្នកមានអារម្មណ៍ថា ចង់ស្តីឲ្យនរណាម្នាក់ ឬជះកំហឹងរបស់លោកអ្នកទៅលើអ្វីមួយក៏ដោយ។ |
|
ឆ្នាំរោង (រាសីឡើងខ្ពស់ត្រដែត) វាអាចជាថ្ងៃសំណាងសម្រាប់លោកអ្នក។ ចេញទៅខាងក្រៅ ហើយប្រកួតប្រជែងជាមួយមិត្តរបស់លោកអ្នក ដែលលោកអ្នកបានព្យាយាមយកឈ្នះអស់មួយរយៈជាយូរមកហើយ។ មិនថាជាការលេខអុក វាយកូនបាល់ លេងហ្គេម ឬការចម្អិនអាហារនោះទេ លោកអ្នកនឹងមានឱកាសឈ្នះបន្ថែមលើអ្វីៗទាំងអស់ដែលអ្នកធ្វើ។ |
|
ឆ្នាំម្សាញ់ (រាសីល្អជាមធ្យម) ទោះបីជាមានទិដ្ឋភាពជាច្រើននៃថ្ងៃរបស់លោកអ្នក អាចមានផលអវិជ្ជមានក៏ដោយ ប៉ុន្តែវាជាថ្ងៃដ៏ល្អសម្រាប់ជីវិតស្នេហារបស់លោកអ្នក។ |
|
ឆ្នាំមមី (រាសីល្អជាមធ្យម) ប្រសិនបើថ្ងៃនេះមិនមានការរំភើបច្រើននោះទេ លោកអ្នកប្រហែលជាចង់ដកសៀវភៅដែលលោកអ្នកចង់អានអស់រយៈពេលជាច្រើនខែមកហើយ។ វាជាពេលវេលាដ៏ល្អ ដើម្បីចូលរួមក្នុងការខិតខំប្រឹងប្រែងក្នុងការសិក្សា វគ្គសិក្សាបន្ថែម និងការអភិវឌ្ឍន៍បញ្ញារបស់លោកអ្នក។ |
|
ឆ្នាំមមែ (រាសីឡើងខ្ពស់ត្រដែត) ថ្ងៃនេះ ជាពេលវេលាដ៏ល្អមួយ ដើម្បីបំពេញតម្រូវការជាក់ស្តែងនៃគ្រួសាររបស់លោកអ្នក។ ទាញយកប្រយោជន៍ពីថាមពលវិជ្ជមានដែលបានទទួលនៅពេលនេះ ហើយសម្អាត និងរៀបចំលំនៅដ្ឋានរបស់លោកអ្នកឡើងវិញ។ លោកអ្នកនឹងមានអារម្មណ៍ល្អប្រសើរឡើង នៅពេលដែលអ្វីគ្រប់យ៉ាងនៅក្នុងកន្លែងសមរម្យរបស់វា។ |
|
ឆ្នាំវក (រាសីស្រុតចុះ) ការទំនុកចិត្តខ្លាំងពេក អាចបំផ្លាញផែនការច្បាស់លាស់ណាមួយដែលលោកអ្នកមានសម្រាប់ថ្ងៃនេះ។ ត្រូវប្រាកដថា កុំយកលោកអ្នកណាម្នាក់ដើម្បីជាប្រយោជន៍របស់លោកអ្នក ជាពិសេសអ្នកដែលនៅជិតលោកអ្នកបំផុត។ ទោះបីជាលោកអ្នកមានបំណងល្អបំផុតសម្រាប់ពួកគេក៏ដោយ លោកអ្នកអាចធ្វើឱ្យមនុស្សដែលអ្នកស្រលាញ់បំផុតមានការឈឺចាប់បានដែរ។ |
|
ឆ្នាំរកា (រាសីឡើងខ្ពស់ត្រដែត) ធ្វើសកម្មភាពតាមការសម្រេចចិត្តរបស់លោកអ្នកនៅថ្ងៃនេះ ហើយដោះស្រាយជម្លោះចាស់ៗដែលលោកអ្នកមានទាំងនោះ។ នេះគឺជាពេលវេលាដ៏ល្អសម្រាប់លោកអ្នក ដើម្បីពង្រឹងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរបស់លោកអ្នក ដើម្បីឱ្យលោកអ្នកអាចឈានទៅអនាគតដែលមានភាពច្បាស់លាស់មួយ។ |
|
ឆ្នាំច (រាសីល្អជាមធ្យម) វាអាចទៅរួចដែលលោកអ្នកអាចទទួលបានរង្វាន់ខាងហិរញ្ញវត្ថុមួយចំនួននៅថ្ងៃនេះ ប៉ុន្តែការពន្យារពេល និងបញ្ហាផ្សេងៗ អាចបង្អាក់លោកអ្នកពីការទទួលយករង្វាន់ទាំងនោះ។ រក្សាការផ្តោតអារម្មណ៍ ហើយយកចិត្តទុកដាក់លើអ្វីៗជុំវិញខ្លួនរបស់លោកអ្នក។ |
|
ឆ្នាំកុរ (រាសីល្អជាមធ្យម) នេះគួរតែជាថ្ងៃល្អគួរសមសម្រាប់លោកអ្នក។ ភាគច្រើននៃអ្វីដែលលោកអ្នកធ្វើនៅពេលនេះ អាចនឹងទទួលបានជោគជ័យ ប៉ុន្តែវាហាក់ដូចជាខ្វះអ្វីយ៉ាងដែលលោកអ្នកសង្ឃឹមនឹងទទួលបាន។ បញ្ចប់កិច្ចការតូចតាចទាំងអស់របស់លោកអ្នក ដូច្នេះលោកអ្នកនឹងមានភាពសប្បាយរីករាយកាន់តែច្រើន។ |